ខ្ញុំបានស្តាប់ឮសំឡេងមួយនោះហើយ វាគឺជាសំឡេងដែលខ្ញុំយល់សប្តិនិងស្រមៃដល់រាល់ថ្ងៃ វាពិតជាសំឡេងរបស់លីសាពិតមែន តែហេតុអីនាងជួយខ្ញុំ។ ពេញមួយអាទិត្យដែលខ្ញុំឃើញលីសានិងស្រីៗមួយក្រុមនោះ នៅជាមួយគ្នាដោយពួកនាងផ្លាស់វេនគ្នាបណ្តើររាល់ថ្ងៃ។ នេះជាអ្វីដែលនាងមិនចូលចិត្ត តែហេតុអីមួយអាទិត្យមុននេះនាងផ្លាស់ប្តូរ។ ខ្ញុំនៅតែរក្សាការតាមដានរបស់ខ្ញុំចំពោះលីសា ជានិច្ច។
រំលងមួយសប្តាហ៍នោះមក លីសាក៏បានក្លាយជាមនុស្សធម្មតាដូចកាលពីមុនវិញ គឺស្ងប់ស្ងាត់ និងមិននិយាយស្តីជាមួយអ្នកណាឡើយ លើកលែងតែអ្នកគ្រូបានន័យថា នាងលះបង់ខ្លួនប្តូរនឹងការរំដោះខ្ញុំឲ្យរួចខ្លួននៅពេលនោះមែនទេ ហេតុអីៗៗៗ!
"ព្រោះនាងស្រលាញ់ឯង?" គំនិតនេះ ច្បាស់ជាមិនអាចយកជាការបានទេ មិត្តអើយ!
"ឬនាងមានចំណូលចិត្តទាក់ទងស្រីៗដែរ?" វាក៏មិនអាចដែរ គំនិតដែលខ្ញុំត្រៀមចាំស្តាប់ពេលនេះគឺ គំនិតរបស់ឆេយ៉ុងច្រើនជាង។ ខ្ញុំនិងមិត្តពីរនាក់ទៀតក៏នាំគ្នាសម្លឹងមើលនាងមិនដាក់ភ្នែក។
"ពួកឯងសម្លឹងមើលអី?" ឆេយ៉ុងសួរដោយឆ្ងល់។ នេះឯងរត់ទៅឆ្ងាយពីប្រធានបទតាំងពីពេលណាបានជាមិនដឹងអីសោះចឹង។
"ឯងគ្មានគំនិតអីទេអ្ហេស៎" ជីស៊ូសួរនាង។
"ពួកឯងចង់និយាយពីអី?" នេះឯងក្លាយជាល្ងង់តាំងពីពេលណាមកឆេយ៉ុង។
"ណ្ហើយចុះ ពួកយើងទៅផ្ទះវិញទៅ...ទៅមើលមេរៀនថ្ងៃស្អែកត្រូវប្រលងផង"
ខ្ញុំមិនចង់យករឿងរបស់ខ្ញុំមករំខានមិត្តភក្តិឡើយ ដូច្នេះហើយក៏សម្រេចចិត្តបំបែកផ្លូវគ្នាត្រឹមនេះ។ ខ្ញុំនៅតែគិតពីលីសា អាចថាខ្ញុំលួចស្រលាញ់នាងដោយគ្មានហេតុផលក៏ថាបាន។ ខ្ញុំក៏ធ្លាប់សួរខ្លួនឯងដែរថា ហេតុអី? តែវាក៏មិនដែលមានចម្លើយដែរ។ ខ្ញុំប្រហែលជាមានខួរក្បាលអន់ទើបចូលចិត្តគិតអីឆ្កួតៗ។ ប៉ុន្តែពេលខ្លះគិតថា បើសិនជាបានជួបលីសា បើសិនជាអាចនៅក្បែរលីសា បើសិនជាអាចនិយាយជាមួយលីសា បើសិនៗៗ........ម៉េចក៏សប្បាយចិត្តម្ល៉េះ!។
ធ្មេចបើកៗ ជិតដល់ថ្ងៃប្រលងបញ្ចប់វិទ្យាល័យទៅហើយ។ ១ឆ្នាំកន្លងហួសទៅហើយប៉ុន្តែខ្ញុំនៅតែស្ថិតនៅក្នុងស្រមៃ ព្រោះខ្ញុំមិនដែលបាននិយាយជាមួយលីសាឡើយ ហើយខ្ញុំនៅតែស្ថិតនៅក្នុងសំណួរថាហេតុអីដដែល។ ប៉ុន្មានសប្តាហ៍នេះជាពេលសម្រាកត្រៀមប្រលង ដូច្នេះខ្ញុំមិនដែលបានជួបមុខគេសោះ ខ្ញុំត្រលប់ទៅផ្ទះមើលមេរៀនព្រោះថ្ងៃស្អែកដល់ពេលប្រលងហើយក៏លួចសម្លឹងទៅផ្ទះរបស់គេ។ ខ្ញុំសង្កេតឃើញថាគេប្រហែលជាគេងលក់បាត់ទៅហើយព្រោះផ្ទះមិនឃើញបើកភ្លើងផង។
ព្រឹកស្អែកខ្ញុំប្រញាប់ក្រោកពីព្រឹកព្រោះត្រូវប្រលង។ ខ្ញុំគិតថាខ្ញុំអាចនឹងលែងបានរៀនថ្នាក់ជាមួយគេ ពេលប្រលងជាពេលដែលខ្ញុំត្រូវបែកពីគេពិតប្រាកដហើយ ប៉ុន្តែសំណាងល្អហើយដែលខ្ញុំនៅតែបាននៅផ្ទះក្បែរគេ ដូច្នេះខ្ញុំនៅតែអាចលួចមើលមុខគេដដែល សំណាងល្អ...។ ព្រោះរវល់រឿងត្រៀមប្រលង ប៉ុន្តែពេលនេះខ្ញុំបានប្រលងចប់រួចរាល់ហើយ ខ្ញុំពិតជាចង់ជួបមុខគេខ្លាំងណាស់ បន្តិចក៏បានដែរ ព្រោះខ្ញុំខានឃើញនាង២សប្តាហ៏ទៅហើយ។
១សប្តាហ៏កន្លងមក ខ្ញុំនៅតែមិនបានជួបគេដដែល ខ្ញុំតែងតែសង្កេតមើល អំពូលភ្លើងផ្ទះនាងជានិច្ច ប៉ុន្តែមិនដែលឃើញបើកសោះ។ ហេតុអីទៅ? តែក៏ប្រហែលជាក្រុមគ្រួសារគេចេញទៅដើរលេងពេលវិស្សមកាលក៏ថាបាន ថ្មីៗនៅផ្ទះក៏ស្ងប់ស្ងាត់ដែរ ប៉ុន្តែខ្ញុំមិនហ៊ានសួរប៉ាម៉ាក់។ រំលងមួយថ្ងៃក្រោយមក ខ្ញុំបានឃើញមនុស្សប្លែកមុខមកលេងនៅផ្ទះ ប៉ាម៉ាក់ខ្ញុំប្រាប់ថាគាត់ជាអ្នកជិតខាងថ្មីរបស់យើង។
"ហេតុអីទៅ? ពួកគេរើផ្ទះទៅបាត់យូរហើយ ប៉ុន្តែខ្ញុំបែរជាមិនដឹង...ពេលវេលាកន្លងទៅច្រើនណាស់ ហេតុអីខ្ញុំមិនឆ្លៀតឱកាសនិយាយជាមួយនាងមួយម៉ាត់ទៅ! ខ្ញុំចង់ប្រាប់នាងថាខ្ញុំមិនទាន់បាននិយាយ សូម្បីតែពាក្យ សុំទោស ឬអរគុណនៅឡើយទេ។
ត្រលប់មកវិញ មកឈរនៅត្រង់នេះ ត្រឹមតែមួយនាទីក៏បាន ខ្ញុំសុំនិយាយត្រឹមតែពាក្យថា សួស្តី ក៏អស់ចិត្តដែរ ហេតុអីក៏ពេលវេលាចិត្តអាក្រក់ខ្លាំងម្ល៉េះ....។
~ចប់~
YOU ARE READING
WHY?
Romanceហេតុអីទៅ?.....ត្រលប់មកវិញ មកឈរនៅត្រង់នេះ ត្រឹមតែមួយនាទីក៏បាន.....ហេតុអីក៏ពេលវេលាចិត្តអាក្រក់ខ្លាំងម្ល៉េះ!!!