ភាគបញ្ចប់

2.1K 81 3
                                    

~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ 24+25 (ភាគបញ្ចប់)

« ស៊ែល! » យ៉ុនហ្គីងើបមុខឡើងគេក៏ប្រទះឃើញរាងស្តើងនៅឈរធ្មឹងទាំងទឹកភ្នែក នេះនាងយំរឿងអី? រំភើបដែលបានឃើញគេឬក៏យ៉ាងណា?
« ហឹក ហឹក » ហេនស៊ែលស្រែកយំឡើងរត់ចូលទោក្នុងផ្ទះបាត់ដោយមិននៅទទួលយ៉ុនហ្គីនិងហ្វីយ៉ាណាឡើយ... អោយនាងទទួលយ៉ាងម៉េចបើនាងឈឺស្ទើស្លាប់ហើយ នាងមិនទាន់យល់អ្វីជាអ្វីទេ។
« ខ្ញុំថានាងយល់ច្រលំហើយ! មកពីបងនិង! ធ្វើដូចហ្វីលីបនេះកូនខ្លួនឯងអញ្ចឹង! បានហើយទៅលួងនាងទៅ! ខ្ញុំទៅរកជុងយូហើយ! » ហ្វីយ៉ាណានិយាយបែបនេះឡើងរាងក្រាស់ក៏ងក់ក្បាលតិចៗមុននិងដើរចូលទៅក្នុងផ្ទះរបស់ហេនស៊ែល... នេះមានរឿងអ្វីកើតឡើងនិង? ហ្វីលីបមិនមែនជាកូនរបស់គេទេឬ?

-1ឆ្នាំមុន

« បង Yoon! ខ្ញុំមានកូនហើយ! ពីរសប្តាហ៍ហើយ! » ហ្វីយ៉ាណារត់មកប្រាប់យ៉ុនហ្គីព្រោះនាងមិនដឹងប្រាប់អ្នកណាទេ...ណាមួយរឿងនេះវាក៏ភ្លាមៗពេកនាងនៅជាគូដណ្តឹងរបស់គេនៅឡើយ។
« មានកូន? យើងមិនទាន់បានដេកជាមួយគ្នាសូម្បីម្តងទេណា » យ៉ុនហ្គីនិយាយឡើងដោយមិនចង់ជឿនឹងសម្តីរបស់នាង នេះគេមិនទាន់ស្តាប់ច្បាស់ទេដឹង?
« ខ្ញុំមានកូនជាមួយជុងយូ! ជ្រាប? ពួកយើងទាក់ទងគ្នាបាន 3 ឆ្នាំហើយ! អីឡូវបងជួយខ្ញុំមួយមក ទៅប្រាប់ម៉ាក់របស់បងទៅ ហើយយើងនឹងលែងលះ! បងក៏និងបានទៅរកហេនស៊ែលវិញនៅឆ្នាំក្រោយ! » ហ្វីយ៉ាណារៀបរាប់គ្រប់យ៉ាងអោយរាងក្រាស់ស្តាប់ នាងមិនបានស្រលាញ់គេទេ! នាងមានម្ចាស់បេះដូងហើយ ម្យ៉ាងនាងក៏ត្រូវម៉ាក់របស់នាងបង្ខំហើយក៏ត្រូវម៉ាក់របស់យ៉ុនហ្គីបញ្ជារអោយភ្ជាប់ពាក្យដូចគ្នា...
« អូខេ! ម៉ោះ ទៅប្រាប់ម៉ាក់អីឡូវនេះតែម្តង! » យ៉ុនហ្គីនិយាយទាំងញញឹមមុននិងរត់ចុះទៅក្រោមរកម៉ាក់របស់គេយ៉ាងឆាប់បំផុត! គេមិននឹកស្មានថាមានរឿងនេះកើតឡើងទេ អាចជាភ័ព្វសំណាងឬបុព្វហេតុដែលព្រះប្រទានអោយទេដឹង។
« ម៉ាក់! ខ្ញុំមានរឿងចង់ប្រាប់! » យ៉ុនហ្គីអង្គុយចុះជិតម៉ាក់របស់គេមុននិងរៀបរាប់ពីរឿងរបស់ហ្វីយ៉ាណា ហើយក៏ពន្យល់ហេតុផលគ្រប់យ៉ាងអោយគាត់ព្រមអនុញ្ញាតអោយគេលែងលះ។
« ឯងលែងលះបាន! តែម៉ាក់មិនទទួលនាងហេនស៊ែលនោះទេ! » អ្នកស្រីមីននិយាយដោយផ្តាច់ការ ធ្វើអោយរាងក្រាស់នេះគេអស់សង្ឃឹមជាថ្មី ហេតុអីក៏គាត់មិនគិតពីចិត្តរបស់គេបែបនេះ?
« ខ្ញុំមានកាដូអោយម៉ាក់! » បន្ទាប់ពីគិតមួយសន្ទុះហើយរាងក្រាស់ក៏ដកទូរស័ព្ទចេញមកបង្ហាញអ្វីមួយអោយគាត់ធ្វើអោយគាត់ញញឹមឡើង...
« ធ្វើអីធ្វើទៅ! យើងឈប់ឃាត់ហើយ! »
« អូខេម៉ាក់ បន្តិចទៀតគេដឹកមកដល់ផ្ទះហើយ ខ្ញុំទៅក្រុមហ៊ុនហើយលាហើយណា » យ៉ុនហ្គីថាហើយគេក៏រត់ចេញទៅបាត់... អម្បាញ់មិញនេះគេបានកម្មង់ឈុតខ្សែក.ចិញ្ចៀនពេជ្រអោយម៉ាក់របស់គេ គាត់ស្រលាញ់គ្រឿងបែបនេះទើបគាត់លែងខ្វល់និងរឿងផ្សេងទៀតហើយមកយកចិត្តទុកដាក់និងរបស់គាត់វិញ...
___________________________________

~ Billionaire's Wife ~Where stories live. Discover now