Part 3

425 24 4
                                    

មិនថាយប់ជ្រៅកន្លងហួសដល់ម៉ោងប៉ុន្មានឡើងសង្គ្រាមស្នេហ៍ដែលមិនគួរកើតមានវាក៏បន្តរហូតដល់ម៉ោង៤ទាបភ្លឺ ដោយពួកគេទាំង២នាក់ប្រព្រឹត្តទៅជាមួយគ្នាអស់ជាច្រើនដង វាស្ទើរតែអាចនិយាយបានថារាប់មិនអស់ ព្រោះពួកគេទាំង២ចេះតែក្តៅគគុកទៅមុខជាមួយគ្នាមិនចេះជិនណាយ។
សូម្បីតែវេលានេះ ចលនាចង្កេះបាវខ្សាច់របស់សុភាពបុរសដែលមានមន្តស្នេហ៍ជាងគេនៅចក្រភពអង់គ្លេសនេះ នៅតែធ្វើការបង្កើនចលនាមិនថមថយ ប្រឹងសម្រុកមួយឈ្នះដៃបែកញើសស្រក់តក់ៗតាមសៀតផ្កាមិនខុសអីពីទឹកភ្លៀងដែលកំពុងធ្លាក់ពីលើមេឃ។
«អ្អាស៎! អ្ហឹស! ហ្ហឹក» សម្លេងថ្ងួចថ្ងូរធ្ងន់កន្តុក បបូរមាត់ក្រាស់ក៏ខាំចូលគ្នាកាលបើដងខ្លួនទាំងមូលកន្រ្តាក់ ខណះប៉ុន្មានចលនាចុងក្រោយដែលពោពេញដោយកម្លាំងមហាសាលក៏បានវាយផ្តាច់តែម្ដងមុននិងបញ្ជូនសារជាតិ ដែលជាចំណែករបស់ខ្លួនចូលទៅក្នុងខ្លួនរបស់រាងស្តើងដោយគ្មានចំណែកសល់ ហើយក៏ជ្រុបមុខនៅលើទ្រូងរបស់នាងមិនឃ្លាតទៅណា។
«ហ្ហឹក! ហ្ហឹម! »
«អ្នកនាង! អ្នកនាងហត់ទេ» សម្លេងខ្សាវៗស្ទើរស្តាប់មិនបាន គេសួរទៅអ្នកដែលធ្វើភ្នែកជ្រឹមៗយ៉ាងអន្ទះសារ ហើយក៏លូកចូលទីស្ទាបសាច់ត្រគាករបស់នាងបន្តិច ក្នុងចិត្តក៏លួងហួសចិត្តនិងខ្លួនឯង ដែលពេលនេះមិនខុសអីពីមនុស្សរោគចិត្តទេ ញ៉ាមនិងរាងកាយទន់ល្វតល្វន់របស់នារីម្នាក់នេះងើបក្បាលមិនរួច នេះគេឆ្កួតហើយ! ឆ្កួតធំធេងណាស់។
«ហ្ហឹម!...» នាងក៏បានត្រឹមងក់ក្បាល គេក៏សើចញឹមៗ នេះណាបើនាងប្រាប់គេថាអត់ហត់ក៏គេមិនជឿដែរ មើលតែសភាពនាងពេលនេះចុះពិបាកនិយាយខ្លាំងណាស់។
«អ្នកនាងសម្រាកទៅ! ជិតភ្លឺហើយ» គេប្រាប់នាង តែបបូរមាត់លួចថើបថ្ពាល់នាងមួយខ្សើតយ៉ាងខ្លាំងមុននិងងើបឡើងដកអាវុធសម្ងាត់របស់ខ្លួនចេញពីល្អាង តែក៏ធ្លោយសើចម្ដងទៀត ពេលក្រសែភ្នែកមុតស្រួចទម្លាក់ទៅចំដានឈាមក្រហមស្រស់ដែលចូកកម្រាលពណ៌ស ។
«នាងជារបស់ខ្ញុំហើយត្រូវទេ?» គេសួរខ្លួនឯងទាំងបេះដូងលោតខុសចង្វាក់ ពេលនេះគេគួរតែភ័យខ្លាចដេកគុកទើបត្រូវដែលខណះយប់មិញបានប៉ះពាល់និងធ្លោយរួមមេត្រីជាមួយមនុស្សស្រីមិនស្គាល់មុខ តែវាផ្ទុយស្រឡះ អារម្មណ៍ពេលនេះគេទុក្ខចិត្តនិងស្រលាញ់នាងដកខ្លួនមិនបាន ងើបក្បាលក៏លែងរួច
ព្រោះភ្ញាក់ពីដំណេកពេលណាគេនិងនិយាយជាមួយនាងពីរឿងរៀបការ គេជាអ្នកធ្វើគេនិងទទួលខុសត្រូវលើនាងមិនអោយខុសសូម្បីតែប៉ុនចុងក្រចកដៃ។
«លោក!...ទៅវិញទៅ ជុងគុក» កំពុងតែប្រុងប្រៀបដាក់ខ្លួនគេងក្បែរទៅហើយ សម្លេងតូចស្មើរក៏ពោលឡើងថើៗ ថែមទាំងលើកដៃច្រានទ្រូងមាំអោយរក្សាគម្លាតពីនាង
«អ្នកនាងនិយាយអី »
«ខ្ញុំឆ្អែតឆ្អន់ហើយ! លោកទៅវិញបាន» ស្តាប់ហើយសឹងតែរបូតជ្រុះថ្លើមចេញពីទ្រូង គេមិនធ្លាប់មានអារម្មណ៍ថាឈឺចាប់ពើតផ្សារដូចនារាត្រីនេះឡើយ ទឹកភ្នែកកូនប្រុសក៏ស្រក់ដាបថ្ពាល់ដោយទប់មិនជាប់ ហេងហាងគ្រប់វិនាទីគ្រប់ដង្ហើមចេញចូល ។
«នាងនិយាយបែបនេះយ៉ាងមិចរួច? ចុះដែលនៅជាមួយគ្នាពេញមួយយប់នេះ? នាងគិតថាវាជាការលេងសើចរឺ» រាងក្រាស់ប្រឹងបរិយាយទាំងអួលដើមក តែក៏ព្យាយាមដកដង្ហើមវែងៗក៏ព្រោះមិនចង់អោយនាងដឹងថាគេទន់ជ្រាយព្រោះរាត្រីនេះ។
«រឿងមុននេះ! មិនបាច់ខ្វល់ក៏បាន វានាំតែពិបាកដល់លោក ចាត់ទុកថាវាជារឿងដែលពួកយើងបានយល់សប្តិទៅចុះ» នាងពោលត្រឹមនេះក៏ឃ្លុំផួយជិតហួសផុតក្បាល នាងមិនបានដឹងថាបេះដូងមនុស្សប្រុសម្នាក់នេះ ជាំនិងស្រក់ឈាមកម្រិតណានោះទេ នាងធ្វើបានគេសរសើរអស់ពីចិត្ត តែសម្រាប់គេគឺធ្វើមិនបានឡើយ។
«តែខ្ញុំសន្យានិងខ្លួនឯងហើយ ថានិងទទួលខុសត្រូវលើអ្នកនាង» បាតដៃធំក្តៅក៏អង្អែលក៏ដៃតូចលួងលោម
«ខ្ញុំមិនត្រូវការទេ រឿងយប់នេះមកពីខ្ញុំតែម្នាក់គត់ លោកគ្មានចំណែក » នាងនៅតែរឹងទទឹងស្តាប់គ្នាមិនដឹងក្បាលមិនដឹងកន្ទុយ ធ្វើអោយកាយមាំកាន់តែវេទនាផ្លូវអារម្មណ៍លើសមុនទ្វេរដង ទឹកភ្នែកក៏ហូរៗព្រោះគេយំទាំងកំពុងជ្រប់មុខលើទ្រូងរបស់នាង
«គិតថាត្រឹមមួយយប់លោកនិងយល់ពីខ្ញុំមែនទេ? ខុសហើយ ស្នេហាមួយរាត្រី រួមរ័កត្រឹមមួយរាត្រីវាគ្មានន័យនោះទេ លោកក៏ដឹងមែនទេ? ថាលោកជានរណាមកពីណា អ្នកប្រុសទី២» ជុងគុក ក៏មិនខ្វល់ដែរ គេមិនឆ្ងល់ទេដែលនាងស្គាល់គេនោះព្រោះគេជាអ្នកប្រុសទី២ពិតមែន ហើយក៏ល្បីល្បាញខ្លាំងប្រសើរ តែអ្វីដែលគេគិតគឺមិនចង់បាត់បង់នាង។
«លោកយំបែបនេះវាអាក្រក់មើលណាស់! » នាងក៏លើកដៃជូតទឹកភ្នែកអោយគេ ហើយក៏ឈោងដៃទៅបើកភ្លើងចង្កៀងគោមក្បែរដៃបំភ្លឺ តែទង្វើរដែលនាងធ្វើវាហាក់សើចចំអកអារម្មណ៍របស់រាងខ្ពស់យ៉ាងចឹង
«ខ្ញុំគឺ ណាវ៉ា លោកក៏ស្គាល់ថាខ្ញុំជានរណាដែរ មិនខុសទេ ប្រុសៗណាក៏ចង់បានខ្ញុំ ចង់ឡើងគ្រែជាមួយខ្ញុំ តែអ្នកតំបូងរបស់ខ្ញុំគឺជាលោក...» ប្រាកដណាស់នាងគឺ បាគីណា អេឡាសាន់ ជាតារាបង្ហាញម៉ូតដែលល្បីល្បាញជាងគេ នាងមានតម្លៃខ្ពស់ណាស់ មិនថាបុរសណាម្នាក់ក៏ចង់បាននាង តែនាងជាមនុស្សហួងហែងខ្លួនសូម្បីតែសង្សាររបស់នាង ក៏គេមិនអាចប៉ះសូម្បីតែថើបថ្ពាល់ ប៉ុន្តែ នាងបែជា
មកអស់អ្វីគ្រប់យ៉ាងជាមួយនិង មនុស្សមិនធ្លាប់ស្គាល់គ្នាបែបនេះទៅវិញ វាគួរអោយចង់សើចណាស់។
«ដោយសារតែបែបនិង ទើបខ្ញុំចង់ទទួលខុសត្រូវ ខ្ញុំមិនជឿទេថា គ្រប់មេជីវិតដែលខ្ញុំបរិច្ចាកអោយនាងវាមិនធ្វើអោយនាងមានកូននោះ» ត្រង់នេះគេក៏និយាយរបៀបផ្តាច់ការ គេមិនមែនអន់នោះទេ សមត្ថភាពផ្លូវភេទក៏អាចអោយនាងងប់ងល់បានដែរ ហើយក៏រឹតតែមិនជឿថានាងគ្មានផ្ទៃពោះក្នុងរយះពេលមួយខែទៀត ព្រោះគេមិនបានការពារ។
«ហ្ហឹស! កូនម្នាក់ខ្ញុំក៏អាចចិញ្ចឹមរស់ មិនបាច់ពឹងលោកទេ តែយ៉ាងណាខ្ញុំក៏គិតថាវាគ្មានស្រាប់ហើយ ខ្ញុំនិងមិនមានកូនរបស់លោកនោះទេ ជុងគុក » នាងមិនថាតែមាត់ហើយក៏ប្រលេសថ្នាំមួយគ្រាប់មកលេប ហើយគេក៏ឃាត់មិនទាន់ធ្វើអីមិនបានហួសចិត្តនិងនាងពេញទំហឹង មិនគិតសោះថា ត្រឹមមួយយប់នាងអាចធ្វើអោយមនុស្សស្លូតៗដូចជាគេស្រក់ទឹកភ្នែកទប់លែងជាប់។
«ប៉ុន្នឹងជឿជាក់ទេ? លោកនិងគ្មានកូនជាមួយខ្ញុំទេ ឆាប់ចេញទៅ! អស់ពេលរបស់លោកហើយ» ជុងគុក គេក៏គ្មានតម្រិះតប ត ក៏បានត្រឹមងើបស្លៀកពាក់ទៅបន្ទប់របស់ខ្លួនវិញ បើនៅបន្ត ច្បាស់ណាស់ទ្រាំទ្រទឹកភ្នែកលែងបានតែម្ដង មិនយូមិនឆាប់និងក្លាយជាស្ទឹងលេចលង់ទាំងរាងកាយគេទៀត។

ពេជ្រស្នេហ៍ជំនួបបេះដូងWhere stories live. Discover now