#កំពូលប្រពន្ធ
ភាគ1
[ចន ជុងហ្គុក / ផាក ជីមីន ]នៅក្នុងភោគនីយដ្ឋានលំដាប់ផ្កាយប្រាំកណ្តាលទីក្រុងមួយ ក្នុងបន្ទប់VIPមានគ្រួសារត្រកូលអភិជនកំពុងតែភិភាក្សារជាមួយគ្នាដោយស្នាមញញឹមរីកស្កុយស្កាយតែក៏ឃើញពីទឹកមុខមនុស្សពីរនាក់ទៅបែរជាធ្វើមុខដូចគេយកបាញ់ចោលទៅវិញ-,-
« សម្រេចថារៀបការនៅអាទិត្យក្រោយទៅយ៉ាងមិចដែរ ?? » លោកស្រីចន ពោលឡើងដោយស្នាមញញឹមសម្លឹងមើលមកកូនៗដែលបើកភ្នែកធំៗភ្ញាក់ផ្អើល
« រៀបការអាទិត្យក្រោយ »
« មានអីមែនទេកូន » លោកស្រីផាកចង់ចញ្ចើមមិនយល់
« កូនថាវាលឿនពេកហើយអ្នកម៉ាក់ យ៉ាងណាក៏ឆ្នាំក្រោយអីទៅព្រោះកូនទើបតែមកពីអុីតាលីបីថ្ងៃមុន ការងារក៏មិនទាន់មានធ្វើ កូនថាឆ្នាំក្រោយវាល្អហើយ មែនទេជុងហ្គុក »
ជីមីនកម្លោះតូចយកជើងទៅឆ្កិះជើងរបស់អ្នកកម្លោះម្នាក់ទៀតនៅទល់មុខខ្លួនឱ្យនាយយកស្របតាម ព្រោះតែគេមិនបានដើរលេងឆ្អែត ការងារក៏មិនទាន់មានធ្វើ ណាក៏ទើបតែមកពីរៀនតពីប្រទេសអុីតាលីទើបតែបានបីថ្ងៃ ប៉ុន្តែប៉ាម៉ាក់ក៏នាំគ្នានិយាយផ្គួផ្គង់រៀបចំជីវិតគូរគ្រួសារឱ្យខ្លួនទៅហើយ គេបានព្យាយាមបដិសេដតវ៉ាដដែលៗហើយ ប៉ុន្តែនៅតែមិនបានសម្រេចដោយពួកគាត់ប្រាប់ថាវាជាសន្យារវាងគ្រួសារទាំងពីតាំងពីមិនទាន់មានគេម្លេះ បើបដិសេដរៀបការមិនបានក៏មានតែពន្យាសិននិងអែង
« អឺ..!! បាទ មែនហើយខ្ញុំក៏មានការងាររវល់នៅក្រៅប្រទេសញឹកញាប់ដែរ បើរៀបការកំឡុងពេលនេះ ខ្ញុំខ្លាចថាគ្មានពេលមើលថែប្រពន្ធ » ជុងហ្គុក ពោលឡើងដោយកេះជើងជីមីនវិញដោយញញឹមមិនសមព្រោះគេគ្មានប្រវត្តិកុហកសូម្បីម្តង
គេចេះតែអឺអើរតាមមាឌតូចទៅ តែវាក៏ត្រូវនាយជាម្ចាស់ក្រុមហ៊ុនធំនាំមុខប្រទេស សាខាមានស្ទើគ្រប់កន្លែងត្រូវចុះទៅមើលរាល់មួយខែម្តងសម្រាប់សាខាក្នុងប្រទេស ហើយបីខែម្តងសម្រាប់ក្រៅប្រទេស ហើយចុះទៅមើលម្តងៗមិនមែនមួយថ្ងៃឯណាយ៉ាងតិចក៏មួយអាទិត្យដែរ នៅមានគម្រោងថ្មីដែលជាការសាងសងសណ្ឋាគារនៅជប៉ុនដែលត្រៀបប្រជុំនៅថ្ងៃស្អែកនេះផង និងទៅជួបដៃគូរសហការណ៍នៅល្ងាចនេះទៀត មិនស្រួលទេ គេជាមនុស្សម៉ត់ចត់យ៉ាងនេះ ឆ្កែចាំត្របាក់មានមិនតិចទេគេមិចនិងអាចប្រហែសបាន បើឱ្យរៀបការក្នុងពេលឆាប់ៗនេះខ្លាចថាថ្ងៃផ្សំដំណេកគេត្រូវប្រពន្ធឱ្យផ្សំដំណេកជាមួយការងារ~,~
« រៀបការហើយក៏មិនអីការងារនៅតែអាចធ្វើបានមិនចឹងកូនជុង ហើយកូនមីនក៏គ្មានបញ្ហារមែនទេរៀបការហើយទៅធ្វើការជាមួយប្តីតែម្តងទៅស្រួលបាននៅជិតមុខមាត់ ការពារកុំឱ្យស្រីអស់នោះទាក់ប្តីនោះអី ណាម៉ាក់លឺថាលេខាស្រីក្រោយរបស់កូនជុងនេះព្យាយាមឱ្យដៃណាស់ បើប្រហែសមិនបានទេ កូនជុងកូនត្រូវតែដេញនាងចេញហើយឱ្យកូនមីនចូលធ្វើជាលេខាកូនជុងវិញយ៉ាងណាក៏ប្រពន្ធឯងកូនប្រសាម៉ាក់ ម៉ាក់ក៏អស់បារម្ភ មែនទេអ្នកអូន » លោកស្រីចន ពោលឡើងឱ្យកូនៗគាំងតែម្តង បែបមិនអាចទេក្នុងការដែលចង់ពន្យាពេលរៀបការនេះ ជាពិសេសហៅកូនប្រសា ពេញៗមាត់ទាំងមិនទាន់រៀបការ
__Skip__
ក្រោយចេញពីភោគនីយ៍ដ្នានមកជុងហ្គុកក៏ជិះហួសមកមើលការងារបន្តនៅឯងក្រុមហ៊ុនរបស់ខ្លួន នាយកំពុងតែមមាញឹកជាមួយឯកសារដែលលេខាយកមកទុកឱ្យខ្លួនសុីញ៉េនៅលើតុឡើងដូចគំនរភ្នំ
ក្រាក
ក្រិប
« ដៃបាក់ហើយមែនទេទើបមិនចេះគោះទ្វាបែបនេះ » សម្លឹងមើលទៅលេខារបស់ខ្លួនដោយក្រស៊ែភ្នែករឹងកំព្រឹស
« សុំទោសលោកប្រធាន » លេខាបបូរមាត់ក្រហមឆេះ ស្លៀកពាក់លិចលើលិចក្រោម ដៃកាន់ឯកសាប្រញាប់អោនសុំទោសដោយការដឹងកំហុស
« ហើយនាងមកប្រញាប់បែបនេះមានការអី » ជុងហ្គុកហាក់មិនខ្វល់ពីការអោនសុំទោសបញ្ចេញសាច់ដើមទ្រូងរបស់នាងលេខា ធ្វើឱ្យការខឹងមួយរំពេចដោយសារ ទង្វើមិនខ្វល់របស់លោកប្រធានកំពូលដួងចិត្ត
« ចាស៎ លោកប្រធានគឺដល់ម៉ោងណាត់ជួបដៃគូសហការហើយ » នាងប្រឹងញញឹមឡើងរីកស្កុយស្គាយនិងបញ្ចេញដើមទ្រូង ប៉ុន្តែកម្លោះមាឌមាំមិនខ្វល់គ្រាន់តែគ្រហឹមដើមក ងើបសម្រួលខោអាវរួចក៏ដើរចេញទៅ មុននាង នាងលេខាឃើញបែបនេះក៏មិនបង្អងយូទើបប្រញាប់ដើរតាមពីក្រោយដើម្បីទៅកន្លែងណាត់
_______
#Jiminie
.
YOU ARE READING
♡︎កំពូលប្រពន្ធ♡︎
Mystery / Thrillerអាពាហ៍ពិពាហ៍ផ្សំផ្គុំដោយឪពុកម្តាយទាំងសងខាង តើនិងទៅជាយ៉ាងណា ? Start : 26/12/2021 𝗪𝗿𝗶𝘁𝘁𝗲𝗿 : 𝗝𝗶𝗺𝗶𝗻𝗶𝗲 𝗣𝗮𝗴𝗲 : 𝗡𝗼𝘃𝗲𝗹-𝗰𝗮𝗺