រឿងខ្លី៖ សារភាពស្នេហ៍ខុសមនុស្ស

5 2 0
                                    

នៅក្នុងដៃកាន់សៀវភៅមួយក្បាលកំពុងអានទន្ទេញយ៉ាងជក់នោះ អ្នកកំលោះម្នាក់ឈ្មោះ ដុន ក្នុងអាយុប្រហែល២០ឆ្នាំស្ដើង ដើរសំដៅទៅកាន់យុវតី រូបស្រស់ម្នាក់ទាំងដែលខ្លួនគេមិនស្គាល់នាងជានរណានោះ រួចនិយាយទាំងទឹកមុខញញឹមឡើងថា៖

"អ្នកវិទ្យាសាស្ត្រធ្វើការពិសោធន៍ចេញមកថា មនុស្សយើងគ្រប់គ្នាមានអ័រម៉ូនដែលទាក់ទាញភេទផ្ទុយ ដូច្នេះបើពួកគេនៅជិតមនុស្សស្រីណាម្នាក់ ហើយបេះដូងរបស់គេលោតខុសចង្វាក់ លោតប្លែកៗ ច្របូកច្របល់នោះបញ្ជាក់ថាមនុស្សស្រីម្នាក់នោះអាចជាមនុស្សដែលគេត្រូវការនិងចាប់អារម្មណ៍។"

យុវតីរូបស្រស់ ឃើញ ដុន និយាយបែបនេះ គិតឧទានក្នុងចិត្តម្នាក់ឯងថា៖ "ប្រុសម្នាក់នេះឡប់សតិទេឬ?"

ឃើញនាងមិនតប មិនមាត់កស្រដីមករកខ្លួនបែបនេះ ដុន ព្យាយាមនិយាមម្ដងទៀតថា៖ "ខ្ញុំមានប្រាប់នាងឬនៅថា នាងជាមនុស្សស្រីដែលប្លែកខ្លាំងបំផុតពីមនុស្សស្រីដែលខ្ញុំធ្លាប់ស្គាល់...យល់ព្រមធ្វើជាសង្សារខ្ញុំបានទេ?"

គេនិយាយបណ្តើរ ញញឹមដាក់នារីនៅនឹងមុខខ្លួនដោយយកដៃស្តាំរបស់ខ្លួនដាក់ស្ទាបនៅដើមទ្រូងខាងឆ្វេង បញ្ជាក់ពីអត្ថន័យនៃសម្ដីរបស់គេ។ យុវតី ឃើញបែបនេះ ទឹកមុខនាងប្រែភ័យសស្លេក ព្យាយាមរត់គេចពីរូបគេ ប៉ុន្ដែ ដុន ពាំងផ្លូវមិនឱ្យនាងគេចដើរទៅមុខបាន...អស់ជម្រើស យុវតី ហើបមាត់បញ្ចេញសំឡេងយ៉ាងស្រទន់ប្រាប់ទៅ ដុន វិញថា៖

"សូមទោសលោក! ខ្ញុំនិងលោកស្គាល់គ្នាដែរឬ?" យុវតីខាងមុខសម្លក់មកកាន់គេ

"ពីមុនយើងមិនស្គាល់គ្នាមែន ប៉ុន្ដែពេលវេលាខាងមុខទៀត នាងនិងខ្ញុំច្បាស់ជាស្គាល់គ្នាច្បាស់ជាមិនខាន! សៀវភៅនេះប្រាប់ថាបែបនេះ?"

"សៀវភៅឆ្កួតយ៎អីរបស់លោក? លោកឯងរោគចិត្តទេឬ? លោក...លោកនិយាយចេញមិនដឹងទិស មិនដឹងន័យបែបនេះ លោកមានបញ្ហាខាងប្រសៃប្រសាទហើយឬ? ចៀសផ្លូវខ្ញុំទៅលោក!"

"ទេ..អូន! បងឈ្មោះ.."

គេនិយាយមិនទាន់ផុតពីមាត់ផង នារីនៅមុខរបស់គេ យារដៃទះកំផ្លៀងលើថ្ពាល់របស់អ្នកកម្លោះ រួចឧទានឡើង៖

ផាច់! ផាច់! «សំឡេងទះកំផ្លៀង»

"ពីណាគេ អូនរបស់លោកនោះ? មនុស្សរោគចិត្ត!"​​ រួចនាងដើរគេចពីដុនបាត់ទៅ ទុកឱ្យអ្នកកំលោះឧទានតែម្នាក់ឯងឡើងថា៖

"អូយ! យាយឆ្កួតដៃធ្ងន់ដល់ហើយ! ហ៊ើយ! ឆ្កួតហើយឯងដែលទៅជឿលើការសិក្សាឆ្កួតយ៎ហ្នឹងទៅវិញ ឈឺខ្លួនអត់ប្រយោជន៍"!

និយាយរួច គេគ្រវែងសៀវភៅ«ចិត្តសាស្ត្រសាងស្នេហ៍»ក្នុងដៃដាក់ចោលក្នុងធុងសម្រាមក្បែរនោះតែម្តង៕

និយាយរួច គេគ្រវែងសៀវភៅ«ចិត្តសាស្ត្រសាងស្នេហ៍»ក្នុងដៃដាក់ចោលក្នុងធុងសម្រាមក្បែរនោះតែម្តង៕

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

«ស្នេហាវាមិនចេះតែដូចទ្រឹស្ដីគេតែងនោះឡើយ! វាប្រើភាសាបេះដូងក្នុងការប្រាស្រ័យទាក់ទងគ្នា»

សូមអរគុណសម្រាប់ការចំណាយពេលក្នុងការអានអត្ថបទរឿងខ្លីមួយនេះ សង្ឃឹមថាអ្នកនឹងចូលចិត្តវា៕

កម្រងរឿងខ្លី: ជីវិតក្នុងពិភពសុបិនDonde viven las historias. Descúbrelo ahora