ប្រុសគ្មានកេរ្តិ៍ខ្មាស!!
"នែ!នាងកំពុងគិតស្អីនឹង??" អ្នកកំលោះសួរដោយសំឡេងរាបស្មើដូចដើមមុននឹងបន្ដ " ឬមួយនាងគិតថាខ្ញុំធ្វើរឿងដែលគេធ្វើក្រោយពេលរៀបការរួច?" គេសួរព្រមទាំងសើចចំអក។
'ចំមែន! នេះពិតជាប្រុសបេះដូងទឹកកកដូចពាក្យចចាមអារ៉ាមមែន!' ឃ្ល៊ែរសរសើរទាំងមិនគួរឲ្យជឿ។
" ឈប់ល្បួងខ្ញុំបានហើយ តាមពិតក្នុងខ្លួនលោកគឺជាមនុស្សគ្មានអារម្មណ៍តែពាក់កណ្ដាលទេ ឯពាក់កណ្ដាលទៀតលោកគ្រាន់តែជាមនុស្សរោគចិត្ត"
" នាងចង់មានន័យថាខ្ញុំកំពុងចែចង់នាងឬ?" គេនិយាយព្រមទាំងដើរមកជិតឃ្ល៊ែរយឺតៗហាក់ដូចជាខ្លាចាំសង្គ្រប់ចំណី។
" នែលោក! លោកមិនគិតថាវាជិតពេកទេហី? ទាំងអស់នេះវាគ្រាន់តែជាការរៀបការដោយបង្ខំ អ្វីៗនឹងបញ្ចប់ បន្ទាប់ពីគ្រប់យ៉ាងក្នុងក្រុមហ៊ុនយើងមានស្ថេរភាព"
" បាន បើអញ្ចឹងខ្ញុំនឹងនិយាយចូលសាច់រឿងតែម្ដង ខ្ញុំចង់ឲ្យនាងសុីញេរលើក្រដាសនេះ។ វាជាក្រដាសកិច្ចសន្យា ខ្ញុំដឹងថានាងចង់បានវាដូច្នេះហើយនាងគួរតែអានវាហើយ សុីញេរទៅ។"
" កិច្ចសន្យា 2 ឆ្នាំ?? ត្រូវហើយ! បន្ទាប់ពី 2 ឆ្នាំ យើងនឹងលែងលះ។" ឃ្ល៊ែរនិយាយដោយស្នាមញញឹមពព្រាយ យ៉ាងហោចណាស់នាងមិនចាំបាច់រស់នៅជាមួយគេអស់មួយជីវិត។
" ស្រីឆ្កួត,ខ្ញុំឲ្យនាងអានបទបញ្ជា មិនមែនឲ្យមកយល់សប្តិទាំងថ្ងៃទេ, ហាហាហា"
" ឈប់សើចទៅ វាគ្មានអីកំប្លែងទេ,ប្រុសល្ងង់!"
" អូ! អ៊ីចឹងប្រុសល្ងង់ដូចខ្ញុំក្លាយជាមនុស្សជោគជ័យបានយ៉ាងម៉េច?" វីលៀមអោនទៅជិតមុខស្រស់ស្អាតរបស់ឃ្ល៊ែរសឹងតែច្រមុះប៉ះគ្នា។
ស្រីតូចសឹងតែដួល គេមើលទៅសង្ហារដូចទេវបុត្របើមិនរាប់ពីចរិតបេះដូងទឹកកកនោះ។
មុខរបស់រាងស្ដើងក្រហមដូចម្ទេសទុំ ប្ដីនាងសង្ហារដល់ថ្នាក់នឹងឬ? ឃ្ល៊ែរព្យាយាមលាក់អារម្មណ៍មុនពេលវីលៀមដឹងថានាងអៀន។ នាងចាប់ផ្ដើមអានកិច្ចសន្យានោះដោយប្រុងប្រយ័ត្នទោះស្អប់ការបង្ខំឲ្យរៀបការខ្លាំង
បុណ្ណាក៏ដោយ។
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ
Художественная прозаឃ៊្លែរគឺជាក្មេងស្រីម្នាក់អាយុ 24 ឆ្នាំដែលស្អប់ពិធីរៀបការដោយបង្ខំ ហើយចុងក្រោយនាងក៏ត្រូវបង្ខំឲ្យរៀបការជាមួយបុរសបេះដូងទឹកកកម្នាក់ដែលមិនធ្លាប់ជួបមុខហើយក៏មិនធ្លាប់មានទំនាក់ទំនងជាមួយគ្នាពីមុនមក។ វីលៀម ស្មីត ជាCEO ដ៌ស្រស់សង្ហារវ័យក្មេងនិងមានទ្រព្យសម្បត្តិច...