តាមទម្លាប់ដដែល ខ្ញុំបានរៀបរាប់ដំណើររឿងទាំងអស់ប្រាប់មិត្តខ្ញុំតាមឆាត។ ទីបំផុតនៅពួកយើងបានសម្រេចគ្នារឿងមួយ គឺថាពួកយើងនឹងតាមដានរកម្ចាស់សំឡេងនោះឲ្យឃើញ។ ថ្ងៃនេះប្រតិបត្តិការស្រីស្អាតបានចាប់ផ្តើមហើយ ខ្ញុំនិងមិត្តភក្តិប្រហែលជាត្រូវគេគិតថា ជាមនុស្សឆ្កួត ព្រោះរឿងចាស់នៅក្នុងសាលានៅមិនទាន់បាត់ផង ឥឡូវត្រូវធ្វើឫកឆ្កួតៗទៅតាមស្តាប់សំឡេងគេទៀត នេះខ្ញុំត្រូវខ្មោចចូលមែនទេ? ពេញមួយថ្ងៃដែលមិនបានផល ព្រោះគ្មានសំឡេងអ្នកណាដែលស្រដៀងនឹងសំឡេងនោះសោះ។ ពួកខ្ញុំសម្រេចចិត្តទៅញ៉ាំទឹកត្រជាក់ៗនៅម៉ាតក្បែរសាលា តើខ្ញុំបានឃើញអ្នកណា...មុខមាត់ស្រស់ស្អាត ប្រហែលៗដូចជាធ្លាប់ស្គាល់។ លុះដើរទៅជិតទើបបានដឹងថា....
"នោះគឺជាលីសា!!"
"ចុះនាងមកអង្គុយអីនៅទីនេះម្នាក់ឯង?" ខ្ញុំមិនទាន់បានបញ្ចេញយោបល់ឡើយ ទុកឲ្យមិត្តខ្ញុំនិយាយមុនសិន។ ក្រោយមកក៏ឃើញស្រីៗមួយក្រុមរត់ចូលទៅរកលីសា ដោយមានភេសជ្ជៈគ្រប់មុខមកឲ្យនាងរើសផងដែរ។
"មិនមែនម្នាក់ឯងទេ គឺមានស្រីមួយហ្វូងឯណោះ!" ខ្ញុំនៅតែមិនទាន់មានយោបល់ ស្រាប់តែខ្ញុំនឹកឃើញដូចជាប្រហែលមុខស្រីៗទាំងនោះ ។
"ពួកនាង គឺជាស្រីៗដែលតាមខ្ញុំម្សិលមិញនោះ" ខ្ញុំបន្លឺសំឡេងឡើង។ មិត្តខ្ញុំមើលមកខ្ញុំដូចជាសង្ស័យ ការចងចាំខ្ញុំនៅល្អខ្លាំងណាស់គឺប្រាកដហើយ។
"ខ្ញុំមានគំនិតមួយ!!" ជីស៊ូតែងមានគំនិតល្អជានិច្ច លើកនេះនឹងបានការមិនខាន។
"ថាម៉េច?" ខ្ញុំឧទានឡើង ព្រោះសឹងមិនជឿ។
"មែនហើយ ខ្ញុំគិតថាលីសាគឺជាម្ចាស់សំឡេង ព្រោះពេលកើតហេតុនាងអាចជាម្ចាស់សំឡេងដំបូងនោះ ហើយក៏ប្តូរនឹងការដោះដូរជាមួយនឹងស្រីៗទាំងនោះ ដោយការមកកំដរពួកនាងនៅទីនេះ ព្រោះបើតាមខ្ញុំដឹង លីសាកម្រនឹងចេញទៅក្រៅជាមួយអ្នកណាខ្លាំងណាស់" ជីស៊ូ នេះឯងទៅលបស៊ើបពីលីសាពីអង្កាល់មកហ្នឹង។
YOU ARE READING
WHY?
Romanceហេតុអីទៅ?.....ត្រលប់មកវិញ មកឈរនៅត្រង់នេះ ត្រឹមតែមួយនាទីក៏បាន.....ហេតុអីក៏ពេលវេលាចិត្តអាក្រក់ខ្លាំងម្ល៉េះ!!!