ក្រោយពីត្រូវបានបណ្តេញចេញ កាយមាំក៏ឈានជើងចាកចេញពីអាផាតមិនរបស់ស្រីស្រស់ទាំងខ្សឹកខ្សួល គេមិនគិតមិនបានទេ ដែលមកជួបទិដ្ឋភាពបែបនេះ ក្នុងឆាកជីវិត ធ្លាប់តែមានមនុស្សស្រីជាច្រើនចង់បានគេយកខ្លួនមកថ្វាយគេដល់បន្ទប់តែមិនដែលយកភ្នែកមើល ដល់មកធ្លោយធ្វើអោយកូនស្រីរបស់គេខូចខ្លួន គិតចង់ទទួលខុសត្រូវបែជាសមីខ្លួនគេមិនចង់បាន ជីវិតមួយនេះវាគួរអោយចង់សើចពេកហើយ
ម្យ៉ាង! ជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថមួយទាំងមូល មកចាញ់ស្នេហ៍ស្រីត្រឹមមួយពព្រិចភ្នែក ស្រក់ទឹកនេត្រាដូចជាមនុស្សសតិមិនគ្រប់គ្រាន់ នេះកោតតែអាបេះដូងឆ្កួតរបស់គេវាធ្វើទុក្ខ ឈឺចាប់ សោកសៅ ទោម្នេញអីម្លឹងៗ បែបនេះគួរតែខ្វេះចោលល្អរឺអត់? កុំអោយវាតាប៉ែ ឈឺមិនដឹងមុខយ៉ាងនេះទៀត។
«ឯង! ស្មោះស្ម័គ្រអីណាស់ណាទៅអា ជុង» គេមិនហួសចិត្តនិងខ្លួនឯងមិនបាន ដែលមកយំព្រោះពាក្យសម្តីធម្មតាៗរបស់មនុស្សស្រីមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ នេះបើថាជាសង្សារនិងគ្នាគេក៏មិនថាអីទេ តែមានឯណា ត្រឹមជ្រុលជ្រួសមួយយប់សោះ ពិបាកចិត្តអីក៏ពិបាកយ៉ាងនិង។
តែមិនយូប៉ុន្មាន ដៃក៏ក្រវាសទឹកភ្នែកចេញយ៉ាងស្អាត
មិនអោយសល់សូម្បីមួយតំណក់ មុននិងរុញទ្វារអាផាតមិនរបស់ខ្លួនចូលទៅ។«ទើបមកពីណា អាប្រុសពៅ នេះយកបងមកទុក្ខចោលមិនដឹងអីសោះចឹងហើយឯង» ថេយ៉ុង ពោលភ្លាមទាំងសើងមមើងញីក្បាលមិនឈប់នៅឡើយ គ្រាន់តែឃើញស្រមោលប្អូនប្រុសដើរចូលមកធ្វើដូចរាងកាយគ្មានព្រលឹង ។
«អ្អេ! នេះមិនឆ្លើយ! បាត់ទៅមួយយប់ស្រីណាសុីអណ្តាតឯងបាត់ហើយទេដឹងវី» ជុងគុក នៅតែមិនអើពើ បើទោះបងប្រុសប្រឹងរ៉ាយរ៉ាប់រៀបរាប់ជិតបែកពពុះមាត់យ៉ាងណាក៏ដោយ ក៏ព្រោះបេះដូងហាក់លែងនៅក្នុងខ្លួន គិតតែពីស្រងូតស្រងាត់ឈឺចាប់ពើតផ្សារម្នាក់ឯងយ៉ាងកំព្រា។
«អុញ! យំរកស្អីវើយ នេះយើងមិនបានវាយឯងទេ»
«បងប្រុស! តើខ្ញុំសមជាមនុស្សប្រុសដែរទេ? »
«ឯងនិយាយស្អី? ស្រីបោក? រឺក៏បោកស្រីអោយប្រាកដយើងវាមិនយល់?» ថេយ៉ុង ទៅជាផ្អើលអង្គុយមិនសុខសើចមិនសមខណះដែលគេបានលេងសើចតែប្អូនប្រុសមិនសើច បែជាយំបង្ហូរទឹកភ្នែកដូចក្មេង ដល់ពេលជួបប្រទះរឿងបែបនេះ គេក៏ប្រែជាទម្លាក់ទឹកមុខដែលកំប្លែងមុននេះចោលភ្លែត