~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ ១.« លោកប្រុសៗ! » ក្នុងវិមានដ៏ស្កឹមស្កៃមួយដែលមានសុទ្ធតែអំពូលស្រោបមាសភ្លឺចិញ្ចាញពេញបរិវេនខាងក្នុងនៃផ្ទះ ផ្ទះនេះធំដល់ថ្នាក់មិនអាចហៅថាភូមិគ្រឹះតែក៏អាចហៅបានថាជាវិមានវិញព្រោះធំខ្លាំងណាស់! ងាកទៅខាងក្នុងយើងក៏ឃើញថាជំនិតប្រុសម្នាក់កំពិងតែរត់ត្រដាបត្រដួសទៅរកចៅហ្វាយរបស់ខ្លួនដែលអង្គុយផឹកស្រាខាងក្នុងនោះ។
« ស្អី? » សម្លេងអ្នកដែលមានអំណាចបន្លឺមកកាន់ហ្វីលដែលជាដៃស្តាំរបស់ខ្លួន , ដោយទម្លាក់កែវស្រាក្រហមចុះងាកសម្លឹងមកកាន់គេផង។
« លោកប្រុសធំគាត់អោយលោកប្រុសចូលខ្លួនទៅចាប់កន្លែងមួយជំនួសគាត់ គាត់ថាជាការហ្វឹកហាត់របស់លោកប្រុស »
« គាត់ជាប្រធានប៉ូលីសហី?! យើងមិនមែននៅផ្នែកប៉ូលីសផងម៉េចបានមកពាក់ព័ន្ធនិងយើង? » យ៉ុនហ្គីនិយាយឡើងទាំងមិនយល់ពីប៉ារបស់គេសោះ ចូលចិត្តអោយគេធ្វើការណាស់ គេធ្វើការឡើងក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានហើយប្រុងអោយគេធ្វើការទៀត?
⟨ មីន យ៉ុនហ្គី កំលោះសង្ហារវ័យ 28 ឆ្នាំ មាននាមជា Billionaire មហាសេដ្ឋីប្រាក់ពាន់លានវ័យក្មេង ម្ចាស់ក្រុមហ៊ុននាឡិកាល្បី , ម្ចាស់ផ្សារទំនើបឈានមុខមួយនៅសេអ៊ូល ហើយក៏ជាម្ចាស់ក្រុមហ៊ុនស្រាក្រហមដ៏ល្បីគ្រប់ប្រទេសផងដែរ ការងារគេច្រើនហើយសុទ្ធតែធំៗបែបនេះមិនអោយគេមានទេឬ? អីឡូវគេក៏បានសម្រាកហើយ សម្រាកដេកចាំតែយកលុយ មិនបានប៉ុន្មានផងលោកប៉ាសំណព្វរបស់គេអោយគេមកបន្តតំណែងប្រធានប៉ូលីសគ្រប់គ្រងក្រុមប៉ូលីសទូទាំងប្រទេសទៀត គេចាយលុយលែងអស់ហើយគាត់ចេះតែនាំគេធ្វើមិនឈប់ មិនអាណិតកំលោះសង្ហារខាបព្រលឹងម្នាក់នេះទេឬ? ⟩« ខ្ញុំមិនដឹងដែរ តែថាលោកប្រុសជំទាស់គាត់មិនដែលបានទេ តោះចេញដំណើរ! » ហ្វីលសើចតិចៗមុននិងនាំផ្លូវបិតាមុខងាប់មិនចេះញញឹមម្នាក់នេះចេញទៅ...
_______________________________« ទីនេះ? កើតអី? កន្លែងតូចម្ល៉េះ? » មកដល់កន្លែងដែលខុសច្បាប់តាមបញ្ជាលោកប៉ាហើយ រាងក្រាស់ក៏សួរទៅជំនិតរបស់គេដោយមិនយល់សភាពការនាពេលនេះសោះ បន្តិចក៏គេមិនយល់ដែរ!
« នេះលោកប្រុសមិនស្គាល់កន្លែងចាក់ឆ្នោតទេ? ល្បែងខុសច្បាប់នោះអី » ឮហើយគេហួសចិត្តតែម្តង ប៉ាគេលេងគេខ្លាំងពេកហើយគ្រាន់តែចាប់មេឆ្នោតសោះអោយគេមកចាប់ដែរ?
« យើងមិនចូលទេ! ឋានៈយើងពិនណា? អោយយើងមកចាប់មេឆ្នោត? យើងស្មានគាត់អោយយើងចាប់អ្នកលេងគ្រឿងញៀនអីនោះពុទ្ធោរអើយយ ឯងទៅចាប់ទៅ » យ៉ុនហ្គីថាហើយគេក៏ផ្អែកខ្នងចាំមើលសកម្មភាពពីចម្ងាយដោយមិនបានចេញទៅជួយទេ ព្រោះគេនេះប្រកាន់ខ្លួនណាស់។~~~
« នែ! ស្រីម្នាក់នោះជាអ្នកណា? យំសោកសម្បើមម្ល៉េះ? » បន្ទាប់ពីមានឡានប៉ូលីសមកចាប់អីសព្វគ្រប់ហើយ ហ្វីលក៏ដើរមកវិញដោយត្រូវរាងក្រាស់សួរឡើងតែម្តងបន្ទាប់ពីបានឃើញស្រីតូចម្នាក់យំអង្វរប៉ូលីសមុននេះ នាំអោយគេទាក់ចិត្តទាក់ភ្នែកចាប់អារម្មណ៍ភ្លាមៗ។
« បើតាមខ្ញុំស្មាន នាងជាកូនរបស់មេឆ្នោតនោះ! ឮថាម៉ាក់ប៉ានាងរកសុីខុសច្បាប់ដោយសារគ្រួសារនាងខ្វះខាតពេក » ហ្វីលថាហើយគេក៏ឡើងមកកាន់ចង្កូតឡានដោយទុកអោយរាងក្រាស់នៅសម្លឹងស្រីម្នាក់នោះមិនដាក់ភ្នែក...
« លោកប្រុស! កើតទុក្ខមិនសុខចិត្តរឿងអី? » អង្គុយក្នុងឡានឃើញយ៉ុនហ្គីគេដូចនៅមិនសុខសោះទើបហ្វីលសួរបន្តិចទៅ ខ្លាចថាចៅហ្វាយរបស់គេនឹងមានរឿងអីមិនស្រួលក្នុងចិត្ត។
« នែ! សុើបពីនាងអោយយើង! ហើយយើងនិងប្រាប់ឯងថាត្រូវធ្វើអីនិងស្រីម្នាក់នោះ! »
« ព្រះអ្ហើយ ស្មានតែកើតអី តាមពិតនៅមិនសុខរឿងស្រីក្មេងសោះ! »
« នែ យើងធាក់ខ្ទប់ទ្វារឡានអីឡូវហើយ អាហ្វីលសូមរងចាំភាគបន្ត...
កាចហាបង😭
#អាយរីស
YOU ARE READING
~ Billionaire's Wife ~
Randomតើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?