Part 6

350 30 3
                                    

ព្រឹកនេះព្រះអាទិត្យរះឡើងមកចែងចាំងខុសធម្មតាចូលក្នុងបន្ទប់ធំទូលាយ ដែលជាបន្ទប់រៀបចំឡើងតាមបែបលក្ខណះហាយសូ ត្រូវនិងម្ចាស់ដែលជាតារាល្បីទូទាំងប្រទេសមានភាពសុីវីល័យអីបែបនេះ ព្រមទាំងគ្រប់យ៉ាងសុទ្ធតែជាពណ៌ស ដែលជារសនិយមរបស់មនុស្សសម័យថ្មីថែមទៀត ។

វេលានេះដែរ នៅលើគ្រែមានមនុស្សស្រីម្នាក់គេងលក់យ៉ាងស្កប់ស្កល់ តែក៏មានមនុស្សម្នាក់ទៀត កំពុងតែឆិនឆៃរៀបចំបន្ទប់អោយរៀបរយ ការពិតទៅ គ្រប់យ៉ាងដែលល្អឡើងវិញថ្នាក់នេះក៏ជាស្នាដៃរបស់ រាងក្រាស់ ដែលចូលខ្លួនមកមើលថែតាំងពីយប់មិញ គេមិនទាន់ទៅវិញនោះទេ ព្រោះត្រូវរងចាំដល់រាងស្តើងភ្ញាក់វិញសិន។

«ហ្ហឹម!...» មិនយូប៉ុន្មាន ម្ចាស់កាយតូចក៏បម្រាស់ខ្លួនតិចៗទាំងងេមង៉ាម ត្របកភ្នែកក៏បើកសឹងមិនរួច ព្រោះចាំងនិងពន្លឺដែលជះចូលមក ជុងគុក ឃើញបែបនេះ គេក៏ដើរទៅទាះវាំងននបិទខ្ទប់ ទើប រាងស្តើងអាចបើកភ្នែកឡើងពេញៗជាថ្មីម្ដងទៀត។

«អ្នកនាងភ្ញាក់ហើយ? ស្វាងខ្លះទេ?» សម្លេងមាំបញ្ជាក់ដោយក្តីស្រលាញ់ជ្រួតជ្រាបពេញទ្រូង តែក៏ត្រូវអ្នកដែលលឺតបមកវិញហាក់ខ្នើសចិត្តយ៉ាងមិចល៏មិនដឹង។

«លោកនៅមិនទាន់ទៅវិញទៀតហ្ហី?» ជុងគុក ញញឹមលែងសម បើកភ្នែកភ្លាមនាងក៏ប្រុងដេញគេភ្លាមរឺយ៉ាងណា មិនយល់ដល់ចិត្តរបស់គេដែលខំខ្វាយខ្វល់ពីនាងខ្លះទេរឺ? គេស្រលាញ់នាងយ៉ាងនេះហើយនាងនៅមិនយល់ពីគេទៀត។

«ក្រោកមកញាំអាហារពេលព្រឹកសិនទៅ! កុំទាន់ច្រឡោតពេកអី» ដោយមិនចង់តមាត់ រាងក្រាស់ក៏សុខចិត្ត គ្រារាងស្តើងទៅតុបាយ មកដល់ពេលនេះ បាគីណា កាន់តែមិនពេញចិត្ត នាងមិនយល់ទេថាប្រុសម្នាក់នេះចង់យ៉ាងមិចជាមួយនាង ក៏ប្រាប់ហើយ! ថានាងមិនចង់អោយគេទទួលខុសត្រូវឡើយ ហេតុអីក៏គេមិនស្តាប់នាងខ្លះ ។

«លោកនៀក៎! មុខក្រាស់ជាងខ្ញុំគិតទៅទៀត»
«ចង់អ្នកនាងថាអីក៏ថាចុះ ស្រេចតែអ្នកនាង» គេតបទាំងញញឹមស្រាលទាំងបេះដូងក៏ឈឺឆៀបៗ

កាលដែលស្រីក្រមុំចូលចិត្តប្រើប្រយោគថាអោយគេចំៗ រាល់តែលើក ប៉ុន្តែក៏សុខចិត្តទ្រាំ ព្រោះស្រលាញ់ ពិតហើយ! ជុងគុក បានដាក់ចិត្តដាក់កាយមើលថែ បាគីណា រួចទៅហើយ គេសន្យាថានិងនៅក្បែរនាង គ្រប់ពេល គេជាអ្នកធ្វើអោយនាងខូចខ្លួន នាងអស់គ្រប់យ៉ាងព្រោះគេ ត្រឹមរឿងប៉ុន្នឹងគេក៏ធ្វើបាន។

You've reached the end of published parts.

⏰ Last updated: Oct 06, 2024 ⏰

Add this story to your Library to get notified about new parts!

ពេជ្រស្នេហ៍ជំនួបបេះដូងWhere stories live. Discover now