#កំពូលប្រពន្ធ
ជុងហ្គុក/ជីមីនព្រឹកព្រលឹមថ្ងៃថ្មី រាងក្រាសជុងហ្គុកបើកភ្នែកឡើងប្រទ្ធឃើញរាងកាយភរិយាតូចកំពុងឈ្ងុបមុខនឹងទ្រូងខ្លួនគេងលក់យ៉ាងស្កប់ស្កល់ ផ្ទៃមុខតូចសររលោងអឹបនឹងទ្រូងបង្ហាញអោយឃើញថ្ពាល់ប៉ោងៗ គួរអោយចង់ខាំក្រញិច តែនាយក្រាសមិនបានរញ៉េរញ៉ៃញោះអ្នកកំពុងគេកើយទ្រូងខ្លួនឡើយព្រោះខ្លាចថាធ្វើអោយរាងតូចភ្ញាក់ ហើយក៏មិនចង់ធ្វើអោយហួសដែនកំណត់រវាងអ្នកទាំងពីរដូចគ្នា ។ ជុងហ្គុកនឹកឃើញដល់រឿងកាលពីម្សិលមិញដែលលោកផាកជាឳពុកក្មេក បានប្រគល់សំបុត្រយន្តហោះទៅប្រទេសជប៉ុន ជាងដំណើរកម្សាន្តក្រេបទឹកឃ្មុំ គេក៏ឈោងដៃយកទូរស័ព្ទដែលដាក់បញ្ចូលថ្មីនៅលើតុក្បែរក្បាលគ្រែ មកចុចខលទៅវ៉ុនយ៉ុងដែលជាជំនិតរបស់ខ្លួនដើម្បីអោយប្រាប់ទៅមេការដែលនៅវីឡាដែលខ្លួនគេបានឌឺហ្សាញម៉ូតដោយខ្លួនឯង នៅក្បែរឆ្នេរសមុទ្រ Okinawa ...
" វ៉ុនយ៉ុង !! ឯងជួយខលទៅប្រាប់មេការនៅ Okinawaផងថា ថ្ងៃស្អែកនេះយើងនឹងធ្វើដំណើរទៅទីនោះ ជាមួយជីមីន " ជុងហ្គុក
< បាទ ខ្ញុំនៅប្រាប់ជូន > វ៉ុនយ៉ុង
ការសន្ទនារវាងអ្នកទាំងពីក៏ត្រូវបានបញ្ចប់ ចំពេលដែលរាងតូចជីមីននីភ្ញាក់មក ជីមីនភ្ញាក់មកធ្វើភ្នែកភ្លឺសៗមុននឹងស្រែកមួយវាស់ហើយធាក់ជុងហ្គុកមួយជើងធ្លាក់ពីលើគ្រែ សម្រែករបស់រាងតូចជាភរិយាលាន់ឮដល់អ្នកបម្រើនៅខាងក្រោមដែលកំពុងតែរៀបចំខ្វាត់ខ្វាងបំពេញការងាររៀងៗខ្លួន ម៉ែដោះគ្រវីក្បាលនឹងសើចតិចៗ ព្រោះគាត់គិតថា ជីមីននីអ្នកប្រុសតូចរបស់គាត់ប្រហែលជាភ្ញាក់ផ្អើលនឹងការផ្សំដំណេករវាងប្តីប្រពន្ធ
ចំណែកឯអ្នកនៅក្នុងបន្ទប់ឯនេះវិញ ជុងហ្គុកកំពុងតែចុកឆ្អល់ពេញរាងកាយដោយសារតែកាដូររន្ទះជើងធាក់ទម្លាក់ពីលើគ្រែរបស់ភរិយាទាំងព្រឹក
មុននិងហើបមាត់សួរ" ទំនេរណាស់ឬ ! បានមកស្រែកនឹងធាក់បងទម្លាក់ពីលើគ្រែទាំងព្រឹកនឹង !! " រាងក្រាសងើបឈរឡើង យកដៃច្រត់ចង្កេះហើយសួរទៅអ្នកនៅលើគ្រែកំពុងតែឃ្លុំភួយទាំងចង់ជញ្ចើមមិនយល់
YOU ARE READING
♡︎កំពូលប្រពន្ធ♡︎
Mystery / Thrillerអាពាហ៍ពិពាហ៍ផ្សំផ្គុំដោយឪពុកម្តាយទាំងសងខាង តើនិងទៅជាយ៉ាងណា ? Start : 26/12/2021 𝗪𝗿𝗶𝘁𝘁𝗲𝗿 : 𝗝𝗶𝗺𝗶𝗻𝗶𝗲 𝗣𝗮𝗴𝗲 : 𝗡𝗼𝘃𝗲𝗹-𝗰𝗮𝗺