EP. 1 [ដុំការ៉េមនាំរឿង]

863 17 0
                                    

ខ្ញុំ​ជា​សិស្ស​​ថ្នាក់​វិទ្យា​ល័យ​ ជា​ធម្មតា​ខ្ញុំ​ចេញ​ទៅ​រៀន​ពេល​ព្រឹក​ហើយ​ល្ងាច​ទើប​ត្រលប់​មក​ផ្ទះ​វិញ​។ ទោះ​​បី​ជា​ខ្ញុំ​មិន​មែន​ជា​សិស្ស​ពូកែ​ ប៉ុន្តែ​ខ្ញុំ​ក៏​រៀន​បាន​ចំណាត់​ថ្នាក់​គ្រាន់​បើ​ដែរ​។ ប៉ា​ម៉ាក់​ខ្ញុំ​មិន​​​សូវ​​យក​​ចិត្ត​ទុក​ដាក់​លើការ​សិក្សា​របស់​ខ្ញុំ​នោះ​ទេ​ ព្រោះ​ប្រហែល​​ជា​គាត់​គិត​ថា​ ខ្ញុំ​មាន​សមត្ថភាព​អាច​គ្រប់​គ្រ​ង​​ខ្លួន​ឯង​បាន​ហើយ​មើល​ទៅ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ឆ្ងល់​នោះ​គឺ​ ក្មេង​ស្រីម្នាក់​ដែល​មាន​អាយុ​ស្របាល​នឹង​ខ្ញុំ​ គេ​ស្នាក់​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ​ដែរ​ ប៉ុន្តែ​បើ​ប្រៀប​នឹង​ខ្ញុំ​​ គឺ​ខ្ញុំ​ទាំង​ស្អាត​ ទាំង​ឆ្លាត​​ ហើយ​ថែម​ទាំង​ជា​កូន​ល្អ​ជាង​គេម្នាក់​នោះ​ឆ្ងាយ​ណាស់។ ក្មេង​ស្រី​ម្នាក់​នោះ​ក៏​រៀន​នៅ​ថ្នាក់​ជាមួយ​ខ្ញុំ​ដែរ​ នាង​មិន​មែន​ជា​មនុស្ស​ល្អ​ប៉ុន្មាន​ទេ ​តែ​អ្វី​ដែល​ប្លែក​គឺ​នាង​រៀន​ពូកែ​ណាស់​ មិន​ដឹង​ជា​ខួរ​ក្បាល​ធ្វើ​ពី​ស្អី​ទេ​ រាល់​ថ្ងៃ​នាង​មិន​ដែល​ទៅ​រៀន​គួរ​បន្ថែម​នោះ​ទេ​ ប៉ុន្តែ​បើ​ទៅ​ក៏​ទៅ​​ដេក​ដែរ​ មិន​មែន​ទៅ​ដើម្បី​រៀន​ឡើយ​។ ចំណែក​​នៅ​ក្នុង​ថ្នាក់​រៀន​នាង​ក៏​សម្ងំ​​បិទភ្នែក​ ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​ដៃ​នាង​នៅ​កម្រើកពេល​គ្រូ​ពន្យល់​លើក​ណា​ នាង​តែង​មាន​​ចម្ងល់​​រហូត​ ចំណែក​ខ្ញុំ​មិន​ដែល​ឆ្ងល់​សោះ​ ​អញ្ចឹងហើយ​បាន​ជា​រៀន​មិន​ពូកែ​ដូច​គេ​។ 

កំពុង​តែ​អង្គុយ​ញ៉ាំ​អីពេល​ចេញ​លេង​ ស្រាប់​​តែ​មិត្ត​ភិក្ដរបស់​ខ្ញុំ​ដែលមាន​រាង​សង្ហារ​និង​ពូកែ​ខាង​ដឹង​រឿង​គេ​បាន​រត់​មក​ប្រាប់​ពួក​យើង​ទាំង​៣នាក់ ​ដែល​កំពុង​អង្គុយ​ញ៉ាំ​​អីនោះមាន​ខ្ញុំ​ ឆេយ៉ុង​ និង​ជីស៊ូ។​​ គេនិយាយ​បណ្តើរ​លើក​ដៃ​ចង្អុល​ទៅ​មាត់​បង្អួចបណ្តើរ ៖

"មានរឿង​ហ្ហាស៎​!" មិត្ត​អើយ​ដក​ដង្ហើម​ផង​ កុំ​ដោយសារ​ចង់​ដឹង​រឿង​គេ​ភ្លេ​ច​គិត​ជីវិត​ខ្លួន​ឯង​អី​។

"មានរឿង​អី​ទៅ​?" ខ្ញុំ​សួរ​ដោយ​ឆ្ងល់​ អ្នក​ណា​មិន​ឆ្ងល់​ព្រោះ​គេ​​ធ្វើ​ទឹក​មុខ​ស្លន់​ស្លោ​បែប​នេះ​ទៅ​ហើយ។​

WHY?Where stories live. Discover now