Ep 4: សាច់កម្ម

260 48 4
                                    

បន្ទាប់ពីដោះស្រាយរួចរាល់អស់ហើយ ជីមីនក៏ដើរមករកយ៉ុនគីដែលសម្លឹងមើលប៉ុស្តិ៍ប៉ូលីសប្រៀបដូចរបស់ចម្លែកយ៉ាងអញ្ជឹងមិនត្រឹមតែប៉ុណ្ណោះអ្នកណាសម្លឹងមើលមកគេសម្លក់all មុខវិញឃៅហួសនិយាយ សំខាន់ស្លៀកអាខោអាវស្តេចនឹងមកទៀត ហ៊ឹម...គេមើលព្រាត!!

«ហា...ម៉ាមី...ហ៊ឹកៗ»ក្មេងស្រីម្នាក់បានរត់មករកម្តាយរបស់ខ្លួនទាំងយំសស្រាក់ ដោយសារតែព្រះអង្គម្ចាស់ចម្លែកយើងសម្លក់សម្លឹងក្មេងនឹងហើយ🤣

«យើងមិនទាន់ធ្វើអីទេ»យ៉ុនគី និយាយទៅជីមីនដែលសម្លឹងមកគេដូចមនុស្សចម្លែក

«តើខ្ញុំគួរតែម៉េចចំពោះមនុស្សសតិមិនគ្រប់ដូចជាគេទៅ? ដាក់មណ្ឌលកែប្រែល្អអត់?»ជីមីន

«នឹកឃើញហើយ!!»ជីមីន ក៏ញញឹមសម្លឹងទៅកាន់រាងក្រាស់ធ្វើឲ្យអ្នកខាងនោះមានការចម្លែកចិត្តឡើងភ្លាមៗ

«បើលោកគ្មានកន្លែងទៅទេ អាចទៅនៅផ្ទះខ្ញុំបានណា»

«ហ៎ាស?»យ៉ុនគី លាន់មាត់ចម្លែកចិត្ត ចិត្តប្តូរលឿនជាងស្រីមករដូវទៀត មុនដំបូងដូចមិនមែនចឹងទេ

«បើមិនចង់ទៅក៏មិនថាអីដែរ ចឹងក៏ដើរបណ្តោយថ្នល់បន្តទៀតទៅ»ជីមីន ប្រុងដើរទៅខាងក្រៅហៅឡានតាក់ស៊ីដើម្បីជិះទៅផ្ទះតែក៏ត្រូវយ៉ុនគីនិយាយឡើងភ្លាមៗ

«ទៅក៏បានដែរ!!តាមពិតមិនមែនយើងចង់ទៅទេ តែដោយសារតែគ្មានកន្លែងត្រូវទៅហើយគ្មានស្គាល់អ្នកណាទេ»យ៉ុនគី

«បើថាទៅដែរ ដើរតាមខ្ញុំមក!!»ជីមីន ដើរចេញមកក្រៅ យ៉ុនគីបើកភ្នែកធំៗដើរទៅជិតជីមីនយ៉ាងលឿន ម៉េចក៏មានស្អីមិនដឹងរត់ពេញមុខគេចឹង ពេលមកមិញដូចមិនឃើញអីផង!!សំខាន់មកមិញនឹងដើរទេ ព្រោះថាប៉ុស្តិ៍នៅជិតពេទ្យ

«យ៉ាងម៉េចហ្នឹង!!??»ជីមីន ជ្រួញចិញ្ចើម

«គ្មានទេ!!!»មាត់និយាយថាគ្មានតែភ្នែកសម្លឹងជាប់ហើយចេះតែភ្ញាក់ៗពេលឡានជិះមកជិតគេម្តងៗ

[ ធ្វើបាបអាគាត់នឹងបន្តិចមើល ពូកែឌឺហេ៎ស] ជីមីន និយាយក្នុងចិត្តបញ្ចេញស្នាមញញឹមមកខាងក្រៅ ស្របពេលដែលសម្លឹងឃើញម៉ូតូមួយចង់មកចតនៅក្បែរពួកគេ

🤴ព្រះអង្គម្ចាស់ឆ្លងភព👑Where stories live. Discover now