«ក្រែងយើងឆ្លើយត្រូវហី? ម៉េចបានឲ្យរបស់បែបនេះមកយើង!!»
«ត្រូវតើ!!គឺត្រូវបោសសម្អាតផ្ទះមួយនេះឲ្យស្អាត បើមិនស្អាត!!ដេកក្រៅផ្ទះ!!»
ដោយសារតែឃ្លានខ្លាំងពេក ណាមួយក្លិនមីហើរឈ្ងុយចូលពេញច្រមុះទើបធ្វើឲ្យព្រះអង្គម្ចាស់ធ្លាប់តែខ្ពស់ត្រដែតធ្លាក់ដុនដាបមកបោសផ្ទះឲ្យមាឌល្អិតផាក ជីមីន😭
«កុំសម្លឹង!!ឆាប់បោសឲ្យលឿនៗទៅ!!»
យ៉ុនគីកាន់អំបោសមិនពេញដៃហាក់ដូចជាខ្ពើមរអើម ហើយពេលបោសក៏មិនអាចធ្វើទៅបាន ដោយកាន់ចុងវាតិចៗបោសថ្នមៗ កុំថាឡើយសំរាមសូម្បីតែធូលីដីក៏មិនប៉ើងដែរ
[ តឹងទ្រូងណាស់លោកអើយលោក!!! ] ឃើញពីសកម្មភាពរាងក្រាស់កាន់អំបោសសម្អាតផ្ទះហើយ អត់នឹងញ័រដៃញ័រជើងមិនកើតទេ
«ន៎ែលោក!!បោសផ្ទះមិនមែនអង្អែលទេ!!»
«យើងថាហើយ យើងជាស្តេចនគរស៊ុងអ៊ី យើងម៉េចនឹងចេះប្រើរបស់អស់នេះទៅ»
ជីមីនមិនទាន់តបតែក៏សម្លឹងមុខស៊ូហ្គាមុននឹងតបមួយម៉ាត់យ៉ាងខ្លីតែខ្លឹមថា...
«អាចម៍!!»
«អាក្មេងឈ្លើយ!!»
«បោសផ្ទះ!!បើបោសមិនហើយទេ កុំសង្ឃឹមថាបានញ៉ាំអី ហ៊ឹស...!!»ជីមីន លើកចានមីរបស់ខ្លួនចេញដើម្បីដើរទៅតុបាយវិញមិនភ្លេចងាកមកសម្លក់និងនិយាយដាក់យ៉ុនគីថា
«ខ្ជិលអង្គុយនៅនឹងឲ្យឃើញមុខលោកឯងណាស់ មុខស្អាតបាតដែរ ទាស់តែឆ្កួតជ្រូក!!»ថាហើយក៏ដើរទៅខាងក្រោយ
«មិនដែលជួបមនុស្សស្អី សម្តីអត់មាយាទចឹងទេលោកអើយយ មិនដឹងពេលណាទើបយើងអាចទៅនគរយើងវិញបានទេ ឬទ្រាំនៅជាមួយអាក្មេងនេះមួយជីវិត!!កើតឆ្កួតមិនខាន!!»
_____________«ឡាឡាៗៗ ហ៎ាៗៗៗ»ជីមីន ដើរចេញពីបន្ទប់ទឹកជាមួយកន្សែងជូនសម្ងួតសក់ឲ្យស្ងួត
«វ៉ាសសសស»
ជីមីនស្រែកមួយទំហឹងពេលសុខៗយ៉ុនគីមកឈរនៅពីមុខគេដូចខ្មោចពីសម័យបុរាណ អ្នកណាមិនភ័យបើមុខដូចងាប់ ស្បែកសស្លេក កែវភ្នែកសម្លឹកគេដូចមានគំនុំពីជាតិណាមកអញ្ជឹង
![](https://img.wattpad.com/cover/267610880-288-k804921.jpg)
YOU ARE READING
🤴ព្រះអង្គម្ចាស់ឆ្លងភព👑
Historical Fictionអភូតហេតុចម្លែកបានធ្វើឲ្យព្រះអង្គម្ចាស់នៅក្នុងសម័យស៊ុងអ៉ីឆ្លងមកកាន់ពិភពលោកបច្ចុប្បន្ន «ការនិយាយស្តីប្លែក ការស្លៀកពាក់ក៏ប្លែក មុខមាត់ក៏កាន់តែប្លែកទៀត បើចរិកវិញខ្មើតហួសនិយាយ ព្រះអង្គម្ចាស់ខ្មោចយ៎ស្អី..!!ទៅបោកក្មេងទៅ»ជីមីន Yoongi Pajama & Park Jimin និ...