ភាគ ១៤.

1.5K 62 1
                                    

~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ ១៤.

« នាងថាអ្នកណារោគចិត្ត? » ឮនាងថាគេរោគចិត្តភ្លាម គេបើកភ្នែកធំៗតែម្តង នេះគេសុភាពសឹងស្លាប់ទៅហើយមកថាគេរោគចិត្តបានយ៉ាងម៉េច?
« គឺលោកនិង! មកនៅលើខ្ញុំបែបនេះហើយបើមិនអោយខ្ញុំហៅថារោគចិត្តប្រុុងហៅយ៉ាងម៉េច អាប្រុសរោគ...អឹមមម » មិនអោយស្រីពូកែឌឺម្នាក់នេះតវ៉ាបានទៀតទេ យ៉ុនហ្គីអោនបឺតជញ្ជក់មាត់នាងតែម្តង គេមិនដែលឃើញទេស្រីអីចង់តែឈ្នះបែបនេះ

~~~~~

« កុំប៉ះខ្ញុំ! »

« នែ នាងដេកលើគ្រែខ្ញុំហើយបើមិនអោយខ្ញុំប៉ះប្រុងអោយខ្ញុំធ្វើអី? » រាងក្រាស់សួរទៅកាន់ហេនស៊ែលដែលខឹងគេដាច់ក្បាលដាច់កន្ទុយដោយសាររឿងថើបអម្បាញ់មិញនេះ។
« ខ្ញុំទៅដេកលើសាឡុងហើយ! » ហេនស៊ែលសម្លក់គេបន្តិចមុននិងងើបខ្លួនប្រុងទៅគេងលើសាឡុងពិតមែន ហើយច្បាស់ណាស់ថាលោកប្រុសសង្ហារហ្នឹងមិនអនុញ្ញាតិទេ!
« ដេកអោយស្ងៀមមក! នាងហ៊ានរើ ហ៊ានជេ ហ៊ានស្រែកបន្តិចខ្ញុំនឹងរំលោភនាងមែនទែនហើយ លើកនេះខ្ញុំអត់មាននិយាយលេងទេ! » រាងក្រាស់ទាញហេនស៊ែលមកអោបក្រសោបជាប់ទ្រូងគេវិញ មិនអោយនាងរើរួច រឹតតែមិនអោយនាងកម្រើកបានទៀត។
« ស្អប់ណាស់! » រាងស្តើងលួចនិយាយក្នុងចិត្តសម្លឹងមុខដ៏ស្រស់សង្ហាររបស់គេនោះ ឃើញមុខគេជិតៗបែបនេះមុខគេ.ស ជាងស្រីទៀត ពេលខ្លះក៏ចង់ច្រណែនគេម្តងម្កាលដែរ។

-ថ្ងៃថ្មី

« នែ ខ្ញុំទៅលេងទឹកហើយ! » ម៉ោងប្រមាណជា 9 ព្រឹក កញ្ញាហេនស៊ែលម្នាក់នេះមកចង់ហែលទឹកទាំងព្រឹក , នាងស្រែកសុំការអនុញ្ញាតពីរាងក្រាស់ដែលអង្គុយញ៉ាំកាហ្វេសម្លឹងមកនាងនោះ។
« នាងឃ្លុំកន្សែងជិតខ្លួនបែបនេះលេងទឹក? » យ៉ុនហ្គីលើកកែវទឹកមកញុំាដោយសម្លឹងទៅរាងស្តើងដែលឃ្លុំកន្សែងឡើងជិតខ្លួននោះ។
« នេះ! » ហេនស៊ែលបើកកន្សែងមកគឺថារាងក្រាស់ឈ្លក់ទឹកស្ទើស្លាប់ស្ទើរស់ នាងលេងសើចណាស់ គេឈ្លក់ទឹកស្លាប់អ្នកណាទទួលខុសត្រូវ បើនាងលេងស្លៀកសុទ្ធតែប៊ីគីនីមិនដឹងយកមកពីណាទេ!
« នាងបានមកពីណា? » យ៉ុនហ្គីសួរឡើងដោយភាពនឹកស្មានមិនដល់ បើតាមគេចាំគេនាំនាងមកដោយមិនបានរៀបចំខោអាវអីទេ។
« ជារបស់សាហាយលោកឯងនិង! » និយាយដល់រឿងនេះនាងក៏សម្លក់គេតែម្តង នាងរកឃើញឈុតនេះនៅក្នុងទូរខោអាវរបស់គេណា គិតទៅគួរខឹងទេ?
« អើយយយ » នាងនិយាយហើយនាងក៏ដើរចេញទៅបាត់មើលទៅដូចខឹងគេទៀតហើយ មិនអោយនាងខឹងទេឬ? គេធ្លាប់យកស្រីមកដល់ទីនេះមុននាងទៅទៀត!

...

« អាយយយ ជួយ... »

« ស៊ែល!! »

To be continued...

គិតទៅណ៎😔

~ Billionaire's Wife ~Where stories live. Discover now