ខ្ញុំសង្ឃឹមថាវាគ្រាន់តែជាសុបិន្តអាក្រក់ទៅចុះ។ ព្រឹកនេះនៅពេលខ្ញុំទៅដល់សាលាបែរជាមានសិស្សមួយចំនួនតាមសម្លឹងមើលខ្ញុំ ហើយថែមទាំងងាកទៅខ្សឹបខ្សៀវគ្នាទៀតផង។ តើមានរឿងអីទៅ? ភ្លាមៗមិត្តភិក្ដរបស់ខ្ញុំស្រាប់តែរត់មកពីក្រោយយ៉ាងស្លន់ស្លោ។ នេះពួកគេរត់គេចពីចោរព្រៃមែនទេ?
"ពួកឯងកើតអី? រត់ប្រញាប់ប្រញាល់បែបនេះទើបមកពីណា?" ខ្ញុំសួរទៅកាន់មិត្ត តែពួកគេមិនព្រមនិយាយស្តីឲ្យច្បាស់សោះ យ៉ាងម៉េចអីចេះពួកនេះ។
"នៅសួរស្អីទៀត ឆាប់រត់ទៅថ្នាក់ឲ្យលឿនទៅ!!!"
"នែ៎!! ពួកឯងយ៉ាងម៉េចហ្នឹង?"
អា..........!!!!!
"គេថាឯងព្រោះតែច្រណែនរៀនមិនបានលេខ១ ទើបធ្វើរឿងបែបនេះ"
"ព្រោះឯងលួចស្រលាញ់គេមិនបានសម្រេចទើបធ្វើការសងសឹក"
"ដើម្បីទាក់ទាញការចាប់អារម្មណ៍....."
"...."
"ពិតមែន ឬយល់សប្តិទេ?" ខ្ញុំស្រែកទាំងតក់ស្លុត ព្រោះខ្ញុំសឹងមិនជឿលើអ្វីដែលមិត្តភក្តិខ្ញុំកំពុងនិយាយ។
"នៅមានបន្តទៀត..."
"បានហើយ ខ្ញុំសន្លប់មិនខានបើនៅតែស្តាប់ទៀត!"
សំណាងល្អដែលដល់ម៉ោងចូលរៀនល្មម តែថ្ងៃនេះលីសាដូចជាមិនបានមករៀននោះទេ។ មិត្តរបស់លីសានិងមិត្តរួមថ្នាក់ឯទៀតបានសម្លឹងមកខ្ញុំយ៉ាងប្លែក សូម្បីតែអ្នកគ្រូក៏សម្លឹងមកខ្ញុំប្លែកដែរ។ នេះនាងកំពុងសងសឹកខ្ញុំដោយប្រយោលមែនទេ? បែបនេះមិនស្លាប់ក៏ដូចជាស្លាប់ដែរ!
ចេញពីរៀនថ្ងៃនេះ ខ្ញុំដើរតែលតោលទាំងអស់កម្លាំងនៅតាមផ្លូវ ស្រាប់តែមានក្រុមស្រីៗ៤-៥នាក់មកឈរពាំងផ្លូវខ្ញុំ។ ពួកគេជាឃាតករមុខស្រស់មកសងសឹកខ្ញុំមែនទេ មើលទៅមន្តស្នេហ៍របស់លីសាមិនត្រឹមតែអាចទាក់ទាញមនុស្ស
ប្រុសទេ សូម្បីតែមនុស្សស្រីក៏លង់នឹងសម្រស់គេដែរ គួរឲ្យខ្លាចម្ល៉េះ...។
"សួស្តី" ខ្ញុំនិយាយទាំងញ័រៗ។ អ្នកណាក៏បានដែរមកជួយខ្ញុំផង! ពួកនាងម៉េចក៏មុខមាំៗខ្លាំងម្ល៉េះ ទៅច្រលំញ៉ាំម្ទេសមកពីណាមែនទេ?
"គឺនាងមែនទេ ធ្វើឲ្យលីសាមិនបានមកសាលា?" ថាហើយគឺពិតជាបែបនោះ។
"ខ្ញុំមិនដឹងថានាងកំពុងនិយាយពីអ្នកណាទេ?"
ធ្វើមិនដឹងល្អជាង...!!
"នាងកំពុងធ្វើឲ្យយើងទ្រាំលែងបានហើយ" ស្រីម្នាក់នោះម៉េចក៏សម្លុតខ្ញុំខ្លាំងម្ល៉េះ គាំងបេះដូងឥឡូវហើយជួយផង។
"ឈប់សិន!" សម្លេងអ្នកណាម៉េចក៏ដូចជាធ្លាប់ស្គាល់? គឺជាសម្លេងមនុស្សស្រី គេប្រហែលជាទេវបុត្រទើបនឹងចាប់ជាតិទេដឹង ចំពេលកំពុងមានរឿងល្មម ជួយយកសេះសមកសង្គ្រោះខ្ញុំផង!! ប៉ុន្តែម៉េចក៏សម្លេងមួយនោះហាក់ដូចជាមាន
ឥទ្ធិពលយ៉ាងនេះ។ ក្នុងពេលដែលខ្ញុំកំពុងតែបិទភ្នែកបន់ស្រន់ ខ្ញុំមិនដឹងថាមានរឿងអីកើតឡើងខ្លះនោះទេ។ តែពេលនោះស្រាប់តែមានសម្លេងមួយទៀតបន្លឺឡើង ប៉ុន្តែសម្លេងនោះដូចជាមិនពិរោះដូចជាលើកមុនសោះ តែក៏ដូចជាធ្លាប់ឮរាល់ថ្ងៃដែរ តើអ្នកណាអីចេះវ៉ើយ?
"ពេលណាឯងសម្រេចចិត្តបើកភ្នែក?" ខ្ញុំកាន់តែប្រហែលសម្លេងនេះហើយ ខ្ញុំក៏សម្រេចចិត្តបើកភ្នែកតិចៗលបមើលម្ចាស់សម្លេង។
"ប៉...ប៉ា...??" ម៉េចក៏ជាប៉ាទៅវិញ ខំតែអរ។ ខ្ញុំខំសម្លឹងរកអ្នកឯទៀតតែក៏មិនបានឃើញអ្នកណាដែរ សូម្បីតែស្រីៗប៉ុន្មាននាក់មុននេះ។
"ចុះឯងមកដេកលក់អីនៅតាមផ្លូវចឹង"
"អូ! គឺមុននេះ...ខ្ញុំ...អូ" ខ្ញុំធ្វើដូចឡប់ៗប៉ុន្តែមិនមែនធ្វើទេ គឺភាំងពេករហូតដល់ជិតឡប់មែនទែន។
"បានហើយប្រញាប់ទៅផ្ទះទៅ..!"
ខ្ញុំដើរបណ្តើរគិតបណ្តើរ គិតចុះគិតឡើងគួរឲ្យស្តាយមែនទែន បើមុននេះខ្ញុំឆាប់បើកភ្នែកបន្តិចប្រហែលជាបានឃើញម្ចាស់សម្លេងនោះហើយ តែខ្ញុំប្រាកដណាស់ថា ម្ចាស់សំឡេងដំបូងនោះមិនមែនជាប៉ាខ្ញុំទេ។
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
WHY?
Любовные романыហេតុអីទៅ?.....ត្រលប់មកវិញ មកឈរនៅត្រង់នេះ ត្រឹមតែមួយនាទីក៏បាន.....ហេតុអីក៏ពេលវេលាចិត្តអាក្រក់ខ្លាំងម្ល៉េះ!!!
