Episode 5 : យល់ច្រឡំ🔞

660 54 13
                                    


ជីមីនកាន់អាហារដើរចុះមកខាងក្រោមវិញទាំងមុខស្រពោន ព្រោះគេមិនដឹងដែរថាហេតុអ្វីជុងគុកនិយាយសម្ដីបែបនេះដាក់គេទាំងដែលថ្ងៃមិញល្អនៅ ឡើយសោះ បន្ទាប់មកជីមីនក៏យកអាហារទៅទុករួចក៏ធ្វើខ្លួនឯងញាំុម្ដង ក្រោយពេលរួចរាល់ហើយជីមីនក៏យកមកញាំុទាំងមុខស្រពោន

_ភូមិគ្រិះម៉ាក់ ជុងគុក_

ថ្ងៃនេះជាថ្ងៃដែលជីនត្រូវទៅជួបមនុស្សដែលគេណាត់ជួបព្រោះគេចង់ដឹងណាស់ថាគេអ្នកណា ក្រោយពេលដែលរៀបចំខ្លួនរួចរាល់ជីនក៏បើកឡានចេញទៅហាងដែលខ្លួនកំណត់ទុក

_ហាងកាហ្វេ_

ចំណាយពេលមួយសន្ទុះជីនក៏បានមកដល់ បន្ទាប់ពីចតឡានទុករួចហើយជីនក៏បើកទ្វាចុះមកធ្វើមនុស្សម្នាសម្លឹងមើលមកគេគ្រប់គ្នា រួចជីនក៏ដើរចូលក្នុងហាង ចូលមកដល់ខាងក្នុងជីនក៏បានឃើញ
កម្លោះមាឌធំម្នាក់អង្គុយសម្លឹងមកមើល ឃើញបែបនេះជីនក៏សួរ

" សួស្ដី !! តើលោកមែនទេដែលណាត់ចង់ជួបខ្ញុំ " សំនៀងផ្អែមស្រួយបន្លឺឡើងធ្វើឲកម្លោះសង្ហារភ្លឹកស្មារតីទាំងមិនទាន់បានឃើញមុខ ព្រោះជីនពាក់ម៉ាស

" លោក...!!! " ជីនរាងចម្លែកដែលអ្នកខាងនោះមិនតបគិតតែមើលមុខខ្លួន

" អឹ..!!បាទ សុំទោស " លឺសម្លេងហៅខ្លួនបែបនេះនាយថេយ៉ុងក៏ភ្ញាក់ខ្លួនមកវិញរួចតប

" អឺ....លោកមែនទេជាអ្នកផ្ញើប្រអប់នំឲខ្ញុំ ? " ដាក់ ខ្លួនអង្គុយចុះភ្លាមជីនក៏សួរទៅនាយថេយ៉ុង

" បាទ មែនហើយ " ថេយ៉ុងតបយ៉ាងសុភាពមកជីន

" អូរ !! រីករាយណាស់ តើលោកឈ្មោះអ្វីដែរ ? " ជីនដាក់ខ្លួនអង្គុយចុះរួចសួរមកនាយកម្ល៉ោះ

( ដឿក...ចំកណ្ដាលខំមុខក្រាស់គេ តែគេអត់ស្គាល់ឈ្មោះ 🙂👍 )

" អឺ...បាទ ខ្ញុំឈ្មោះ គីម ថេយ៉ុង ចុះលោកវិញ ? " ថេយ៉ុងតបមកវិញទាំងញញឹម

" ខ្ញុំឈ្មោះ គីម សុកជីន " ជីនញញឹមរាក់ទាក់ គេមានអារម្មណ៍ល្អខ្លាំងណាស់ដែលនៅជិតបុរសម្នាក់នេះ

" ហិ...ហិចឹងយើងហៅអីផឹកសិន ទៅចាំនិយាយបន្ត " ជីនធ្វើរឹកពាគួរឲស្រឡាញ់ដាក់ថេរ បន្ទាប់មកក៏ហៅបុគ្គលិកហាងកាហ្វេ បានបន្តិចក្រោយមកកាហ្វេក៏បានមកដល់ រួចពួកគេក៏ផឹកបន្ដើរ និយាយបន្ដើរ នៅពេលផឹកអស់ពួកគេក៏ដើរមកកន្លែងចតឡានជីន ក៏និយាយឡើងមកកាន់ថេយ៉ុង

ឧត្តមភរិយា💜Where stories live. Discover now