«ខ្ញុំគិតថាគួរតែយកទៅពេទ្យសរសៃប្រសាទប្រហែលជាទំនងជាងហ៎ា»ជីមីន
«សរសៃប្រសាទជាស្អី?»
«ហ៎ូ....សម្រួលអារម្មណ៍ៗ កុំវៃគ្នាក្នុងពេទ្យ ប្រយ័ត្នអស់លុយថ្លៃពេទ្យថែម»ជីមីន ព្យាយាមដកដង្ហើមចេញចូល
«ខ្ញុំមិនគួរប្រកាន់នឹងមនុស្សសតិមិនគ្រប់នោះទេ តែបញ្ហាត្រង់ថាខ្ញុំគួរតែធ្វើយ៉ាងម៉េចជាមួយគេ?ហើយបានលុយមកពីណាឲ្យថ្លៃពេទ្យទៅ!!»ជីមីន សម្លឹងមុខយ៉ុនគីបន្តិច ពេលនេះខកខ្លួនហើយចង់យំក៏មិនចេញ សើចក៏មិនចេញដែរ
«លោក....!!ចេះធ្វើស្អីខ្លះ?ម៉េចៗនៅលាងបង្គន់នៅពេទ្យដោះដូរថ្លៃព្យាបាលទៅ»
«យើងចេះហាត់ដាវ ក្បាច់គុណដាវយើងពូកែណាស់ឈ្នះអស់នគរទាំងពួង»យ៉ុនគី
ផូស~~មួយភ្លេតបាន២កាញ៉អត់អំពើ🤣
«ចង់តែទះឲ្យដេកពេទ្យថែមទេអញ ចេញមកដូចសតិអត់គ្រប់ម៉េចៗទេ»
«បើខ្ញុំនៅនគរខ្ញុំវិញ ឯងប្រហែលជាគ្មានសល់សាច់ទេ អាចង្រៃ!!!»យ៉ុនគី ស្ទុះក្រោកមកច្របាច់កអាវជីមីនដោយសេចក្តីខឹងក្រោធ
«ខឹក...ខឹក...លែងខ្ញុំ!!អាស្លេកឆ្កួតត ខឹកៗ»ជីមីន ស្រវេស្រវាទាញដៃស៊ូហ្គាគេរហូតដល់បានសម្រេច
«ចាំទុកណាអាចង្រៃ!!កុំមកខ្លាំងជាមួយយើងឲ្យសោះវ៉ើយយ»យ៉ុនគី ប្រលែងដៃចេញពីកអាវជីមីន
«ខឹកៗ បើខ្លាំងចឹង ក៏នៅពេទ្យតែម្នាក់ឯងនឹងទៅ!!ឲ្យនៅឆ្កួតៗតែឯងទៅ!!!»ជីមីន សម្លក់មុខស៊ូហ្គាថ្លែរ ហើយក៏ដើរចាកចេញទាំងកំហឹង
«អាស្លេកឆ្កួតនេះ ឯងខំជួយវា វាមកនិយាយឆ្កួតៗជាមួយឯង!!ឲ្យត្រាំត្រែងនៅពេទ្យតែម្នាក់ឯងនឹងទៅ សមមុខចុះ!!»ជីមីន
ពេលល្ងាច
យ៉ុនគីអង្គុយត្រម៉ង់ត្រមោចតែម្នាក់ឯងក្នុងបន្ទប់យ៉ាងកំសត់ ទឹកមុខមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេ មុននេះបន្តិចគេបានដកសារ៉ូមដើរឆ្កឹះឆ្កៀលរកផ្លូវចេញហើយ ប៉ុន្តែបញ្ហាត្រង់ថាដឹងថាផ្លូវចេញនៅឯណាហើយតែមិនចេះបើកទ្វារនឹងតែម្តង
YOU ARE READING
🤴ព្រះអង្គម្ចាស់ឆ្លងភព👑
Historical Fictionអភូតហេតុចម្លែកបានធ្វើឲ្យព្រះអង្គម្ចាស់នៅក្នុងសម័យស៊ុងអ៉ីឆ្លងមកកាន់ពិភពលោកបច្ចុប្បន្ន «ការនិយាយស្តីប្លែក ការស្លៀកពាក់ក៏ប្លែក មុខមាត់ក៏កាន់តែប្លែកទៀត បើចរិកវិញខ្មើតហួសនិយាយ ព្រះអង្គម្ចាស់ខ្មោចយ៎ស្អី..!!ទៅបោកក្មេងទៅ»ជីមីន Yoongi Pajama & Park Jimin និ...