Episode 2 : លោកប្ដី

337 37 0
                                    


+ព្រឹកថ្ងៃថ្មី

ពន្លឺព្រះអាទិត្យដែលចាំងមកតាមបង្អួចបន្ទប់ជីមីន ធ្វើឲកាយតូចត្រូវបើកភ្នែកមកសន្សឹមៗ រួចក៏គិតតែម្នាក់ឯង

" នេះខ្ញុំគេងដល់ថ្ងៃរះផងឬ " ការដែលគេគិតបែបនេះព្រោះឲតែព្រឹកឡើងប្ដីរបស់ខ្លួនប្រាកដជាដាស់ឬយកទឹកមួយផ្តិតមកជះលើមុខគេហើយ តែថ្ងៃនះចម្លែកខ្លាំងណាស់ បញ្ឈប់ការគិតជីមីនក៏ក្រោករួចដើរចូលបន្ទប់ទឹកទៅ ។

+ ខាងក្រោម

ដើរចុះមកដល់ខាងក្រោមសភាពគឺស្ងាត់ល្អ អាហារមិនមានសូម្បីមួយមុខនៅលើតុ ជីមីនឃើញបែបនេះក៏ដើរមកសួរម៉ែដោះ

" ម៉ែដោះ តើជុងគុកទៅធ្វើការបាត់ហើយឬ " ជីមីនវាចាសម្ដីទន់ភ្លន់មកកាន់ម៉ែដោះ

" ច៎ា លោកប្រុសគាត់ទៅធ្វើការបាត់ហើយ អ្នកប្រុស "
ម៉ែដោះតបទាំងញញឹម

" ចុះគាត់មិនញាំុអាហារពេលព្រឹកទេឬ " ជីមីន

" ច៎ា គឺគាត់បានញាំុរួចហើយអ្នកប្រុស ចឹងខ្ញុំសុំទៅធ្វើការងារសិនហើយ " ម៉ែដោះគាត់តបរួចជីមីនក៏ងក់ក្បាលឆ្លើយតប រួចគាត់ក៏ដើរចេញទៅ ចំណែកជីមីនវិញក៏ដើរចេញមកខាងក្រៅរួចក៏ដើរចេញទៅផ្សារ

មកដល់ផ្សារជីមីនក៏ចូលទៅទិញនេះ ទិញនោះក្រោយពេលទិញបានគ្រប់គ្រាន់ហើយ ជីមីនក៏រៀបនិងដើរត្រឡប់មកផ្ទះវិញហើយក៏នឹកឃើញថាទៅចូលសួរសុខទុក្ខបន្តិច រួចក៏មកហាងរបស់មិត្តខ្លួន

+ហាងផ្កា

ក្រោយពីប្រើរយៈពេលជាង 15 នាទីមកជីមីនក៏បានមកដល់ទីតាំងដែលខ្លួនបានកំណត់ ចូលមកដល់ក្នុងហាងជីមីនក៏សួរបុគ្កលិកនៅទីនោះ

" សួស្តីអ្នកនាង តើម្ចាស់ហាងនៅដែរឬទេ " ជីមីន

" ច៎ា គឺនៅអ្នកប្រុស ចាំបន្តិចសុំទៅហៅឲ ច៎ាស " បុគ្គលិកនៅក្នុងហាងអ្នកណាក៏ដឹងដែរថាជីមីនជាអ្នកណា រួចក៏ទៅហៅចាហ្វាយនាងមក

" សួស្ដី " សម្លេងពិរោះគួរឲចង់ស្ដាប់បន្លឺឡើងចេញពីមាត់កម្លោះតូចម្នាក់ដែលមានឈ្មោះថា Jung Hoseok អាយុស្មើគ្នានិងជីមីនគេជាមិត្តរបស់ជីមីនតាំងពីរៀនមកម្ល៉េះ

ឧត្តមភរិយា💜Where stories live. Discover now