Part 1 «ស្នាមថើបតំបូង»

988 38 7
                                    


៥០ឆ្នាំកន្លង...

វិមាន អេឡិចសាន់ នៃ ចក្រភពអង់គ្លេស...
បើរៀបរាប់ពីទីកន្លែងនេះ គ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ហើយពីនាមរបស់អ្នកគ្រប់គ្រងដែលល្បីល្បាញជាងគេនៅទីនោះគឺ អ្នកប្រុសទោស ជុងគុក អេឡិចសាន់ដឺ ដែលជាកូនប្រុសទោលតែមួយគត់របស់លោកស្រី មេលៀ ដែលជាកូនប្រសារច្បងនៃ វង្សត្រកូល អេឡិចសាន់ ។
អ្នកប្រុសទោល ពិតជាមានប្រជាប្រិយភាពណាស់នៅជំនាន់នោះ គាត់គឺជាបុរសដែលមានភាពស្រស់សង្ហារ មានការច្នៃប្រឌិតនិងមានភាពបុិនប្រសព្វគ្រប់ទម្រង់ ស្រីៗឯណាក៏មិនអាចថា មិនគិតពីគាត់បាននោះដែរ រាល់ពេលជួបពួកគេតែងតែជ្រួលជ្រើមនិងរំជើបរំជួលជាមួយនិងរូបរាងកាយល្អឥតមានទាស់នោះតែម្ដង ប៉ុន្តែបើគិតទៅ ជីវិត របស់អ្នកប្រុសក៏មិនមែនងាយស្រួលដែរ ជួបនៅទុក្ខលំបាកគ្រប់បែបយ៉ាងទម្រាំតែបានរួមរស់និងរកឃើញស្នេហាពិតរបស់ខ្លួនដែលសមបំណងនោះ តែគ្មាននរណាម្នាក់បានដឹងទេថា មុននិងគាត់បានលាចាកលោកទៅមានពាក្យពេចន៍អ្វីខ្លះដែលដក់ជាប់ជាមួយ ព្រោះគ្រប់គ្នាគ្រាន់តែដឹងថាគាត់និងភរិយាបានបន្សល់នៅសៀវភៅពណ៌ប្រាក់មួយក្បាលប៉ុណ្ណោះ តែមិនដឹងថាពេលនេះនៅទីណាឡើយ សូម្បីតែកូនប្រុសបណ្តូលចិត្តរបស់គាត់ក៏មិនបានដឹងពីរឿងនេះដែរ បន្តឡើងមកដល់ពេលនេះ ជុងសាន ក៏បានបាត់បង់ជីវិតទៅទៀត នៅសល់តែចៅទួតប្រុសៗ២នាក់ប៉ុណ្ណោះ ដែលកូនរបស់ អានឡូរ៉ា អេឡិចសាន់ ដែលជាចៅបង្កើតរបស់ ជុងសាន។

នៅក្នុងបន្ទប់គេងធំទូលាយមានពន្លឺភ្លើងផ្លុងៗចេញតាមបង្អួច បន្ទប់នេះជាបន្ទប់ដែលធំជាងគេហើយនៅក្នុងវិមាន ការរៀបចំក៏មានសភាពល្អឥតខ្ចោះតាមលក្ខណះសមញ្ញមានគ្រែនិងពូកពណ៌ស និងពណ៌ផ្ទៃមេឃសម្រាប់វាំងនន ព្រោះម្ចាស់ជាមនុស្សដែលមិនសូវរញ៉រញ៉ៃច្រើន សាមញ្ញៗ ស្លូតបូត សុភាពបុរស តែមិនទន់ជ្រាយឡើយ។
រីឯ លើតុក៏មានស៊ុបរូបថតមួយប្រហែលជារាងខ្ពស់នោះឯង តែនៅក្បែរនោះក៏ពោពេញទៅដោយគំនរសៀវភៅជាច្រើន អាចថាគេជាមនុស្សចូលចិត្តអាន។
វេលានេះបើពិនិត្យអោយសព្វជ្រុងជ្រោយទៅ ក៏បានអោយឃើញនៅរាងកាយសង្ហារមាំទាំកំពុងតែគេងលក់លក់នៅលើគ្រែ។
«បងស្រលាញ់អូន! » សម្លេងនរណាម្នាក់បន្លឺជាមួយរូបភាពថើបថ្ពាល់មនុស្សស្រី
«.... »
« មិនថាថ្ងៃនេះ រឺ ថ្ងៃស្អែក បេះដូងរបស់បងគឺមានតែអូន » ត្រង់នេះរូបភាពបុរសនោះហាក់និយាយខ្សឹបៗក្បែរត្រចៀកនាង ធ្វើអោយអ្នកដែលកំពុងគេងយល់សុបិនកម្រើកដៃពើកៗ មិនស្ងប់ចិត្ត
«បងសន្យា! ថាមានអូនតែម្នាក់ មិនថាជាតិមុខ រឺជាតិណាៗ នោះទេ បងក៏សុំបួងសួង សូមអោយពួកយើងជាគូនិងគ្នាគ្រប់ៗជាតិ ស្រលាញ់គ្នាខ្វះគ្នាមិនបានដូចជាពេលនេះ...ហើយអូនគឺជានារីក្នុងបេះដូងបងតែម្នាក់គត់ដែលអាចធ្វើឱ្យមនុស្សដូចបងស្គាល់រសជាតិគ្រប់បែបយ៉ាងនៃស្នេហា» ប្រយោគទី៣ ហាក់រងំដូចជាការពិតពេក បណ្តាលអោយកាយមាំដែលដេកលក់ក៏ស្ទុះក្រោកឡើងងើបអង្គុយទាំងដង្ហក់ បែកញើសចូកថ្ងាសក៏ព្រោះតែរូបភាពនេះតែងតែលងបន្លាចគេរាល់ថ្ងៃឥតលួសពេល។  មែនហើយ! គេមានឈ្មោះថា ជុងហ្គុក ខេវេនស័រ ដែលជាកូនប្រុសទី២ របស់លោក ខេវេនស័រ ដែលជាចៅទួតប្រុសសំណព្វចិត្ត របស់ ជុងសាន ដែល ជុងសាន បានដាក់ឈ្មោះអោយមុននិងគេចែកឋាន ព្រោះមុនពេលបិទភ្នែកលែងបានគយគន់ពិភពលោក គេបានយល់សប្តិឃើញ ឪពុករបស់ខ្លួនញញឹមនិងហុចគ្រាប់ពេជ្រមួយដុំមកអោយខ្លួន ។
តែរាត្រីនេះខ្យល់ត្រជាក់បក់បោកនាំរំភាយព្រឺព្រួចខុសពីសព្វមួយដង ព្រោះចាប់ផ្តើមដល់រដូវធ្លាក់ខ្យល់ហើយក៏ជិតឈានចូលវ័យ២៥ឆ្នាំរបស់ប្រុសកម្លោះដូចគ្នា។
«មិចក៏បែបនិង! ឃើញទៀតហើយ» រាងខ្ពស់ រអ៊ូទាំងដង្ហក់យកដៃមកគោះក្បាលតិចៗ សុបិននេះវាកើតមានរាល់ថ្ងៃ វាដូចជាស្រស់ៗណាស់ក្នុងខួរក្បាលគេ មិនដឹងថាវាយ៉ាងមិចឡើយ តែគ្មានយប់ណាដែលគេមិនសុបិនឃើញនោះទេ។
«ឆ្កួតប្រាកដណាស់» ពោលរួចក៏ងើបឡើងបើកភ្លើងអោយភ្លឺសុះសាយពេញបន្ទប់ ចូលបន្ទប់ទឹកលុបមុខអោយជ្រះស្រឡះមុននិងទាញអាវសឺមីពណ៌ទឹកសមុទ្រមកពាក់ តឺនុយយ៉ាងស្អាតជាមួយខោវែងពណ៌ស រួចចេញទៅខាងក្រៅ។
«ប្រុសជុង! ?» គ្រាន់តែទ្វារបិទក្រឹប! សម្លេងនរណាម្នាក់ក៏បន្លឺស្របគ្នា គេគឺជា ថេយ៉ុង បងប្រុសបង្កើតរបស់រាងខ្ពស់នោះឯង
«បងមានការអី? យប់ហើយមិនទាន់សម្រាកទៀត» ជុងគុក តបតែ ថេយ៉ុង ក៏មកគាកស្មារ
«ឯងទៅក្លឹបហ្ហេស៎? ចាំផង បងទៅដែរ ខ្ចិលយកឡានទៅណាស់ » ថេយ៉ុង វាយចិញ្ចើមញាក់ត្របកភ្នែក ជុងគុក ក៏សើចហួសចិត្ត ទម្លាប់បងប្រុសគេតែបែបនិងឯង ចូលចិត្តតែតាមរំខានគេរហូតនិង ខិលមិនសំណំទេទាំងដែលខ្លួនឯងក៏មិនមែននៅលីវ
«បងមិនខ្លាចបងថ្លៃខឹងទេ? » ត្រូវហើយ! តាមពិតទៅ ថេយ៉ុង មានប្រពន្ធរួចទៅហើយ
«កុំបារម្ភរឿងបងថ្លៃឯងនោះ នាងទៅលេងប៉ាក្មេកបងហើយ យប់នេះបងធ្វើជាកម្លោះបានមួយថ្ងៃ» ថេយ៉ុង និយាយឡើងហំហានញាក់ចិញ្ចើមផងអីផង ឡើង ជុងគុក ក៏គ្មានវាចា ម្យ៉ាង! ទោះជាបងថ្លៃរបស់គេនៅ ក៏ ថេយ៉ុង នៅតែអាចអង្វរសុំចេញទៅក្លឹបបានដែរ ព្រោះបងថ្លៃរបស់គេស្រួលណាស់ ណាមួយបងប្រុសរបស់គេក៏មិនបានចេញទៅរាល់ថ្ងៃនោះដែរ យូៗម្ដងប៉ុណ្ណោះ។
ពេលនិយាយត្រូវរូវគ្នាហើយទាំងពីរនាក់បងប្អូនក៏នាំគ្នាឡើងឡានសម្តៅទៅក្លឹបមួយនៅជិតមាត់ទន្លេ ក្លឹបនេះមានលក្ខណះសាមញ្ញ មិនមែនជាកន្លែងលំដាប់អីទេ តែដូចដឹងហើយ ជុងគុក គេចូលចិត្តបែបនេះ កន្លែងដែលស្ងប់ស្ងាត់ ហើយធម្មតាៗ ទោះគេជាអ្នកប្រុសមានឋានះខ្ពស់ក៏គេមិនបង្ហាញរឹកពាទំនើងហួសពេកដែរ។
«រកមើលនារីណាមួយទៅ ប្រុសជុង ក្រែងឆាប់បានប្អូនថ្លៃអោយបងមួយ ហើយម្ចាស់ប៉ា ក៏បានសប្បាយចិត្ត» ថេយ៉ុង លើកកែវស្រាអកមួយកែវរួមទាំងពាក្យលេបខាយប្អូនប្រុស
«បងក៏ដឹងថាខ្ញុំអត់ចូលចិត្តមនុស្សស្រី» ប្រយោគតប ថេយ៉ុង ក៏បើកភ្នែកធំៗស្ទើរឈ្លក់ស្រានៅក្នុងមាត់
«អុីចឹងឯងស្រលាញ់ប្រុសរឺ? ប្រុសជុង បើបែបនោះ! មានអី នៅត្រង់នោះក៏មានប្រុសសង្ហារស្អាតៗដែរឯងរើសមួយទៅ» ថេយ៉ុង ឡកលើយឌឺដងចង្អុលត្រង់ៗទៅក្រុមកម្លោះក្មេងៗមួយក្រុមដែលនៅក្បែរនេះជាមួយទឹកមុខស្ងួត ជុងគុក ក៏កាន់តែហត់នឿយមែនទែនហើយ ស្អីទេ! បងប្រុសរបស់គេមិនមែនត្រឹមតែកំប្លែងឡើយ នៅគិតចេញបានអារឿងប្លែកៗនិងទៀត សុំសរសើរពិតៗ ចេញពីក្រអៅបេះដូង
«បងយ៉ុង! បងមើលមកខ្ញុំសមជាមនុស្សបែបនិងរឺ ហឹកៗៗ» ជុងគុក សើចរលាក់តិចៗ ហួសចិត្តកប់យោបល់
«ក៏មិនឃើញប្អូនបងចាប់ចិត្តស្រីណា បងក៏ស្មានលេង អ្ហឺ! បើមិនមែនទេក៏កុំយកទុក្ខក្នុងចិត្តអី ហាហា ផឹកបន្តទៅ តោះជល់មួយ» អ្នកជាបងក៏លើកកែវស្រាជល់ជាមួយប្អូនញឹកញាប់រហូតដល់ទន់ខ្លួនល្ងៀក ការពិត ថេយ៉ុង ក៏មិនសូវចេះផឹកទេ តែខានចេញក្រៅយូហើយក៏ចេះតែមកតាមប្អូនបានជាគ្នាឥលូវមានឯណាអ្នកដែលស្រវឹងក៏ជា ថេយ៉ុង នេះឯងទើប ជុងគុក ដែលមិនចង់ត្រឡប់ទៅ វិមានវិញក៏នាំបងប្រុស ទៅអាផាតមិនរបស់ខ្លួន។

ពេជ្រស្នេហ៍ជំនួបបេះដូងWhere stories live. Discover now