Episode 4 : ខុសចម្លែក

355 42 7
                                    

   
    ជុងគុកក្រោយពីដេញនាងយូអាចេញហើយ នាយក៏ដើរឡើងមកខាងលើ តែមិនមែនទេបន្ទប់របស់នាយទេគឺនាយដើរមកបន្ទប់របស់ជីមីន គេខ្លួនឯងក៏មិនដឹងយ៉ាងមិចដែរ ហេតុអ្វីបានជាចង់ជួបមុខនិងចង់និយាយរឿងអម្បិញមិញនេះណាស់ ទាំងដែលព្រឹកនាយជាអ្នកនិយាយថាមិនឲចេះពាក់ព័ន្ធរឿងផ្ទាល់

_បន្ទប់ជីមីន_

    ដើរមកដល់មុខបន្ទប់ជីមីនសញ្ជឹងគិតថាគួរចូលឬអត់ មិនចាំនាយក៏យកដៃរុញទ្វាយឺតព្រោះទ្វាមិនបានចាក់គន្លិះទេ ហើយបើសិនជានាយសុំចូលច្បាស់ណាស់ប្រាកដជាមិនបានចូលទេ ទើបលួចចូលបែបនេះ ចូលមកដល់ខាងក្នុងនាយមិនបានឃើញជីមីនទេ ត្រចៀកនាយក៏លឺសម្លេងទឹក ទើបដឹងថាប្រពន្ធខ្លួននៅក្នុងបន្ទប់ទឹក បានបន្តិចក្រោយមកជីមីនក៏ចេញមកវិញទាំងស្លៀកឈុតគេងជាស្រេច

   " ជុងគុកលោកមកបន្ទប់ខ្ញុំមានការអីមែនទេ ? " ជីមីនដឹងហើយថាប្ដីខ្លួនមកនេះគឺមកនិយាយរឿងអម្បិញមិញនេះ គ្រាន់តែចង់សួរចាំមើលថាប្ដីខ្លួននិយាយយ៉ាងមិច

   " គឺ...គឺយើង...យើង " ជុងគុកសុខៗបែរជាតបមិនចេញ នាយក៏មិនដឹងដែរថាមកបន្ទប់ជីមីនធ្វើអ្វី

   " បើលោកមិនមានការអ្វីទេ ឆាប់ចេញពីបន្ទប់របស់ខ្ញុំទៅ ខ្ញុំត្រូវការគេង " ជីមីននិយាយចប់ ក៏ប្រើកម្លាំងរបស់ខ្លួន រុញជុងគុកចេញពីបន្ទប់របស់ហើយ ក៏បិទទ្វាតែម្ដង ព្រោះពេលនេះគេមិនចង់ជួបមុខជុងគុកឡើយ មិនមែនខឹងទេ តែមិនចង់នឹកឃើញរឿងអម្បិញ

    ងាកមកមើលជុងគុកវិញពេលជីមីនរុញខ្លួនចេញមកនាយក៏ឈរនៅមុខបន្ទប់ទឹកមុខស្រពោនព្រោះនាយមកនេះចង់បកស្រាយប្រាប់រឿងអម្បិញនេះ តែមើលទៅអ្នកខាងនោះដូចមិនចង់ជួបមុខគេសោះ ។ នាយអង្គុយផ្អែកខ្នងនិងទ្វារបន្ទប់រហូតគេងលក់ទៅ។

_ពេលព្រឹក_

  ជីមីនបើកភ្នែកតិចទទួយយកថ្ងៃថ្មី រាងតូចងើបបត់ បែនខ្លួនរួច ក៏ដើរចូលបន្ទប់ទឹកក្រោយរៀបចំខ្លួចរួចជីមីន បើកដើម្បីចុះមកខាងក្រោម

   " ជុងគុក នេះលោក... " ពេលបើកទ្វារមកជីមីនក៏សភាពប្ដីដែលគេងនៅម្ខបន្ទប់របស់តាំងពីពេលណាផងមិនដឹង មាត់ស្លេក ចំណែកខ្លួនក៏ក្ដៅទៀត

ឧត្តមភរិយា💜Where stories live. Discover now