ថ្ងៃរៀបការ

124 5 1
                                    

ទីបំផុតថ្ងៃរៀបការក៏មកដល់ ឃ្ល៊ែរនៅតែពិបាកចឹត្តរឿងដែលនាងរៀបការជាមួយមនុស្សដែលមិនបានស្រឡាញ់ ទោះជាយ៉ាងណាក៏ដោយឃ្ល៊ែរធ្វើជាសប្បាយចិត្តហើយគ្រប់យ៉ាងគឺមិនអី។

រាងតូចរុំព័ទ្ធទៅដោយអ្នកបម្រើជាច្រើនដែលមានតួនាទីខុសៗគ្នា ទីបំផុតមុខស្រស់ស្អាតបានតុបតែងដោយការផាត់មុខស្ដើងៗ ស្បែកម៉ត់ខៃត្រូវបានគ្រប់ដណ្ដប់ដោយរ៉ូបពណ៌សស្អាត។

ពេលនៃពិធីក៏ចាប់ផ្ដើម កូនក្រមុំដ៏ស្រស់ស្អាតដែលប្រៀបដូចជាព្រះនាងកំពុងដើរលើកម្រាលព្រំពណ៌ក្រហមសំដៅទៅកូនកំលោះ វេលាដំបូងដែលក្រសែភ្នែកអ្នកទាំងពីរបានជួបគ្នា ចរន្តអ្វីម្យ៉ាងបានកើតឡើងរវាងរាងកាយអ្នកទាំងពីរ។ ឃ្ល៊ែរភ្ញាក់ផ្អើលបន្ទាប់ពីឃើញ វីលៀម ស្រស់សង្ហារជាងក្នុងទស្សនាវដ្ដី  បុន្តែខាងប្រុសយើងវិញគេធ្វើឬកជាបុរសមុខយក្ស, ធ្វើមិនខ្វល់តែក្នុងខ្លួនក៏រំជើបរំជួលខ្លាំងណាស់ដែរ។

បន្ទាប់ពីពិធីស្បថស្បែរួច វិលៀមបាននាំកូនក្រមុំថ្មីថ្មោងទៅផ្ទះវិឡាឯកជនដ៏ធំស្កឹមស្កៃ តែចម្លែកអីផ្ទះនោះស្ងាត់ជ្រងំមានតែប្ដីប្រពន្ធពីរនាក់ អួយហើយឡើងរ៉ូមែនទិច។

មួយសន្ទុះក្រោយមកឃ្ល៊ែរក៏ប្រមូលភាពក្លាហានហើបមាត់សួរ " លោក តើគ្មាននរណាម្នាក់នៅទីនេះទេឬ?"

"ហុឺម" ឆ្លើយមួយមាត់យ៉ាងត្រជាក់ដល់ឆ្អឹងខ្នង។

" នេះខ្ញុំត្រូវនៅទីនេះឬ??ផ្ទះស្អីគួរឲ្យខ្លាចហើយអត់មាននរណានៅជាមួយទៀត យល់ល្អខ្ញុំទៅនៅផ្ទះប៉ាម៉ាក់ខ្ញុំវិញ" ឃ្ល៊ែរនិយាយទាំងងាកមើលជុំវិញខ្លួន។

"នរណាថានាងនឹងត្រូវនៅទីនេះ? ខ្ញុំគ្រាន់តែយកនាងមកស្គាល់ទីនេះតែបុណ្ណោះ,ស្រីល្ងង់"

"អា៎ហាហា ពិតមែនឬ? ចឹងខ្ញុំសុំចេញទៅមុនហើយ ព្រោះមិនចង់រំខាន" ឃ្ល៊ែរធ្វើឬកពារខ្លាចចឹត្តនិងសើចឆ្គងៗ។

"ទេ! នាងត្រូវទៅជាមួយខ្ញុំ"

" ថ..ថាម៉េច?? ទៅ..ទៅណា?? លោកយកខ្ញុំទៅណា!??" មុខស្រស់ស្អាតបង្ហាញឲ្យឃើញពីឬកពារភ័យស្លន់ស្លោរ។

"ទៅផ្ទះឯកជនរបស់ខ្ញុំ! ហើយនាងល្មមឈប់សួរទៅ វាគួរឲ្យធុញ!" គ្រាន់តែឮសំឡេងមានអំណាចរបស់គេភ្លាម ឃ្ល៊ែររួច ក ដូចអណ្ដើកហើយស្ងាត់មាត់ដូចគេចុក។

បន្ទាប់ពីធ្វើដំណើរបានបុន្មានពួកគេក៏ទៅដល់  វិលៀមក៏ចាប់ផ្ដើមប្រាប់ស្រីតូចដែលឈរក្បែរដៃ
" នេះគឺជាផ្ទះឯកជនរបស់ខ្ញុំ ទីនេះសុវត្ថិភាពល្អណាស់ គ្មានអ្នកសារព័ត៌មានណាដឹងទីលំនៅនិងអ្នកជិតខាងរបស់ខ្ញុំទេ។"គេផ្អាក
បន្តិចក៏បន្ត។
"ផ្ទះបីនោះនាងឃើញទេ?" គេសួរព្រមទាំងចង្អុល "ផ្ទះនោះគឺជាផ្ទះមិត្តភក្តិខ្ញុំ ពួកវានៅជាមួយប្រពន្ធពួកវា, នាងគួរតែទៅជួបពួកគេទៅ"

"វ៉ាវ! អស្ចារ្យ​មែន​ទែន, លោកពិតជាអ្នកជំនួញក្មេងជាងគេហើយមានជាងគេក្នុងប្រទេសនេះពិតមែន" ឃ្ល៊ែរសើច"ហិហិ"ដាក់គេ

"និយាយចប់ហើយនៅ? បើចប់ហើយអញ្ជើញចូលក្នុងផ្ទះ ប្រយ័ត្នផ្ដាសាយទៅ" វីលៀមនិយាយដោយសំឡេងរាបស្មើដូចដើម។

" ឆឺស! បើខ្ញុំចូលទៅក្នុង ខ្ញុំប្រាកដជាផ្ដាសាយដោយសារសំឡេងត្រជាក់របស់លោកជាមិនខាន"
មិនទាន់បានបុន្នានផងឃ្ល៊ែរក៏គុំគេក្នុងចឹត្ត
*ហឹស!ប្រុសម្នាក់នេះគួរឲ្យរំខានណាស់ ចង់តែសម្លាប់ចោលឥឡូវទេហា៎!*

វីលៀមមើលទៅឃ្ល៊ែរឃើញថាមុខកំពុងក្រញូវ ភ្លាមនោះស្នាមញញឹមចុងមាត់ក៏បង្ករូបរាង គេចង់ធ្វើឲ្យនាងខឹងជាងពេលណាៗទាំងអស់។

គំនិតមួយបានផុសឡើងបន្ទាប់មកគេក៏និយាយ
"ឃ្ល៊ែរខ្ញុំចង់និយាយជាមួយនាង ហើយខ្ញុំជឿជាក់ថានាងក៏ចង់បានវាដែរ។" ក្រោយគេនិយាយចប់ទឹកមុខគេក៏មើលទៅរាងស្ដើងដោយកែវភ្នែកពោរពេញដោយពន្លឺអ្វីម្យ៉ាង។

តួប្រុសយើងចង់ធ្វើអីនេះ? កុំភ្លេចចាំមើលទាំងអស់គ្នាណា ហើយក៏អរគុណអ្នកអានទាំងអស់គ្នាដែលបានគាំទ្រ។

អាពាហ៍ពិពាហ៍បង្ខំWhere stories live. Discover now