Part6

194 23 2
                                    

#កំពូលប្រពន្ធ
ភាគទី6

ព្រឹកព្រលឹមស្រាងៗ ពាំនាំពន្លឺព្រះអាទិត្យរះឡើងអោយមកប៉ះនឹងផ្ទៃបន្ទប់គូរស្វាមីភរិយាដែលទើបតែបានរៀបការហើយថ្មីថ្មោងមមីមមាភ្ញាក់ពីដំណេក ។ រាងតូចខ្លួនស្រឡូនបើកភ្នែកប្រឹមៗ លើកដៃតូចៗមកញីភ្នែក ទាំងមាត់ស្ងាប់ម្ហបៗដៃតូចៗចាប់លើកខ្លួនមនុស្សមាឌធំចេញពីខ្លួនទាំងមុខស្អុយព្រោះតែពេញមួយយប់ត្រូវប្រុសមាឌធំជាស្វាមីគេងកើយលើទ្រូងអោបស្អិតដូចតុកកែ។

" មនុស្សស្អីក៏ធ្ងន់ម្លេះ ឡើងស្ពឹកខ្លួនហើយនេះ " ជីមីននិយាយតិចៗដោយដៀលភ្នែកសម្លក់ទៅស្វាមីនៅលើគ្រែគេងលង់លក់មិនទាន់ភ្ញាក់ ហើយក៏ទៅបើកទូយកកន្សែងចូលបន្ទប់ទឹកបាត់ជាមួយសម្លៀកបំពាក់មួយឈុតផងដែរ ។

មិនបានប៉ុន្មាននាទីផង រាងក្រាសមាឌមាំក៏ភ្ញាក់ឡើង គេលើកខ្លួនអង្គុយផ្អែកខ្លួននឹងក្បាលគ្រែយកដៃទប់ក្បាលព្រោះនៅវិលតិចៗ ដោយសារតែកាលពីយប់មិញគេត្រូវមិត្តបញ្ច្រកស្រាទាល់តែស្រវឹងលែងដឹងអីអ្នកណាយកមិនបន្ទប់ក៏មិនដឹង។

ក្រាក!! សម្លេងទ្វាបន្ទប់ទឹកនាំអោយក្រសែភ្នែកបុរសទើបតែស្វាងដំណេកក្រឡេកទៅមើល ជុងហ្គុកប្លឹកនឹងសម្រស់ភរិយាដែលឪពុកម្តាយរៀបចំអោយ ។រាងរូវតូចត្រឡឹង គ្រងឈុតអាវសដៃវែងទីទុយជាមួយខោពណ៍ត្នោតសាច់ក្រណាត់សំយ៉ុងជើង និងសក់នៅសើមតិចៗ ។

" នៅមើលដល់ណាទៀត មិចមិនឆាប់ទៅងូតទឹករៀបចំខ្លួនទៅអាលបានទៅក្រៅ " ដោយឃើញសា្វមីនៅសម្លឹងប្លឹកមិនដាក់ភ្នែក គេក៏ពោលទៅដាស់ស្មារតី នឹងតឿននាយអោយប្រញាប់ទៅរៀបចំខ្លួន ។

ជុងហ្គុកភ្ញាក់ស្មារតីវិញតែក៏មិនតបអ្វី រួចក៏ងើបទៅយកកន្សែងចូលបន្ទប់ទឹកបាត់ ជីមីនមិនមាត់ហើយបន្តរៀបចំលាបឡេការពារកម្តៅថ្ងៃនិងថែមជាមួយក្រែមព្យាបាលបបូរមាត់អោយមានពណ៍សុីជម្ពូរនិងទន់រលោងទាក់ទាញ ។ ទោះបីជាពួកគេត្រឹមជាប្តីប្រពន្ធដែលឪពុកម្តាយរៀបចំអោយដោយគ្មានចិត្តស្រឡាញ់គ្នាក៏ពិតមែនតែ ជីមីនក៏មិនបានមិនបំពេញតួនាទីលើការងារជាប្រពន្ធត្រូវធ្វើដែរ គេបានរៀបចំសម្លៀកបំពាក់សាមញ្ញមួយដាក់នៅកៅអីតូចមួយនៅចុងគ្រែ រៀបចំគ្រែអោយមានរបៀបរៀបរយ និងបានទៅបើកវាំងនន់នៅរាងហាល នាំអោយក្នុងបន្ទប់ពោពេញទៅដោយពន្លឺនៃព្រះអាទិត្យ មុននឹងចុះទៅក្រោម។

♡︎កំពូលប្រពន្ធ♡︎Where stories live. Discover now