ភាគ ១១

1.4K 55 0
                                    

~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ ១១.

« ទៅក៏បានដែរ! » យ៉ុនហ្គីថាហើយគេក៏បើកទ្វារឡើងប្រុងចេញទៅមែន នេះគេចង់ឌឺនាងមែនទេ? នាងអោយទៅសំពះអ្នកផ្សេងគេក៏ប្រុងទៅមែន?
« អាឆ្កួត!!! » ហេនស៊ែលស្រែកមួយទំហឹងធ្វើអោយរាងក្រាស់ត្រូវអង្គុយស្ងៀមវិញ...បែរមកសម្លឹងនាងយឺតៗ ដលយទឹកមុខនឹកស្មានមិនដល់។
« នាងជេខ្ញុំ??? »
« ច្រលំមាត់ » ឃើញមុខគេស្មើៗបែបនេះនាងក៏រាងភ័យបន្តិចដែរទើបរហ័សយកដៃខ្ទប់មាត់ដែលបានជេគេមុននេះ...
« សុំទោសភ្លាម! »
« អត់! លោកមិនបានសុំទោសខ្ញុំផងមានរឿងអីដែលត្រូវអោយខ្ញុំសុំទោសលោក? » ហេនស៊ែលនិយាយតវ៉ានិងគេផាំងៗហាក់មិនខ្លាចគេដូចអម្បាញ់មិញនេះសោះ។
« សុំទោសនាងរឿងអី? » រាងក្រាស់ចងចិញ្ចើមសួរទៅនាងដោយលេងទឹកមុខឌឺៗ បំណងគេនេះគឺចង់សួរជីកកកាយកុំអោយនាងឆ្លើយចេញ ចង់ចាប់ចំណុចប្រច័ណ្ឌរបស់នាងអោយនាងអង្គុយយំតែម្តង។
« ថើបខ្ញុំដោយមិនសុំការអនុញ្ញាត! » ហេនស៊ែលឆ្លើយទៅគេវិញហើយនាងក៏បង្ហាញទឹកមុខឌឺគេវិញ ពីរនាក់នេះសមតែអោយនៅក្នុងព្រៃជាមួយខ្លាទើបសម ឌឺគ្នាធ្វើដូចម្នាក់ៗទើបតែអាយុ 3 ឆ្នាំអញ្ចឹង។

« បើសុំការអនុញ្ញាតស្មានតែនាងព្រម? ខ្ញុំដឹងថានាងមិនព្រមទើបខ្ញុំធ្វើបែបនេះ! យ៉ាងម៉េច? មានបញ្ហា? កាត់ប្រាក់ខែអាឡូវនិង » គេឆ្លើយមកផាំងៗបែបនេះនាងឆ្លើយមិនចេញទេ បានត្រឹមអង្គុយខាំមាត់សម្លក់គេដោយចិត្តខឹងមិនបាត់សោះ!
~~~~~~~

« ស៊ែល! ទៅរៀបខោអាវមួយវ៉ាលីមក! កុំសួរ! » មកដល់ផ្ទះភ្លាមរាងក្រាស់ក៏និយាយទៅកាន់ហេនស៊ែល គេដឹងថានាងនឹងសួរដូច្នេះហើយគេក៏ឆ្លើយអោយមុនតែម្តងទៅ។
« ផ្តាច់ការណាស់! » រាងស្តើងសម្លក់ទៅយ៉ុនហ្គីបន្តិចមុននិងឡើងទៅធ្វើតាមគេប្រាប់។
« បងចង់ទៅណា? » ស្រីស្រស់ម្នាក់ទៀតចេញមកនិយាយជាមួយរាងក្រាស់ដោយទឹកមុខមិនសូវជាល្អប៉ុន្មានទេ ព្រោះឮពីការសន្ទនាមុននេះហើយ។
« ចាំបាច់ត្រូវប្រាប់នាងដែរទេ? » យ៉ុនហ្គីនិយាយឡើងដោយមិនសម្លឹងមុខហ្វីយ៉ាណាសូម្បីបន្តិច បើគេមិនចូលចិត្តហើយ គេក៏មិនចងឮនិយាយរកដូចគ្នា។
« តែខ្ញុំជាគូរដណ្តឹងរបស់បង! ខ្ញុំត្រូវដឹង! » ហ្វីយ៉ាណាឆ្លើយឡើងដោយមុខស្មើធេង ដើរមករករាងក្រាស់ដែលអង្គុយលើសាឡុងនោះ ព្យាយាមចង់បិយាយទៅកាន់គេទាំងដែលដឹងហើយថាគេមិនពេញចិត្ត....
« គូរដណ្តឹងមិិនមែនជាប្រពន្ធឯណា? នាងមិនទាន់ក្លាយជាប្រពន្ធខ្ញុំនាងគ្មានសិទ្ធដឹងទេ! » យ៉ុនហ្គីថាហើយគេក៏ឡើងទៅបន្ទប់បាត់ទុកអោយហ្វីយ៉ាណានៅឈរដោយភាពមិនសុខចិត្តម្នាក់ឯង។
« អ្នកនាងហ្វីយ៉ាណាកុំព្រួយអី! ចាំម៉ែដោះជួយកំចាត់នាងស្រីម្នាក់នោះអោយណា! »

To be continued...

ម៉ែដោះសុីស្បែកជើង soon

~ Billionaire's Wife ~Where stories live. Discover now