Ep 5: ផ្ទះក៏សំបុកកណ្តុរហ្នឹង?

263 52 20
                                    

«បង...!!!ជួយបកក្រោយទៅយកមនុស្សសតិមិនគ្រប់មិញនេះបន្តិចទៅ ឃើញគេឡប់ៗចឹងខ្ញុំមិនដាច់ចិត្តទេ»ក្រោយពីជិះបានមួយសន្ទុះ ជីមីនក៏ស្រាប់តែមានអារម្មណ៍អាណិត ក៏ប្រាប់ឲ្យតៃកុងឡានបើកទៅរកយ៉ុនគីវិញ

«ន៎ែអាប្អូន!!កុំមកកូរវ៉ើយយយ ខាតបងរកស៊ីអស់ហើយបើបើកទៅមកៗបែបនេះនោះ!!»

«ណាបង...!!ចាំគិតលុយបន្ថែមតាមនឹងទៅ ខ្ញុំមិនដាច់ចិត្តឲ្យគេដើរពេញផ្លូវចឹងនោះទេ»

«ហ៉ើយយ តាមអាប្អូនឯងម្តងចុះ»ថាហើយពូតាក់ស៊ីក៏បើកត្រឡប់ក្រោយទៅប៉ុស្តិ៍ប៉ូលីសវិញ
_________________

«ហ៉ើយយយ នេះអាប៉ិតួល្ខោនទៅណាបាត់ហើយ!!!»មកដល់ភ្លាម ជីមីនមិនបានឃើញយ៉ុនគីនោះទេ ព្យាយាមសម្លឹងជុំវិញនេះផង ចូលទៅខាងក្នុងប៉ុស្តិ៍ប៉ូលីសទៀត តែមិនឃើញសូម្បីស្រមោល

«បងគិតលុយទៅអស់ប៉ុន្មាន!!មិនបាច់ចាំខ្ញុំទៀតទេណាបង ចាំខ្ញុំpayលុយឲ្យ»ជីមីន ក៏និយាយត្រូវរ៉ូវគ្នាជាមួយគាត់ហើយក៏ហុចលុយឲ្យមិននឹងចូលទៅខាងក្នុងប៉ុស្តិ៍ម្តងទៀតដើម្បីស្វែងរកយ៉ុនគី

«សួស្តីលោកប៉ូលីស!!មានឃើញប្រុសម្នាក់ស្លៀកពាក់ដូចលេងល្ខោនចូលមកខាងក្នុងនេះវិញទេ?»

«ដូចជាពេលចេញទៅវិញហើយមិនទាន់ឃើញចូលមកវិញទេ ក្រែងលោកបាននិយាយថាគេជាមនុស្សចម្លែកពិតទេ? អញ្ជឹងឪពុកម្តាយគេប្រហែលជាយកទៅវិញបាត់ហើយដឹង»ប៉ូលីសស្រីម្នាក់បាននិយាយឡើង ជីមីនក៏និយាយអរគុណក្នុងចិត្តដូចជាមិនសូវជឿសោះ

«កុំគិតៗ ជួនកាលប៉ាម៉ាក់គេយកទៅវិញក៏ថាបាន មិនមែនជាព្រះអង្គម្ចាស់ស្អីឆ្កួតៗចឹងទេ!!»ជីមីន ក្រវីក្បាលបណ្តេញគំនិតអវិជ្ជមានចេញហើយក៏ឡើងហៅតាក់ស៊ីជិះចេញទៅផ្ទះម្តងទៀត

Skip

ដូចដែលពួកយើងបានដឹងហើយ យ៉ុនគីទៅមានឪពុកម្តាយណាមកយក😑គឺដើរអាវ៉ាសែពេញផ្លូវនឹងហើយ ឃើញអត់!!អាគេហៅទៅផ្ទះអត់ចង់ទេ មកដើរពេញផ្លូវចឹងចុះឲ្យសមមុខ🤣

«ប្រហែលជាមនុស្សឆ្កួតហើយ!!»

«ទៅលេងល្ខោនរោងណា ស្លៀកពាក់ចង់តែសើចទេ»

🤴ព្រះអង្គម្ចាស់ឆ្លងភព👑Where stories live. Discover now