កំពូលប្រពន្ធ
ជុងហ្គុក/ជីមីនក្រោយចំណាយពេលធ្វើដំណើរមកជាមួយគ្នាដោយភាពស្ងៀមស្ងាត់និងអារម្មណ៍មិនល្អរៀងខ្លួនមួយសន្ទុះមក ឡានទំនើបក៏បានបរចូលមកដល់ក្នុងទីលំនៅ គ្រាន់តែឡានចាប់ឈប់ភ្លាមជីមីនបើទ្វាឡានចេញទៅយ៉ាងប្រញាប់មិនខ្វល់ពីអ្នកណាដើរឡើងទៅក្នុងបន្ទប់បិទទ្វាចាក់សោរជិត
ចំណែកជុងហ្គុកដែលទើបនឹងឡើងមកដល់ក្រោយ បម្រុងថានឹងបើកទ្វាចូលបន្ទប់ប៉ុន្តែបែជាបើកមិនបានឃើញបែបនេះគេក៏ស្រែកបង្គាប់អ្នកខាងក្នុងដោយសម្លេងធ្ងន់ៗខុសពីដំបូងដែលតែងតែប្រើសម្លេងស្រាសៗ
" នែ៎!! ចន ជីមីន ឆាប់បើកទ្វាភ្លាម " សម្លេងគ្រល៎ធ្ងន់ៗនាយceoបានបង្អើលអ្នកបម្រើដែលនៅខាងក្រោមអោយផ្អើលឈូឆរមានចម្ងល់ពេញខួរក្បាល
" មិន...លោកឯងទៅដេកបន្ទប់ផ្សេងទៅ " ជីក៏មិនអោយចាញ់ ស្រែកដាក់អ្នកខាងក្រៅបន្ទប់វិញ
" យើងសួរម្តងទៀត ឯងបើកឬមិនបើក "ជុងហ្គុក គគ្រាតធ្មេញសួរបន្ត ដៃព្យាយាមទាញទ្វាស្ទើរតែចង់របើក
" មិនបើក គឺមិនបើក លោកឯងចង់យ៉ាងមិច "
" បានមិនបើកហេ៎!! ចាំមើលណា ចន ជីមីន " និយាយបានតែប៉ុន្និង ជុងហ្គុកក៏ដើរចុះមកក្រោមទៅយកសោរសាគួរដែលមានដើម្បីមកបើកទ្វារ
ក្រាក!! ទ្វារបានរបើកឡើងជីមីនស្លេកមុខ មានអារម្មណ៍ព្រឺឆ្អឹងខ្នង ដោយសារតែក្រសែភ្នែកកំណាច រួមជាមួយទឹកមុខសោះកក្រោះរបស់នាយស្វាមី ។
ជុងហ្គុកសម្លឹងមើលមុខជីមីនដោយក្រសែភ្នែកកំណាច ប៉ុន្តែនាយពុំបានធ្វើអ្វីដាក់ជីមីនអ្វីឡើយ នាយគ្រាន់តែគ្រហឹមក្នុងបំពង់ក បន្ទាប់មកក៏ដោយចូលទៅយកកន្សែងចូលទៅងូតទឹកបាត់ ចំណែកជីមីនវិញគេឈរធ្មឹង គិតមិនយល់ពីទង្វើរដែល ជុងហ្គុក បានបង្កឡើងនៅពេលនេះនោះទេ តែក៏មិនគិតច្រើនក៏ទាញទ្វាបិទវិញ ។
មួយសន្ទុះក្រោយរាងក្រាសចេញពីបន្ទប់ទឹកវិញដោយមានស្លៀកសម្លៀកបំពាក់គេងយប់រួចជាស្រេច ហើយដើរចូលមកគេងដោយមិនខ្វល់ពីជីមីនដែលតាមសម្លឹងមើលអ្វីបន្តិចសោះ ។ ដោយឃើញអ្នកខាងនោះមិនមាត់និយាយរកខ្លួន ក៏ដោយទៅយកកន្សែងចូលទៅងូតទឹកសម្អាតខ្លួនម្តង ប៉ុន្តែក៏មិនភ្លេចសៀងមើលរាងក្រាស់ដែលនៅលើគ្រែកំពុងតែសម្ងំគេងនោះដែរ ។
YOU ARE READING
♡︎កំពូលប្រពន្ធ♡︎
Mystery / Thrillerអាពាហ៍ពិពាហ៍ផ្សំផ្គុំដោយឪពុកម្តាយទាំងសងខាង តើនិងទៅជាយ៉ាងណា ? Start : 26/12/2021 𝗪𝗿𝗶𝘁𝘁𝗲𝗿 : 𝗝𝗶𝗺𝗶𝗻𝗶𝗲 𝗣𝗮𝗴𝗲 : 𝗡𝗼𝘃𝗲𝗹-𝗰𝗮𝗺