Episode 1 : ច្របូកច្របល់

997 54 2
                                    


_ផ្តើមសាច់រឿង_

ក្នុងផ្ទះវិឡាដ៏ធំមួយឬអាចនិយាយបានថាជាភូមិ គ្រិះក៏បាន ថ្វីត្បិតតែផ្ទះនេះធំក៏ពិតមែនប៉ុន្តែនៅក្នុងផ្ទះរស់នៅមានតែសមាជិកពីរនាក់និងអ្នកបម្រើប៉ុន្មាននាក់ប៉ុណ្ណោះ យើងអាចមើលឃើញមនុស្សប្រុសម្នាក់ដែលកំពុងតែជូតសម្អាតឥដ្ឋនិងធ្វើការងារជាច្រើនដែលនៅក្នុងផ្ទះ គេមានឈ្មោះថា

ផាក ជីមីន អាយុ 23 ឆ្នាំ អ្នកមិនដឹងអាចថាគេអ្នកបម្រើក៏ថាបាន តែពួកគេមិនបានដឹងឡើយថាគេគឺជាប្រពន្ធរបស់ម្ចាស់ផ្ទះនេះ ដែលបានរៀបការជាមួយគ្នាបាន 2 ខែមកហើយ

" Jimin ទៅឆុងកាហ្វេឲយលងមួយកែវមក " សម្លេងដែលប្រើបញ្ជាជីមីនគ្មានអ្នកណាក្រៅពីលោកប្ដីចិត្តឃោឃៅរបស់គេទេ គេមានឈ្មោះថា

ចន ជុងគុក អាយុ 26 ឆ្នាំ គេបានរៀបការជាមួយជីមីនក៏ព្រោះតែជ្រុលជ្រុសមួយយប់តែប៉ុណ្ណោះ តែមិនបានស្រឡាញ់ក្មេងម្នាក់នេះអីបន្តិចទេ ហើយការដែលគេព្រមរៀបការជាមួយនេះក៏ព្រោះតែប៉ាម៉ាក់គេបង្ខំតែប៉ុណ្ណោះ

" បាទ " ជីមីនក្រោយពីធ្វើការងាររបស់ខ្លួនរួចក៏ប្រញាប់លាងសម្អាតដៃនិងមកឆុងកាហ្វេឲប្ដីខ្លួន

" ធ្វើរួចយកទៅទុកក្នុងបន្ទប់យើង " ជុងគុកនិយាយមកជីមីនរួចក៏ដើរឡើងបន្ទប់ខ្លួន ចំំែកជីមីនក្រោយធ្វើរួចក៏រៀបដាក់លើថាសប្រុងនិងលើកទៅហើយក៏នឹកឃើញថាប្ដីខ្លួនមិនទាន់បានញាំុអីតាំងពីព្រឹកក៏លើកអាហារនិងបាយមកជាមួយ និងដើរមករកបន្ទប់ជុងគុកទៅ

តុ..តុ..

" ចូលមកទ្វារមិនបានចាក់គន្លិះទេ " ជុងគុកពេលមេះនាយកំពុងតែអង្គុយធ្វើឯកសារមួយកម្រាស់ធំ ព្រោះតែនាយមិនបានទៅធ្វើការប៉ុន្មានថ្ងៃមកនេះ ពេលលឺសម្លេងគោះទ្វារនាយក៏អនុញ្ញាត្តឲចូល

" នេះលោករបស់ដែលលោកត្រូវការបានមកដល់ហើយ " ជីមីននិយាយរួចក៏ដាក់របស់នោះលើតុមួយទៀតដែលនៅជិតតុធ្វើការរបស់ជុងគុក

" បើអស់កិច្ចការរបស់ឯងហើយ ឆាប់ចេញទៅវិញទៅ " លឺជុងគុកនិយាយដូច្នេះជីមីនក៏ដើរចេញពីបន្ទប់នាយវិញ រួចក៏ដើរមកធ្វើនេះ ធ្វើនោះដើម្បីកុំឲទំនេរដៃចោល

ឧត្តមភរិយា💜Where stories live. Discover now