ខ្ញុំមកដល់ផ្ទះ ស្របពេលដែលប៉ាខ្ញុំកំពុងតែពិសាស្រានិងជជែកគ្នាលេងជាមួយអ្នកជិតខាងរបស់គាត់នៅក្នុងសួនច្បារមុខផ្ទះ បើតាមដែលខ្ញុំចាំមិនខុសគឺគាត់ជាម៉ាក់របស់លីសា។ នេះមិនមែននាងផ្តល់ដំណឹងមកទូលពិតប៉ាម៉ាក់នាងទេដឹង? ខ្ញុំចាប់ផ្តើមញ័រភ័យពេលដែលគិតពីរឿងនេះរួច។
"ជេននី!" លោកប៉ាខ្ញុំស្រែកហៅ។ ប៉ាដឹងទេ សម្លេងប៉ាធ្វើឲ្យខ្ញុំប៊ិះគាំងបេះដូងទៅហើយ។
"ច៎ា ប៉ា?" ខ្ញុំនិយាយទាំងញ័រស្មានថា ត្រូវប្រហារជីវិតមែនទែនហើយតើលើកនេះ។
"ឆាប់ទៅជួយម៉ាក់ឯងធ្វើម្ហូបផងទៅឮទេ?"
ស្មានថារឿងអី ធូរទ្រូងបន្តិច! ខ្ញុំឱនលំទោនបន្តិចមុននឹងចូលទៅជួយម៉ាក់ក្នុងផ្ទះ ប្រហែលជាគ្មានរឿងអីទេមើលទៅ។ ដល់ពេលញ៉ាំបាយល្ងាចល្មមខ្ញុំសង្កេតឃើញថានាងមិនបានមកចូលរួមទេគឺមានតែប៉ាម៉ាក់របស់នាងប៉ុណ្ណោះ ខ្ញុំធ្វើជាមិនដឹងរឿងហើយចូលរួមញ៉ាំអាហារពេលល្ងាចជាមួយចាស់ៗដែរ កំពុងតែដួសស៊ុបហុចស្រាប់តែលីសាដើរចូលមកដល់ ខ្ញុំភាំងរហូតដល់ឈ្លក់ទឹកស៊ុប។
"ជេននីញ៉ាំឲ្យស្រួលបួលទៅមើល" ម៉ាក់ខ្ញុំព្រមានហើយងាកទៅហៅលីសាឲ្យចូលមកអង្គុយព្រោះនាងជាសិស្សពូកែមិនដែលមានរឿងអាស្រូវ ទើបប៉ាម៉ាក់ខ្ញុំដូចជាចូលចិត្តនាងខ្លាំងណាស់។
"អង្គុយចុះមកក្មួយ"
"ម៉េចក៏យូរម្ល៉េះកូន?" ម៉ាក់របស់លីសាសួរទៅកូនស្រីរបស់គាត់។
"ព្រោះខ្ញុំរវល់កក់សក់អ្នកម៉ាក់" នាងធ្វើមុខស្មើ។ ប៉ុន្តែហេតុអីក៏និយាយរឿងកក់សក់ប្រាប់គេឯងទៅកើត ក្មេងល្ងង់!
"កក់សក់?" ប៉ាខ្ញុំក៏ដូចជាឆ្ងល់ដូចខ្ញុំដែរ។
មិនបាច់ឆ្ងល់ទេព្រោះឪពុកនិងកូនមានអារម្មណ៍ដូចគ្នានោះអី!
"ព្រោះនៅសាលាខ្ញុំត្រូវការ៉េមជ្រុះចំលើក្បាល" ស្លាប់ហើយម៉េចក៏ខ្ញុំមិនឆ្លាតបន្តិចទៅ នេះនាងចាប់ផ្តើមរករឿងហើយតើ នាងជាក្មេងល្អមិនសមចេះគុំគួននោះទេ ទេវតាអើយជួយផង...ខ្ញុំឱនមុខចុះមិននិយាយស្តី។ កំពុងតែបន់ស្រន់ក្នុងចិត្តស្រាប់តែម៉ាក់ខ្ញុំសួរបន្ថែមទៀតថា :
"មានគេចង់ធ្វើបាបមែនទេ?"
"អត់ទេ គឺប្រហែលជាចៃដន្យច្រើនជាង" ម៉េចក៏នាងចិត្តត្រជាក់ ហើយពូកែធ្វើទឹកមុខត្រជាក់ៗយ៉ាងនេះ ដឹងទេនាងឆ្កួតអើយ ខ្ញុំឯនេះជិតត្រជាក់កកស្លាប់ហើយដឹងទេ។
"អ្នកម៉ាក់ តោះពិសាបាយទៅ!" បើពេលនេះខ្ញុំមិនប្រញាប់បញ្ចប់ទេ ខ្ញុំប្រហែលជាត្រូវស្លាប់ពិតប្រាកដហើយ សំណាងល្អដែលខួរក្បាលខ្ញុំនៅគិតទាន់។
ខ្ញុំប្រញាប់យកទូរស័ព្ទឆាតរៀបរាប់ប្រាប់មិត្តរបស់ខ្ញុំ។ ពួកយើងមានគ្រុប ឆាតជាមួយគ្នាទាំង៤នាក់ហើយនិយាយរហូតដល់ជិត២ម៉ោងឯណោះ សរុបទៅសុទ្ធតែនិយាយដើមគេទាំងអស់។ ខ្ញុំពិតជាចង់ស្រែកប្រាប់ពិភពលោកថា នេះសុទ្ធតែជាការចៃដន្យនោះទេ។
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
WHY?
Любовные романыហេតុអីទៅ?.....ត្រលប់មកវិញ មកឈរនៅត្រង់នេះ ត្រឹមតែមួយនាទីក៏បាន.....ហេតុអីក៏ពេលវេលាចិត្តអាក្រក់ខ្លាំងម្ល៉េះ!!!
