"អេ ន-នរណាទៅហ៊ាននិយាយដើមមនុស្សដូចជាលោកទៅ?"
"លោកស្រីស្មីត តើមានអ្នកផ្សេងទៀតនៅទីនេះដែលខ្ញុំកំពុងនិយាយជាមួយឬ?" អ្នកកម្លោះតបវិញដោយសំឡេងធុញទ្រាន់។
'ស្រីម្នាក់នេះដឹងពីរបៀប ធ្វើឲ្យខ្ញុំខឹងឬ? បាន!ចាំមើលទៅ' វីលៀមគិតក្នុងចិត្ត។
កំឡុងពេលដែលនាងក្រមុំកំពុងគិតដូចគ្នា 'ខ្ញុំគិតថា ប្រុសម្នាក់នេះខឹងហើយ ហុៗៗ លេងជាមួយអ្នកណាមិនចង មកលេងជាមួយឃ្ល៊ែរ'
"លោក បិសាច ខ្ញុំចង់គេង បន្ទប់ខ្ញុំនៅឯណា?" ឃ្ល៊ែរនិយាយព្រមទាំងខំប្រឹងទប់សំណើច។
"នែនាង! នាងហៅអ្នកណាបិសាច?!"
"លោកក៏ឃើញហើយថាគ្មានអ្នកណានៅទីនេះក្រៅពី..."និយាយដល់ត្រឹមនេះនាងក៏ងាកទៅប្រុសកម្លោះ។
'ស្រីម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍មែន នាងមិនខ្លាចខ្ញុំសូម្បីតែបន្តិច នាងនៅហ៊ានត្រាប់តាមពាក្យខ្ញុំនិយាយទៀត ហឹស!'
"បើនាងហ៊ានតា៎ធ្វើឲ្យខ្ញុំខឹងម្ដងទៀត នាងនឹងដឹងគ្នាជាមិនខាន" គេនិយាយដោយខាំធ្មេញក្រតៗ។
"យ៉ាងម៉េច? លោកចង់យ៉ាងម៉េច? ហាហា" ឃ្ល៊ែរឌឺទៅគេ។
អ្នកកម្លោះក៏អស់ភាពអត់ធ្មត់ហើយឈានជើងទៅរកនាង គេឈានរហូតទាល់តែខ្នងរបស់ឃ្ល៊ែរទល់នឹងជញ្ជាំង ដៃរឹងមាំក៏ចាប់នាងជាប់ មុខសង្ហារខាបព្រលឹងឱនមកជិតនាង មុននឹងខ្សឹបដោយសំឡេងស្រាលៗ "នាងប្រកាន់ទេ បើខ្ញុំធ្វើរឿងដែលប្ដីប្រពន្ធរៀបការថ្មីថ្មោងធ្វើនៅយប់ផ្សំដំណេកនោះ"វីលៀមបញ្ចេញស្មាមញញឹមខិលខូច។
នាងក្រមុំមិចក្រហមដោយអត់មិនបាន តែនៅតែធ្វើខ្លួនខ្លាំងស្រែកជេរគេ "អាប្រុសលាមក!! វាគ្រាន់ជាការរៀបការដោយកិច្ចសន្យាទេ កុំមកចង់ធ្វើខុសវិន័យ!"
"នាងនិយាយលេងទេដឹង? ក្រែងនាងដឹងហើយថាខ្ញុំមិនទាន់ចុះហត្ថលេខាលើក្រដាសនោះនៅឡើយទេ ចឹងខ្ញុំចង់ធ្វើអីក៏បានព្រោះនាងជាប្រពន្ធរបស់ខ្ញុំ"
'អូយម៉េចក៏ខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាអាហាររបស់ក្រពើម៉េចទេនេះ? តែគិតទៅៗគេក៏សង្ហារដែរ' នាងតូចគិត។
"បានៗ ប៉ុន្តែពេលនេះខ្ញុំហត់នឿយ ត្រូវការសម្រាក" ឃ្ល៊ែរនិយាយដោយរាងស្ដាយក្រោយបន្តិច។
"នេះមានស្រីជាច្រើនចង់ធ្វើវាជាមួយខ្ញុំ, ខ្ញុំមិនដែលគិតថាប្រពន្ធស្របច្បាប់របស់ខ្ញុំបដិសេធទេ។ តែណ្ហើយបន្ទប់នាងនៅខាងលើ មានពីរបន្ទប់ ខាងឆ្វេងជារបស់នាងឯខាងស្ដាំជារបស់ខ្ញុំ"
"អរគុណលោក វីលៀម"
"ស្មានតែហៅបិសាចទៀត ដឹងតែត្រូវហើយ និយាយចឹងប្រពន្ធរបស់មិត្តខ្ញុំជាមនុស្សល្អទេ ខ្ញុំចង់ឲ្យនាងក្លាយជាមិត្តនឹងពួកនាង។ នាងគួរតែរាប់អានមិត្តភក្តិឲ្យច្រើនតិចទៅ កុំមានតែបងស្រីម្នាក់នៅក្បែរ អ៎មួយទៀត ឈប់ហៅខ្ញុំថាលោកៗទៀត ខ្ញុំមិនចូលចិត្តទេ"
"អូខេ, អរគុណ វីលៀម"
បន្ទាប់ពីនាងតូចចូលបន្ទប់រួច នាងក៏គិតពីសង្សារចាស់របស់នាងគឺអាឌ្រីអានម្ដងទៀត សំណួរជាច្រើនបានរត់ចូលមកក្នុងខួរក្បាលរបស់នាង ហេតុអ្វីបានជាគេចាកចេញដោយមិនប្រាប់មួយម៉ាត់? ឃ្ល៊ែរយំអស់ជាច្រើនម៉ោងមុននឹងលង់លក់ទៅ។
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ
General Fictionឃ៊្លែរគឺជាក្មេងស្រីម្នាក់អាយុ 24 ឆ្នាំដែលស្អប់ពិធីរៀបការដោយបង្ខំ ហើយចុងក្រោយនាងក៏ត្រូវបង្ខំឲ្យរៀបការជាមួយបុរសបេះដូងទឹកកកម្នាក់ដែលមិនធ្លាប់ជួបមុខហើយក៏មិនធ្លាប់មានទំនាក់ទំនងជាមួយគ្នាពីមុនមក។ វីលៀម ស្មីត ជាCEO ដ៌ស្រស់សង្ហារវ័យក្មេងនិងមានទ្រព្យសម្បត្តិច...