ភាគ ៩+១០.

1.7K 68 2
                                    

~Billionaire's Wife~
ស៊ូហ្គា X ហេនស៊ែល
#ភាគ ៩+១០.

« ហឹក ហឹក ចេញមកក្រៅបានឬនៅ? » បន្ទាប់ពីជាប់គាំងក្នុងផ្ទះខ្មោចហើយពេលនេះយ៉ុនហ្គីនិងហេនស៊ែលគឺបានចេញមកដល់ក្រៅវិញហើយតែថាហេនស៊ែលនាងបិទភ្នែករហូត មកដល់ក្រៅហើយនាងនៅតែបិទភ្នែកទៀត។
« នែ! គ្រាន់តែប៉ុណ្ណឹងសោះនាងយំដែរ? ងាប់ហើយកាតឿហើយឆាប់ខ្លាចបែបនេះគេធ្វើបាបស្លាប់ហើយ » រាងក្រាស់និយាយទៅកាន់រាងស្តើងដោយសើចឡើង គេមិនយល់ពីនាងទេចូលចិត្តតែធ្វើខ្លួនអោយគេសើច។
« នែ! ខ្ញុំខ្លាចតែខ្មោចទេ! » ហេនស៊ែលងើបមុខឡើងមកសម្លក់គេខ្លាំងៗដោយចិត្តនៅខឹងមិនទាន់បាត់! នាងមិនដែលខ្លាចអីជាងខ្លាចខ្មោចនេះទេហើយគេមកអូសនាងចូលផ្ទះខ្មោចបែបនេះសួរថានាងគួរខឹងឬអត់?
« ហូយ ម៉ោះគេនាំទៅញុាំការ៉េមឈប់ខឹងទៅណ៎ » រាងក្រាស់និយាយឡើងដោយកៀក.កនាងដើរទៅ ស្និទនិងកូនស្រីគេសម្បើមម្ល៉េះ លង់ស្រលាញ់ប្រពន្ធក្លែងក្លាយទេដឹង...
« កុំមកប៉ះ! » ហេនស៊ែលច្រានដៃគេចេញមុននិងដើរឃ្លាតពីគេចង់ 3 ម៉ែត្រប្រុងរក្សាគម្លាតដូចសម័យកូវីដមែនទេ?
« ប៉ះបន្តិចសោះក៏មិនបានដែរ មុននិងក្រោយខ្ញុំគង់តែប៉ះបានគ្រប់កន្លែងនិង! មកអោយឆាប់មក » នាងមិនយល់ន័យគេនិយាយទេ ប៉ះបានគ្រប់កន្លែង? មិនបាច់យល់ល្អជាងទុកអោយតែអ្នកសរសេរនិងអ្នកអានយល់បានហើយ...
« អូ! នេះជាយ៉ុនហ្គីមែនទេ? » ដើរមិនទាន់បានដល់ហាងការ៉េមផងក៏មានស្រីម្នាក់មកឈរពាំងមុខបាត់ហើយ។
« ស្រីណាក៏ស្គាល់គេដែរ ពុទ្ធោហាយ » ហេនស៊ែលបែរមុខចេញនិយាយតិចៗបន្ទាប់ពីឃើញស្រីស្រស់រាងសុិចសុីម្នាក់នោះមកញញឹមញញែមដាក់យ៉ុនហ្គី។
« បាទ! ខ្ញុំស្គាល់នាងដែរទេ? » យ៉ុនហ្គីសួរឡើងដោយញញឹមតិចៗ ទោះគេស្គាល់ក៏គេត្រូវធ្វើអត់ស្គាល់ដែរព្រោះគេកំពុងនៅជាមួយកញ្ញាហេនស៊ែល!
« អាវវវ បងទើបតែដេកជាមួយខ្ញុំប៉ុន្មានខែមុននេះ ភ្លេចអញ្ចឹងឬ? » មួយប្រយោគនេះស្ងាត់មាត់គ្រប់គ្នាតែម្តង រីឯហេនស៊ែលវិញនាងឮហើយនាងក៏ងាកសម្លក់ទៅស្រីម្នាក់នោះមុននិងនាងមកសម្លក់ប្រុសព្រានដែលកំពុងកៀក.កនាងនៀកកកក។
« សុំទោសផង ខ្ញុំមិនដែលស្គាល់នាងទេ! ខ្ញុំត្រូវនាំប្រពន្ធខ្ញុំដើរលេង! » រាងក្រាស់ឆ្លើយផាំងៗបន្ទាប់ពីដឹងថាហេនស៊ែលសម្លក់គេអម្បាញ់មិញនេះ។
« ប្រពន្ធ? បងរើសប្រពន្ធបែបនេះ? មិនគិតថាកម្រិតតែងខ្លួននាងទាបពេកទេហ៎? »
« មី... »
« បាទនេះហើយប្រពន្ធខ្ញុំ! អរគុណដែលបានសរសើរថាប្រពន្ធខ្ញុំស្អាត! » យ៉ុនហ្គីអោនថើបថ្ពាល់ហេនស៊ែលជាការបញ្ជាក់មុននិងនិយាយកាត់ពាក្យរបស់ហេនស៊ែលព្រោះគេដឹងថាកញ្ញាស៊ែលរបស់គេនិងជេស្រីម្នាក់នេះកប់មាត់មិនខាន ដូច្នេះហើយគេត្រូវការពារក្រែងលោមានសង្រ្គាមកើតឡើង...
« តោះអូនសម្លាញ់! » រាងក្រាស់ថាហើយគេក៏ស្រាក់ដៃរបស់គេនិងដៃហេនស៊ែលមុននិងដើរចេញទៅទុកអោយស្រីម្នាក់នោះនៅគាំងស្ពឹកម្នាក់ឯងទៅ។
« ល្មមលែងបានហើយ! កេងចំណេញណាស់! គួរអោយស្អប់ » ដើរផុតភ្នែកស្រីម្នាក់នោះភ្លាម ហេនស៊ែលក៏និយាយឡើងទៅកាន់គេដោយទឹកមុខគឺថា...ឆេះឆួលមិនទាន់បាត់ទេ។
« អ្នកណាអោយជូត? ចង់ខ្លាំងជាងនិងមែនទេ? » មើលនាងចុះគេគ្រាន់តែថើបបន្តិចសោះនាងជូតមុខសឹងសឹកមុខអស់ហើយ តិចបានគេថើបមាត់ទៀតនោះនាងជូតដល់ឈាមមាត់។
« នៀកមើលនែក ខ្ញុំជូតអោយខ្លាំងៗ!!! មើលណានៀក... » មិននិយាយលេងទេ ស្រីម្នាក់នេះពិតជាឌឺពិតមែន នាងជូតៗមិនទាន់បានស្អីផងរាងក្រាស់ក៏ទាញនាងជិតគេមុននិង...
« អឹមមម លែងងង!! » ហេនស៊ែលទះទ្រូងរាងក្រាស់ខ្លាំងៗបន្ទាប់ពីត្រូវគេក្រសោបមុខនាងហើយក៏អោនថើបមាត់នាងធ្វើដូចកម្មសិទ្ធគេពីពេលណាអញ្ចឹង...
« ជូតទៀតមើល! សាកជូតមើលទៅពេលដល់ផ្ទះនាងនិងមានរឿងជាមួយខ្ញុំហើយ! » យ៉ុនហ្គីដកមាត់ចេញមុននិងគម្រាមនាងដោយស្នាមញញឹមឌឺៗ គេនេះក៏ឌឺមិនណយដែរ ថ្ងៃនេះនាងខឹងគេពេញទំហឹងហើយ!
« ចេញទៅ! កុំមកនិយាយជាមួយខ្ញុំ! » ហេនស៊ែលថាហើយនាងក៏រត់ចូលកន្លែងក្មេងលេងមួយដែលទីនោះជាកន្លែងសម្រាប់ក្មេងលោត សុទ្ធតែកូនបាល់អណ្តែតពេញទីនោះ។
« នែ! នាងក្មេងខ្លាំងឬ? » ឃើញនាងហក់ចូលកន្លែងបាល់ច្រើននោះដល់លេចខ្លួនបាត់បែបនេះគេចង់ភ័យ តែងាកឃើញក្មេងៗលេងបែបនេះជាធម្មតាគេក៏រាងធូរទ្រូងបន្តិច...

...

« នេស ព្រះនាង! »
« អត់សុីទេ! » មើលពីចម្ងាយមកគឺ cute ខ្លាំងណាស់ នាងដូចកូនក្មេងអញ្ចឹងអង្គុយក្នុងអាងបាល់បែបនេះ កូនបាល់គ្របលើខ្លួននៅសល់ត្រឹមកញ្ចឹងក។
« ហារមាត់! មួយ... ពីរ... » ឮថាគេរាប់បែបនេះទើបនាងព្រមហារមាត់ តែកុំសង្ឃឹមថានាងមើលមុខគេនោះ! ហារមាត់អោយគេបញ្ចុកការ៉េមទាំងមិនមើលមុខគេ។
« ស្មានអត់ចេះញុំា » នាងញុំាបានមួយម៉ាត់ហើយនាងក៏កញ្ឆក់ពីដៃគេមកតែម្តង គិតទៅមនុស្សស្រីខឹងស្រួលលួងណាស់យកតែរបស់ញុំាមកអោយនិងក៏បានពេកហើយ។
« អូយម៉ោះ! ទៅផ្ទះមកអង្គុយបែបនេះមិនខ្មាស់ក្មេងទេអី? » គេទ្រាំមើលនាងបែបនេះមិនបានទេ គេត្រូវតែយកនាងទៅផ្ទះមកអោយអង្គុយងរមុខក្មេងបែបនេះម៉េចនិងបានទៅ ចង់ងរទៅបន្តងរក្នុងឡានក៏គ្រាន់ដែរ...

~~~~~

« នែ ស៊ែល! និយាយមួយម៉ាត់មកព្រះនាងអើយយ សំពះតែម្តងនៀក » មកដល់ឡានហើយនាងនៅងរពិតមែន... ពីមុនមកគេមិនដែលជួបស្រីណាងរ បានយូរដូចជានាងទេ! ស្រីដែលគេជួបភាគច្រើនគឺមុខលុយ ហុចកាតអោយមួយញញឹមស្រស់តែម្តង តែមើលទៅក្បាច់នេះមិនដំណើរការជាមួយហេនស៊ែលទេ

« ទៅសំពះមីមួយខ្ពស់មុននេះទៅ! »

To be continued...

~~~~~

ម៉េចប្រច័ណ្ឌគេចឹងកូនស្រី😭🙏

~ Billionaire's Wife ~Where stories live. Discover now