#កំពូលប្រពន្ធ
ភាគ3
ជុងហ្គុក // ជីមីនព្រឹកថ្ងៃថ្មី ជុងហ្គុករៀបចំខ្លួនមកទទួលជីមីនទៅមើលឈុតមង្គលការតាមបញ្ជារបស់ម៉ាក់គេ នាយអង្គុយលើសាឡុងក្នុងបន្ទប់ ទទួលភ្ញៀវតែម្នាក់ឯងចាំអនាគតប្រពន្ធដែលកំពុងតែរៀបចំខ្លួន ចំណែកប៉ាម៉ាក់ជីមីនគាត់មិនបាន នៅនោះទេ ពួកគាត់បានចេញទៅធ្វើការបាត់ទៅហើយ
« សុំទោសដែលឱ្យលោកចាំយូរ » ជុងហ្គុកងាកតាមសម្លេងស្រួយស្រេសឃើញកាយតូចគ្រង់ឈុតសុីវីល័យ ទាក់ទាញមិនឱ្យគេមិនភ្លឹកនិងកាយមួយនេះមិនបាន តែគេក៏ព្យាយាមប្រមូល ស្មារតីមកវិញដើម្បីកុំឱ្យអ្នកខាងនោះចាប់បានទាន់
« បើរួចហើយយើងក៏ប្រញាប់ទៅ » ជុងហ្គុកងើបសម្រួលឈុតមុននិងដើរចេញទៅដោយមិនភ្លេចតឿនរាងតូចដូចគ្នា ជីមីនឃើញនាយទៅក៏ដើរតាមនាយពីក្រោយ
.
.
.
.ស្ថានភាពនៅក្នុងឡានមានភាពស្ងាត់ម្នាក់ៗមិននិយាយអ្វីទាំងអស់ ដោយជុងហ្គុកគេផ្តៀតទៅលើការបើកបររបស់គេដោយទឹកមុខរាបស្មើធម្មតា ចំណែកជីមីនកំពុងផ្តោតទៅលើទូរស័ព្ទដោយផ្ទៃមុខញញឹមរីកស្កុះស្គាយដូច
មិនប៉ុន្មានឡានរបស់ជុងហ្គុកក៏បានមកឈប់ចតនៅពីមុខ ហាងសម្លៀកបំពាក់មង្គលការគ្រប់ប្រភេទ ល្បីមួយកន្លែង គេចុះមកបើទ្វាឱ្យរាងតូចនៅម្ខាងទៀត ជីមីនដោះខ្សែក្រវ៉ាត់ចុះចេញពីឡានមុននិងបណ្តើរគ្នាចូលទៅក្នុងហាង
« សូមស្វាគមន៍លោកចន » ភ្លាមនោះមានបុគ្គលិកម្នាក់រហ័សចេញមករាក់ទាក់ស្វាគមន៍ជុងហ្គុកនិងជីមីនជាមួយស្នាមញញឹម
« តើលោកត្រូវការសម្លៀកបំពាក់បែបណាដែល លោក ខាងខ្ញុំនិងរៀបចំជូន ឬក៏លោកចង់ជ្រើសរើសដោយខ្លួនឯងក៏បាន » បុគ្គលិកស្រីក៏និយាយឡើងដោយស្នាមញញឹម
« ខ្ញុំត្រូវការឈុតរៀបការរបស់បុរសសម្រាប់ពួកខ្ញុំទាំងពីរ នាយជួយជ្រើសរើសឈុតណាដែលល្អជាងគេទីនេះ នាងជួយរៀបចំឱ្យខ្ញុំមួយឈុតមក » មាត់ប្រាប់ទៅបុគ្គលិកស្រី ប៉ុន្តែភ្នែកវិញ គឺសម្លឹងមើលទឹកមុខកម្លោះតូចដែលឈរសម្លឹងមុខគេភ្លឺសៗ
Skip«Busan
មនុស្សមាឌតូចរត់គេចពីមនុស្សប្រុសមាឌធំៗមួយក្រុមយ៉ាងត្រហេបត្រហប
« ឈប់ ឈប់ភ្លាម » សម្លេងmanម្នាក់នៅក្នុងក្រុមនោះក៏ស្រែកឡើង ឱ្យរាងតូចច្រឡឹងដែលប្រឹងរត់ចង់ដាច់ជើងឱ្យឈប់
« មិនភ្លើឈប់ទេវើយ » សម្លេងតូចស្រួយស្រេស បែក្រោយស្រែកតបទៅវិញ មុននិងបែមកខាងមុខវិញហើយបន្ថែមល្បឿនកម្លាំងរត់លើសដើម
ឌឹប...!!! ដោយរត់លឿនពេកមិនបានប្រយ័ត្នមាឌតូចល្អិតក៏រត់ទៅបុកនិងមនុស្សប្រុសមាឌធំមាំឌាំងម្នាក់ដែលដើរតាមផ្លូវនោះមួយទំហឹងដោយទប់ជំហមិនបានគេក៏ដួលតែដៃមាំរហ័សជាងក៏ស្រវ៉ាចាប់បានមិនឱ្យកាយតូចដួលទាន់
« អាល្អិតមិនអីទេហេ៎ ..!? » បុរសមាឌមាំសួរទៅអាល្អិតដែលនៅក្នុងរង្វង់ដៃ
« លោ...លោកជួយខ្ញុំបន្តិចទៅ មានគេចង់ចាប់ខ្ញុំ »អាល្អិតពោលឡើងទាំងដង្ហក់ខ្យល់ដង្ហើមផឺតផត គេនិយាយមិនទាន់ចប់ផងស្រាប់តែមនុស្សមួយក្រុមដែលដេញគេអំបិញមិញនេះក៏បានមកដល់
« ឯងឆាប់លែងអាល្អិតមុខស្រីនោះមកឱ្យយើងវិញ » ភ្លាមនោះmanម្នាក់ដែលស្គាល់ថាជាបងធំក៏ពោលឡើងទាំងមួយៗដក់ដង្ហើមមិនចង់ស្មើគ្នា
« ហេតុអីយើងត្រូវឱ្យគេទៅឯង ?? ហើយឯងជាអ្នកណា ត្រូវជាអីជាមួយអាល្អិតនេះ » អ្នកកម្លោះសួរទៅពួកមនុស្សមួយក្រុមនោះដោយទឹកមុខមាំ ដៃអោបក្រសោបកាយតូចក្នុងទ្រូង
« យើងជាអ្នកណា ត្រូវជាអីជាមួយគេក៏មិនពាក់ព័ន្ធជាមួយឯងដែរ ឆាប់ឱ្យវាមកយើងភ្លាមបើមិនចង់ត្រូវទេនោះ »
« ចឹងហ៎..!! ឆូលី ឯងដឹងហើយមែនទេ » នាយកម្លោះងាកមុខមកនាយជំនិតនៅក្រោយខ្នង
« បាទចៅហ្វាយ ...!! » នាយជំនិតអោនក្បាលទទួលបញ្ជា
អ្នកកម្លោះមាឌមាំវិញក៏បីកាយតូចដែលសម្ងំក្នុងទ្រូងទាល់តែគេងលក់ឡើងទៅលើឡាន តែក៏មិនចម្លែកដែល ព្រោះអាល្អិតមាឌតូចនេះមើលទៅហត់ណាស់ ឃើញឡើងសង្ហក់ចង់ដាច់ខ្យល់ទៅហើយនោះ ចំណែកនាយ ឆូលី ក៏បញ្ជាអង្គរក្សឱ្យចាត់ការបន្ត ហើយខ្លួនក៏ឡើងមកបើកឡានរបស់អ្នកជាចៅហ្វាយនាយចេញទៅមុនដោយមានអង្គរក្សបើកឡានអមពីមុខពីក្រោយថែមទៀតផង
To be continued
#Jiminie
YOU ARE READING
♡︎កំពូលប្រពន្ធ♡︎
Mystery / Thrillerអាពាហ៍ពិពាហ៍ផ្សំផ្គុំដោយឪពុកម្តាយទាំងសងខាង តើនិងទៅជាយ៉ាងណា ? Start : 26/12/2021 𝗪𝗿𝗶𝘁𝘁𝗲𝗿 : 𝗝𝗶𝗺𝗶𝗻𝗶𝗲 𝗣𝗮𝗴𝗲 : 𝗡𝗼𝘃𝗲𝗹-𝗰𝗮𝗺