ជម្រើស២

3 0 0
                                    

មេសាជាមនុស្សដែលគួរឱ្យច្រណែន គាត់ជាមនុស្សដែលមានឥរិយាបថល្អនិងតែងតែនិយាយអ្វីដែលមានលក្ខណៈវិជ្ជមាន ។ ពេលដែលនរណាម្នាក់សួរគាត់ថា បើគាត់អាចសុំអ្វីមួយពីទេវតា តើគាត់នឹងសុំប៉ងប្រាថ្នាអ្វី? គាត់នឹងឆ្លើយថា គាត់ចង់កើតមកជាកូនភ្លោះ ។

មេសាជាអ្នកគ្រប់គ្រងដែលមានគំនិតបុរាណម្នាក់ ព្រោះគាត់តែងតែមានអ្នកបំរើបីទៅបួននាក់ដើរតាមពីហាងមួយទៅហាងមួយ មូលហេតុដែលអ្នកបំរើដើរតាមបែបនេះក៏ព្រោះតែចរិតរបស់គាត់ជាអ្នកដែលពូកែលើកទឹកចិត្តអ្នកដទៃ។ ប្រសិនបើអ្នកណាម្នាក់មានរឿង គាត់នឹងពន្យល់ប្រាប់អ្នកនោះពីផ្លូវវិជ្ជមានដល់ជីវិតរបស់គេ។

ឃើញបែបនេះពិតជាធ្វើឱ្យខ្ញុំកាន់តែចង់ដឹងមែនទែន ខ្ញុំបានឡើងទៅជួបមេសាហើយប្រាប់ទៅកាន់គាត់ត្រង់ៗថា ខ្ញុំពិតជាមិនអាចទទួលធ្វើល្អដូចគាត់បានទេ! ខ្ញុំសួរទៅគាត់ថា "ហេតុអ្វីបានជាបងអាចធ្វើជា មនុស្សល្អក្នុងក្រសែភ្នែករបស់គេតែរហូតនោះ តើបងធ្វើបានយ៉ាងម៉េចទៅ?"

ឃើញបែបនេះពិតជាធ្វើឱ្យខ្ញុំកាន់តែចង់ដឹងមែនទែន ខ្ញុំបានឡើងទៅជួបមេសាហើយប្រាប់ទៅកាន់គាត់ត្រង់ៗថា ខ្ញុំពិតជាមិនអាចទទួលធ្វើល្អដូចគាត់បានទេ! ខ្ញុំសួរទៅគាត់ថា "ហេតុអ្វីបានជាបងអាចធ្វើជា មនុស្សល្អក្នុងក្រសែភ្នែករបស់គេតែរហូតនោះ តើបងធ្វើបានយ៉ាងម៉េចទៅ?"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

មេសាឆ្លើយដោយសំឡេងស្មើមកកាន់ខ្ញុំវិញថា

"រៀងរាល់ព្រឹកខ្ញុំភ្ញាក់ឡើង ខ្ញុំនិយាយប្រាប់ខ្លួនឯងថា មេសា! ឯងមានជំរើសពីរឱ្យជ្រើសរើស តើឯងជ្រើសរើសយកការធ្វើចរិតល្អ ឬ អាក្រក់? ខ្ញុំក៏ឆ្លើយថាជ្រើសរើសចរិតល្អ រាល់ពេលដែលមានរឿងមិនល្អកើតឡើង ខ្ញុំត្រូវចាត់ទុកខ្លួនខ្ញុំជាអ្នកដែលរងគ្រោះ ឬខ្ញុំត្រូវរៀនសូត្រពីវា? ខ្ញុំជ្រើសរើសថា ខ្ញុំត្រូវរៀនពីវា។ រាល់ពេលដែលនរណាម្នាក់មកតវ៉ា ស្ដីបន្ទោស ប្រើពាក្យពេចន៍មិនល្អមកកាន់ខ្ញុំ ខ្ញុំគិតថាខ្ញុំគួរតែទទួលទង្វើទាំងនោះ ឬគិតពីភាពវិជ្ជមាននៃជីវិតរបស់ខ្លួនវិញ? ខ្ញុំជ្រើសរើសភាពវិជ្ជមាននៃជីវិតរបស់ខ្ញុំ...ជីវិតរបស់យើង គឺជាជម្រើសរបស់យើង ប្អូនយល់ទេ?"

ឮចម្លើយរបស់គាត់បែបនេះ ខ្ញុំពិតជាទទួលយកមិនបានពិតមែន ខ្ញុំប្រញាប់ប្រកែកទៅគាត់វិញថា

"បងនិយាយត្រូវហើយ! តែវាមិនមែនធ្វើបានដោយងាយស្រួលដូចមាត់បងនិយាយនោះទេ"

"មែន ប្អូនអាចគិតបែបនេះបាន ប៉ុន្តែជីវិតគឺសុទ្ធតែមានជំរើស យើងត្រូវជ្រើសថា អ្នកត្រូវជ្រើសរើសអ្វីដែលសមស្របនឹងស្ថានការណ៍ យើងត្រូវជ្រើសដោយគិតថា តើអ្នកដទៃមានប្រតិកម្មយ៉ាងម៉េចចំពោះការរើសរបស់យើង។ យើងចង់ជ្រើសរើសចរិតល្អឬអាក្រក់គឺជាជំរើសរបស់យើង...ដូចពេលនេះអ៊ីចឹង ប្អូនក៏មានជំរើសសម្រាប់ខ្លួនផងដែរថា ជឿឬមិនជឿសម្ដីរបស់បងបានប្រាប់នោះ?"

ខ្ញុំយកគំនិតរបស់បងមេសាមកគិត មួយរយៈក្រោយមកខ្ញុំបានផ្លាស់ប្ដូរឥរិយាបថអវិជ្ជមានរបស់ខ្លួនជាច្រើន រហូតអាចក្លាយខ្លួនជាបុគ្គលជោគជ័យម្នាក់ក្នុងសង្គម។ ខ្ញុំពិតជាអរគុណ បងមេសា នឹងចងចាំពាក្យសម្ដីអប់រំរបស់គាត់ណាស់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ខ្ញុំយកគំនិតរបស់បងមេសាមកគិត មួយរយៈក្រោយមកខ្ញុំបានផ្លាស់ប្ដូរឥរិយាបថអវិជ្ជមានរបស់ខ្លួនជាច្រើន រហូតអាចក្លាយខ្លួនជាបុគ្គលជោគជ័យម្នាក់ក្នុងសង្គម។ ខ្ញុំពិតជាអរគុណ បងមេសា នឹងចងចាំពាក្យសម្ដីអប់រំរបស់គាត់ណាស់...មិនខុសទេ ជារៀងរាល់ថ្ងៃយើងមានជំរើសពីរជានិច្ច ហើយការប្រកាន់ឥរិយាបថល្អនាំឱ្យយើងមានអ្វីៗល្អទាំងអស់រត់មករកយើងផងដែរ។

កម្រងរឿងខ្លី: ជីវិតក្នុងពិភពសុបិនWhere stories live. Discover now