ភាគ ២៣.

1.3K 60 1
                                    

~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ 23.

-សេអ៊ូល

« មកវិញហើយហ៎? បញ្ចុះបញ្ចូលប្រពន្ធក្លែងក្លាយរបស់ឯងបានយ៉ាងម៉េចខ្លះ? » ឈានជើងចូលផ្ទះមិនទាន់ទាំងបានដកដង្ហើមស្រួលបួលផង សម្លេងមិនគួរអោយចង់ស្តាប់ហោះចូលត្រចៀករបស់រាងក្រាស់ភ្លាម នាំអោយនាយត្រូវជ្រឹងចិញ្ចឹមសម្លឹងទៅគាត់មិនដាក់ភ្នែក។
« សមចិត្តរបស់ម៉ាក់ហើយត្រូវទេ? » យ៉ុនហ្គីនិយាយដោយមុខស្មើមុននិងឡើងទៅបន្ទប់របស់គេបាត់ គាត់និយាយដោយស្នាមញញឹមស្រស់ណាស់ គាត់មានមើលដឹងចិត្តកូនប្រុសរបស់គាត់ពេលនេះទេ? គាត់មានដឹងថាគេចាកចេញពីហេនស៊ែលមកគេឈឺប៉ុណ្ណាទេ?
« ហឹស គេនៅតែជាកូនក្មេងដដែល » អ្នកស្រីមីនសើចឡើងតិចៗសម្លឹងទៅផែនខ្នងកូនប្រុស គាត់គិតថាគេនៅក្មេងព្រោះគេនៅតែចាញ់ក្រោមគំនាបរបស់គាត់ដដែល...
____________________________________

« ហឺយយ ខ្ញុំឆ្កួតហើយមែនទេ? » មកដល់បន្ទប់ភ្លាមរាងក្រាស់ក៏អង្គុយលើគ្រែ លើកដៃជ្រប់មុខទាំងតប់ប្រមល់ហួសថ្លែង គេគិតអីទើបគេបោះបង់នាងចោលអោយនៅប៉ារីសតែឯង អោយនាងចាំគេ ទាំងដែលគេមិនដឹងមានឪកាសទៅជួបនាងឬ...
« សុំទោសណាស៊ែល » យ៉ុនហ្គីបន្លឺឡើងតិចៗសម្លឹងរូបរបស់រាងស្តើងដែលនៅក្នុងស៊ុមដែលគេបានតាំងលើតុជាប់រហូតមកនោះ កាន់តែសម្លឹងគេក៏តែនឹក កាន់តែមិនអស់ចិត្តដែលគេធ្វលបែបនោះដាក់នាង។

-2 ឆ្នាំក្រោយ

« ខ្ញុំនិងដាំផ្កាអោយច្រើន! » រាងស្តើងដើរតាមផ្លូវសម្តៅទៅរកផ្ទះដោយមានផ្កាតូចៗជាច្រើននៅក្នុងដៃ សម្តៅទៅសួនច្បារមុខផ្ទះ គម្រោងដាំវាតាមសម្តីរបស់នាង។
« ហ្វីលីបហា ត្រៀមខ្លួនហើយឬនៅ? » សម្លេងសើចក្អាកក្អាយបន្លឺឡើងនាំអារម្មណ៍រាងស្តើងអោយងាករកប្រភពសម្លេងយ៉ាងឆាប់រហ័ស ព្រោះសម្លេងនេះហើយជាសម្លេងដែលនាងចាំយូរបំផុត ចាំមិនដែលភ្លេចផ្សងសុំអោយបានឮជារៀងរាល់ថ្ងៃ ហើយវាក៏ពិតជាដូចអ្វីដែលនាងគិតពិតមែន គឺជាគេ!
« គួរអោយស្រលាញ់ណាស់! » សម្លេងរាងស្តើងម្នាក់ទៀតដើរមកថើបថ្ពាល់ក្មេងតូចដែលនៅលើដៃរាងក្រាស់ មើលពួកគេពីចម្ងាយទៅ ដូចមានសុភមង្គលខ្លាំងណាស់...
« ម៉ាក់ៗ! » ក្មេងតូចនោះនិយាយឡើងទៅកាន់ហ្វីយ៉ាណា ស្រីម្នាក់នេះហើយដែលហេនស៊ែលស្គាល់ ហើយក៏ច្បាស់ទៀតផង...
« ម៉ាក់ហ៎? » ហេនស៊ែលបន្លឺឡើងតិចៗទាំងសើចដើម.ក ទ្រូងឈឺខ្ទោកៗសម្លឹងទៅកាន់យ៉ុនហ្គី និងហ្វីយ៉ាណាដែលសើចប្រឡែងជាមួយក្មេងប្រុសម្នាក់នោះ ស្និទ្ឌស្នាលណាស់ មានសុភមង្គលណាស់ គ្រប់យ៉ាងមិនដូចអ្វីដែលបានគិតអម្បាញ់មិញនេះទេ! ហេតុអីក៏គេក្បត់ពាក្យសន្យា?
« គេមកវិញគេក៏មានកូនហើយក៏មានសុភមង្គលយ៉ាងនេះឬ? គួរអោយស្រលាញ់ណាស់ ហិហិ » ហេនស៊ែលសើចឡើងទាំងទឹកភ្នែកហូរស្រក់ដាបផែនថ្ពាល់សម្លឹងទៅកាន់ឪពុកម្តាយកូនបីនាក់នោះទាំងកូនចិត្ត បេះដូងខាងឆ្វេងខ្ទេចខ្ទីគ្មានសល់ រយៈពេល 2 ឆ្នាំដែលនាងចាំគឺបានមកវិញដៃទរទេរ គ្រប់យ៉ាងគឺ សូន្យ...

To be continued...

:))

~ Billionaire's Wife ~Where stories live. Discover now