Part 5 «...»

330 21 3
                                    

តាំងពីថ្ងៃដែលបានថ្លោះធ្លោយជ្រុលជ្រួសជាមួយគ្នាឡើងមក រាងក្រាស់ម្ចាស់កាយមាំ មិនដែលមានភាពរីករាយម្ដងណានោះឡើយ គិតតែអង្គុយនៅមុខគំនូរយ៉ាងចម្លែក ក៏ព្រោះរាល់ដង ពេលស្ត្រេស ពេលពិបាកចិត្ត មានតែការគូគំនូរទេដែលអាចបណ្តាក់ចិត្តជួយរូបគេអោយធូស្រាលបាន ប៉ុន្តែ វេលានេះ វាមិនដូចគ្រាមុន បេះដូងនិងអារម្មណ៍គ្មានចិត្តចង់សហការគ្នានោះទេ។

គេនឹកនាង! នឹកស្រីម្នាក់នោះ ចង់ឆ្កួតទៅហើយ! នឹកដល់ថ្នាក់លឺតែសម្តីរបស់នាងរងំអណ្តែតពេញក្នុងត្រចៀកទាំងគ្មានមូលហេតុ។

«ហ្ហឹម! » ដោយការគិតមិនរលុប រាងក្រាស់ដកដង្ហើមធំចោលមួយដង្ហើម គេពិតជាមិនយល់ពិតមែន ហេតុអីខួរក្បាលគេគិតពីស្រីក្រមុំស្ទើរតែគ្រប់ពេល? ទាំងដែលស្នេហាត្រឹមមួយយប់សោះ ក្លិនក្រអូបប្រហើរឈ្ងុយឈ្ងប់នារីក្រមុំងប់ពេញច្រមុះ ចាក់ចូលទៅដល់សួត នឹកគិតឃើញតែវង់ភ័ក្រ្តរបស់នាងគ្មានរសាយ វាហាក់ដូចជានិស្ស័យមួយដែលដៅមិនបានយ៉ាងអុីចឹង។

«អ្នកប្រុស...» កំពុងរលឹកពីមនុស្សស្រីជាទីស្រលាញ់ រំពេចនោះស្រាប់តែសម្លេងរបស់នរណាម្នាក់បន្លឺកាត់គំនិត ជុងគុក លឺហើយរាងសង្ហារងាកទៅរកប្រភពមិនចាំយូ ព្រោះអ្នកដែលចូលមកជា វីល កូនចៅដែលគេទុក្ខចិត្តបំផុតនោះឯង ជាពិសេស បន្ទប់មួយនេះ គឺដាច់ខាតគ្មាននរណាហ៊ានចូលផ្តេសផ្តាសទេបើគ្មានបញ្ជាពីរាងខ្ពស់។

«...» ជុងគុក មិនទាន់តបពាក្យ តែម្រាមដៃដែលកាន់ជក់ ក៏ទម្លាក់ជក់គូគំនូចុះវិញសិន ទើបងើបឡើងពេញកម្ពស់ បែទៅរករាងក្រាស់ម្ខាងទៀតដែលជា ជំនិត មើលទៅដូចជាមានរឿងអីសំខាន់។

«រឿងដែលអ្នកប្រុសអោយខ្ញុំធ្វើនោះ រួចរាល់ហើយទាន តែថា! អ្នកនាងម្នាក់នោះដូចជា...» វីល មិនទាន់បាននិយាយអស់ពាក្យនៅឡើយ ប៉ុន្តែ ជុងគុក ក៏លើកដៃឃាត់ហាមមិនអោយបន្ទ បែបដឹងច្បាស់ក្នុងចិត្តថា វីល ចង់បានន័យពីអី។

«យើងក៏ចង់ដឹងពីរឿងនិង!...» ការពិតទៅ មានរឿងមួយដែលជាអាថ៌កំបាំងធ្វើអោយរាងក្រាស់កើតជាចម្ងល់យ៉ាងខ្លាំង គេមិនដឹងថា ខ្លួនឯងមានជាប់ពាក់ព័ន្ធអីជាមួយនិង រាងស្តើងរឺអត់ឡើយតែគេសន្យាហើយ និងតាមរកហេតុផលអោយឃើញ ។

ពេជ្រស្នេហ៍ជំនួបបេះដូងWhere stories live. Discover now