Ep 1: ពន្លឺចម្លែក

314 57 17
                                    

«ក្រាបថ្វាយបង្គំព្រះមាតា ទ្រង់ឱ្យខ្ញុំម្ចាស់ចូលគាល់ខ្ញុំមានការអ្វីមែនទេ??»យ៉ុនគី

«ត្រូវហើយ មាតាយល់ថាបុត្រជាមួយនឹងព្រះនាងស៊ូយ៉ុង ភ្ជាប់ពាក្យយូរហើយ ល្មមដល់ពេលរៀបអភិសេកហើយ មាតាយល់ថា...»មាតា

«បុត្រធ្លាប់ទូលព្រះមាតារួចមកហើយ ថាបុត្រស្រឡាញ់ស៊ូយ៉ុងដូចព្រះអនុជត្រីប៉ុណ្ណោះ មាតាកុំបង្ខំបុត្រពេកបានទេ»យ៉ុនគី ប្រកែកតែមិនបានសម្លេងធំនោះទេ ទោះគេជាស្តេចដែនដីតែទ្រង់គោរពមាតាទ្រង់ណាស់ បិតារបស់ទ្រង់បានចូលទិវង្គតតាំងពីទ្រង់មានព្រះជន្ម25ព្រះវស្សា ពេលនេះនៅសល់តែព្រះមាតានិងព្រះឯយការបស់ទ្រង់តែប៉ុណ្ណោះ

«មិនបានទេ ទោះជាយ៉ាងណាបុត្រត្រូវតែរៀប អភិសេកជាមួយព្រះនាងស៊ូយ៉ុង ដាច់ខាត!!»មាតា និយាយដាច់អហង្ការតែម្តង

«បុត្រប្រកាន់ពាក្យដដែលថាមិនរៀបការទេ!!!ក្រាបបង្គំលាព្រះមាតា»យ៉ុនគី ដើរចេញទាំងមិនខ្វល់

«បុត្រ...បុត្រ ត្រឡប់មកវិញភ្លាម!!!ទោះជា យ៉ាងណាក៏បុត្រត្រូវតែរៀបអភិសេកដែរ!!!បុត្រមិនអាចប្រកែកបានទេ!!!!»មាតា

_skip_

«ហុឺយ...ហេតុអីព្រះមាតាចូលចិត្តបង្ខំម្ល៉េះ ក៏ដឹងមែនទេ ថាយើងចាត់ទុកព្រះនាងស៊ូយ៉ុងត្រឹមតែជាព្រះអនុជត្រី»យ៉ុនគី កំពុងតែស្មុគស្មាញ បន្តិចក្រោយមកព្រះនាងស៊ូយ៉ុងក៏បានចូលមកសួរទ្រង់

«ព្រះអង្គមានរឿងអ្វីព្រួយព្រះទ័យទៀតហើយមែនទេ??»ស៊ូយ៉ុង

«មែនហើយ គឺយើងមិនចង់រៀបអភិសេកនឹងព្រះនាងទេ យើងចាត់ទុកព្រះនាងត្រឹមតែជាព្រះអនុជត្រីតែប៉ុណ្ណោះ ព្រះនាងក៏ជ្រាបត្រូវទេ?»យ៉ុនគី

«ខ្ញុំម្ចាស់ជ្រាបច្បាស់ពីរឿងនេះណាស់ ខ្ញុំម្ចាស់នឹងគាល់ព្រះមាតាឱ្យបញ្ឈប់ការរៀបអភិសេកនេះភ្លាម តាមព្រះទ័យរបស់ព្រះអង្គ»ស៊ូយ៉ុង តបទាំងឱនមុខចុះកល់ទឹកភ្នែក នាងជាមនុស្សទន់ជ្រាយ តែ...នាងក៏ជាមនុស្សហ៊ានធ្វើគ្រប់យ៉ាងនូវអ្វីដែលនាងចង់បានផងដែរ(លាក់ពុត😪)

«យើងអរព្រះគុណព្រះនាងហើយដែលយល់ សង្ឃឹមថាព្រះនាងនឹងបញ្ឈប់អភិសេកមួយនេះបានសម្រេច យើងព្យាយាមបញ្ឈប់វាច្រើនឆ្នាំមកហើយ តែហាក់ដូចជាមិនអាចប្តូរព្រះទ័យមាតាបានសោះ»យ៉ុនគី ញញឹមបន្ដិចហើយដើរចេញទៅបាត់ទៅ

🤴ព្រះអង្គម្ចាស់ឆ្លងភព👑Where stories live. Discover now