Episode 3 : សិទ្ធិផ្ទាល់ខ្លួន

350 36 0
                                    


_ភូមិគ្រិះ ចន_

ទម្រាំតែធ្វើការងាររបស់ខ្លួនរួច ជុងគុកក៏ចំណាយពេលដល់ល្ងាចល្មម នាយរៀបចំឯកសារទុករួចរាល់ក៏ដលរចុះមកខាងក្រោមអង្គុយលេងបន្តិច រួចក៏ឃើញជីមីនដើរចុះមកផងដែរ រួចជីមីនក៏ដើរចូលមកអង្គុយលើតុមុខប្ដីខ្លួន

" ស្ដាប់យើង ចាប់ពីថ្ងៃនេះទៅពួកយើងមានសិទ្ធផ្ទាល់ខ្លួន កុំពាក់ព័ន្ធរឿងគ្នាហើយហាមចេះដឹងរឿងរបស់គ្នាឲសោះ យើងនិយាយតែប៉ុណ្ណឹងទេបើមិនយល់អត់ទៅ " ជុងគុក

" បាទ ខ្ញុំដឹងហើយ ចឹងខ្ញុំសុំទៅក្រៅសិនហើយ " ជីមីននិយាយតបរួចក៏ដើរចេញមកខាងក្រៅបាត់ទៅ
ចំណែកជុងគុកក៏ដើរឡើងមកបន្ទប់របស់ខ្លួន

_បន្ទប់ ជុងគុក_

ជុងគុកដើរចូលមកដល់ក្នុងបន្ទប់របស់ខ្លួនរួចដាក់ខ្លួនអង្គុយលើពូកញញឹមតិចទាំងមិនដឹងខ្លួន ឲតែគិតពីពាក្យដែលជីមីនហៅខ្លួនថា " លោកប្ដី " ពេលណានាយញញឹមរហូត ទាំងដែលមិញនេះទើបហាមឃាត់អំពីរឿងផ្ទាល់សោះ ក្រោយពេលឈប់គិតជុងគុកក៏ប្រញាប់ងូតទឹករៀបចំខ្លួនប្រាណដើម្បីទៅជួបជីនសួរអំពីរឿងនោះ ( ប្រអប់នំ ហ៎ )

ក្រោយពេលរួចរាល់នាយក៏ជិះឡានចេញទៅផ្ទះប៉ាម៉ាក់ខ្លួន នៅតាមផ្លូវជុងគុកជិះៗភ្នែកក៏ប្រទាក់និងប្រពន្ធដែលឈរអោបគ្នាជាមួយអ្នកណាមិនដឹងមើលទៅស្និតស្នាលខ្លាំងណាស់ ធ្វើឲនាយមិនពេញចិត្តជាខ្លាំង រួចក៏បន្តដំណើរទៅមុខទៀតទាំងមុខក្រម៉ូវ ពេលមកដល់ជុងគុកក៏និយាយលេងជាមួយប៉ាម៉ាក់ខ្លួនបន្តិច រួចក៏ដើរឡើងមកបន្ទប់របស់បងខ្លួន

តុ...តុ...តុ

" អ្នកណា ? " ជីនស្រែកសួរ

" គឺខ្ញុំជុងគុកណាបងជីន " ក្រោយលឺសម្លេងតបហើយជីនក៏ឲចូល

" អរ ជុងគុកឯងមករកបងមានការអីមែនទេ " ជីមីនងលបមុខពីឯកសាររបស់ រួចសួរមកជុងគុកដែលអង្គុយលើសាឡុង

" គឺខ្ញុំមកនេះ មិនមានអ្វីច្រើនទេគឺខ្ញុំមកសួរថាតើបងបានបើកប្រអប់នំនោះឬនៅ ហើយក្នុងនោះមានអ្វីខ្លះ " ជុងគុកនិយាយដូច្នេះ ធ្វើឲជីនចង់ចាំមកវិញធ្វើនាយភ្លេចសួរជុងគុកអំពីរឿងនេះ

ឧត្តមភរិយា💜Where stories live. Discover now