ពិធីរៀបការរបស់ឃ្ល៊ែរនឹងធ្វើឡើងនៅបីថ្ងៃទៀត។ រាងតូចកំពុងអង្គុយនៅក្នុងសួនច្បារតាមដោយគំនិតច្របូកច្របល់
*ម៉េចក៏ខ្ញុំយកព្រមរៀបការជាមួយប្រុសស្រីគេនោះ?ហេតុអ្វីបានជាសុខអាឌ្រីនសុំបែកពីខ្ញុំ?ហើយឥឡូវនេះជំងឺលោកប៉ារើរឡើងដោយសារតែខ្ញុំ!វា..វាជាកំហុសខ្ញុំ ប៉ាតែងតែល្អជាមួយខ្ញុំជានិច្ចប៉ុន្តែមោទនភាពរបស់ខ្ញុំគឺដូចជាសំខាន់សម្រាប់ខ្ញុំនៅពេលខ្ញុំឈ្លោះជាមួយប៉ា។ខ្ញុំសុំទោសប៉ា ខ្ញុំមិនគួរណាអាត្មានិយមដល់ថ្នាក់នេះទេ។កុំបារម្ភអីខ្ញុំនឹងរៀបការជាមួយប្រុសដែលថាចង់ឱ្យខ្ញុំរៀបការ។ យ៉ាងហោចណាស់ខ្ញុំក៏មិនទន់ជ្រាយឱ្យប្រុសម្នាក់នោះធ្វើបាបដែរ។*
ឃ្ល៊ែរភ្ញាក់ពីអន្លង់គំនិតបន្ទាប់ពីឆ៊ែសស្កាសុំទោសរឿងដែលនាងស្រែកនិងបន្ទោសរាងស្ដើង ហើយប្រាប់ឃ្ល៊ែរថាប៉ារបស់ពួកគេផុតពីគ្រោះថ្នាក់ហើយ។
" និយាយចឹងឃ្ល៊ែរ ម៉េចក៏ពួកយើងមិនដើរទិញឥវ៉ាន់ទៅ ព្រោះពិធីមង្គលការរបស់ឯងនឹងប្រារព្ធឡើងនៅបីថ្ងៃទៀត" ឆ៊ែសស្កានិយាយជាមួយស្នាមញញឹម។
" ក៏បាន! យ៉ាងណាក៏ខ្ញុំចង់មានពេលវេលាល្អៗជាមួយបងមុនពេលខ្ញុំជាប់ចំណងជាមួយប្រុសម្នាក់នោះដែរ" ឃ្ល៊ែរធ្វើជាសើចទោះជាយ៉ាងណាក៏បងស្រីនាងប្រៀបដូចជាមិត្តភក្កិជិតស្និទ្ធរបស់នាងដែរ ព្រោះឃ្ល៊ែរមិនចង់នៅជិតស្រីដទៃ។
" នែឃ្ល៊ែរ បងសួរតាមត្រង់ នេះឯងអាចបំភ្លេចអាចឌ្រីនបានដែរឬអត់?" ឆ៊ែសស្កាសួរដោយទឹកមុខព្រួយបារម្ភ។
" ត្រូវហើយបងស្រីអាឌ្រីនគឺជាសង្សារដំបូងរបស់ខ្ញុំហើយខ្ញុំក៏ស្រឡាញ់គេខ្លាំងដែរប៉ុន្តែ...ប៉ុន្តែ" ពាក្យសំដីទាំងប៉ុន្មានក៏ជាប់គាំងឃ្ល៊ែរយំក្នុងរង្វង់ដៃបងស្រីរបស់នាងព្រមទាំងនិយាយលាយឡំនឹងទឹកភ្នែក " បងស្រី ម្ដេចក៏គេចាកចេញពីខ្ញុំដោយគ្មានហេតុផល?គេគ្រាន់តែផ្ញើសារមកថាគេចង់បែកគ្នា បន្ទាប់ពីនោះខ្ញុំ..ខ្ញុំក៏តេរទៅគេជាច្រើនសារតែគេមិនលើកបែរជាប្លុកលេខខ្ញុំទៅវិញ ហុឹកៗៗ ខ្ញុំស្អប់គេ ហុឹកៗ"
" អូ! ឃ្ល៊ែរប្អូនស្រីរបស់បង, កុំអញ្ចឹងអីណា៎។ ធ្វើចិត្តឱ្យសប្បាយៗទៅ ឯងជិតរៀបការហើយ។"
" ហាហា ខ្ញុំដឹងហើយបងស្រីតោះយើងទៅរកធ្វើអ្វីសប្បាយៗ" ឃ្ល៊ែរជូតទឹកភ្នែកទឹកសំបោរ។
" នេះទើបជាបងស្រីបង អាចង្រៃនោះគ្រាន់តែជាសង្សារដំបូង រីឯស្នេហ៍ដំបូងនៅមិនទាន់រកឃើញ ហាហាហា ចំណែកស្នាមថើបដំបូងក៏ត្រូវក្មេងប្រុសប្លែកមុខឆក់យកទៅទៀត នៅពេលគេជួយឯងពីការលង់ទឹកពេលនោះ ហើុយប៉ុន្តែគួរឲ្យសោកស្ដាយគឺឯងជិតរៀបការហើយ"
" បងស្រីខ្ញុំគិតថាកាលនោះគេមិនចាត់ទុកវាជាស្នាមថើបដំបូងទេ ព្រោះគេគ្រាន់តែជួយខ្ញុំពេលគ្រាអាសន្នតែប៉ុណ្ណោះ។ វាកន្លងផុតទៅ 15 ឆ្នាំហើយសូម្បីតែមុខគេក៏ខ្ញុំមិនចាំផង ហាហាហា"
" ទោះជាយ៉ាងណាប្រសិនបើឯងបានជួបគេក៏ឯងមិនអាចទៅស្និទ្ធស្នាលនឹងគេបានដែរ ព្រោះឯងប្រហែលជារៀបការរួចបាត់ទៅហើយ"
" អា!! ក៏បានៗ តោះយើងទៅសបភីងវិញចាំទៅមើលប៉ាតាមក្រោយ។ ហើយប៉ាគាត់មិនខឹងណាហី?
" អីយ៉ា! ឃ្ល៊ែរ ប៉ាគាត់មិនខឹងឯងទេ"
" សង្ឃឹមថាអញ្ចឹងចុះ"
បន្ទាប់ពីដើរសបភីងរួច ឃ្ល៊ែរក៏បានទៅសុំទោសប៉ារបស់នាងហើយប៉ារបស់នាងក៏សុំទោសនាងវិញដូចគ្នា ទើបទំនាក់ទំនងឪពុកកូនរៀងប្រសើរឡើងវិញ។
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ
قصص عامةឃ៊្លែរគឺជាក្មេងស្រីម្នាក់អាយុ 24 ឆ្នាំដែលស្អប់ពិធីរៀបការដោយបង្ខំ ហើយចុងក្រោយនាងក៏ត្រូវបង្ខំឲ្យរៀបការជាមួយបុរសបេះដូងទឹកកកម្នាក់ដែលមិនធ្លាប់ជួបមុខហើយក៏មិនធ្លាប់មានទំនាក់ទំនងជាមួយគ្នាពីមុនមក។ វីលៀម ស្មីត ជាCEO ដ៌ស្រស់សង្ហារវ័យក្មេងនិងមានទ្រព្យសម្បត្តិច...