EPISODE 1
«ហឺយ!!!» សម្លេងកម្លោះតូចមុខមាត់ដូចមនុស្សស្រីច្រមុះស្រួចមានខ្ទង់បបូរមាត់បេះដូងក្រហមតិចៗបែបធម្មជាតិសក់ត្រង់រលាស់ក្រអូបជាប់ចិត្ត ដៃស្រឡូនៗកំពុងចាប់កាន់រ៉ូបកូនក្រមុំឡើងខ្ពស់ឯជើងតូចៗស្រឡូនគ្មានរោមកំពុងតែរត់ញាប់ឆ្មេមិនដឹងថាមានរឿងអ្វីនោះទេ។
«កុំរត់ឆាប់ត្រឡប់ទៅជាមួយពួកខ្ញុំវិញភ្លាម!» អ្នកដេញចាប់រាងតូចស្រឡូននោះក៏រត់ជិតទៅដល់ដូចគ្នាតែចង្រៃអីទាក់ជើងដួលទើបកម្លោះតូចរបស់យើងរត់ទៅបានកាន់តែឆ្ងាយ។
«អេ៎ៗ!!ឈប់ៗសិនទៅ» សម្លេងមាំមានអំណាចស្រែកប្រាប់ទៅកាន់កូនចៅរបស់ខ្លួនឲ្យឈប់ព្រោះគេឃើញមាឌតូចដូចជារត់គេចពីនណាចឹង។
«មានការអ្វីមែនទេទាន?» អ្នកជាជំនិតឈប់ឡានហើយងាកក្រោយសួរទៅកម្លោះសង្ហាជញ្ជើមក្រាស់កែវភ្នែកពោពេញទៅដោយអំណាចច្រមុះខ្ពស់ស្រួចបបូរមាត់តូចស្ដើងស្អាតរាងកាយមាំមួនសមជាបុរស។
«ឯងឃើញក្មេងនោះទេ?» ដៃមាំមានសរសៃចង្អុលទៅកាន់មាឌតូចដែលកំពុងខំប្រឹងរត់នោះហើយក៏ហួសទៅអ្នកដេញចាប់រាងតូចឲ្យអ្នកជាជំនិតបានឃើញ។
«បាទឃើញទាន!មានអ្វីមែនទេលោកប្រុស?» កាងគូ
«យើងថាគេរត់គេចពីបុរសម្នាក់នោះឯងចេញទៅមើលតិចមើលថាមានរឿងអ្វី» ថេយ៉ុង គីម ប្រាប់ទៅជំនិតព្រោះមានអារម្មណ៍ថាអ្នកដែរដេញចាប់រាងតូចនោះមិនមែនជាមនុស្សល្អទេ។
«បាទទាន» កាងគូ ថាហើយក៏បើកទ្វារងើបចេញពីឡានគ្រាន់តែគេចុះពីលើឡានបានបន្តិចស្រាប់តែអ្នកណាមិនដឹងរុញគេឲ្យដួលហើយរត់ចូលក្នុងឡានបាត់។
«ហឺយ!!!អាក្មេងឆ្កួតឆាប់ត្រឡប់មកវិញភ្លាម» កាងគូ ភ្លេចខ្លួនមួយភ្លេតឡានរបស់គេក៏បានបើកទៅ
មុខយ៉ាងលឿន។ ឯកាងគូវិញមានតែរត់តាមឡាននិងឯងតែរត់ម៉េចទាន់បើកអ្នកកម្លោះដែលកំពុងតែបើកនោះបើកលឿនម្លឹងៗ។
«ហូយ!!រស់បានមួយឆ្នាំទៀតហើយ» បើកបានឆ្ងាយបន្តិចរាងតូចក៏អែបឡានចូលគៀនហើយលើកខ្នងដៃជូតញើសនៅលើថ្ងាស់ចេញ។
«អាហឹមៗ!» សម្លេងគ្រហឹមខ្លាំងៗធ្វើអោយ ហូប៊ីភ្ញាក់ខ្លួនព្រើត! មិញនេះគេភ័យពេកឃើញ
ឡានបើកទ្វារចោលក៏ឡើងជិះយករួចខ្លួនចាំយកឡានទៅអោយម្ចាស់គេវិញតែគេមិនដឹងថាមានមនុស្សប្រុសមាឌធំកំពុងតែអង្គុយនៅខាងក្រោយគេទេ!!!
«ហឺយ!!ស៊យជាន់ស៊យហើយអាប៊ីអើយ!» ហូប៊ី ងាក
មកមុខវិញហើយលើកដៃតូចៗទះថ្ងាស់ខ្លួនឯងខ្លាំងៗ។នេះគេរត់ពីខ្លាមកជួបក្រពើមែនទេចប់ហើយពេលនេះ!គួរធ្វើយ៉ាងម៉េចទៅ?
«នែ៎!អាល្អិតឯងជាអ្នកណាម៉េចបានចូលមកក្នុង
ឡានយើង?ហើយបើកចេញទៅយ៉ាងលឿនរកតែយើងនិយាយអ្វីមិនបាន» ថេយ៉ុង ស្រែកសួរទៅកាន់នាយតូចទាំងហួសចិត្តមុននេះណាគេរកស្រែកអោយនាយតូចឈប់ប៉ុន្មានដងហើយតែឲ្យតែគេរកនិយាយដឹងតែនាយតូចចាប់ហ្រាំ្វងធ្វើឲ្យក្បាលគេបុកនិងកៅអីខាងមុខរហូតចឹងហើយបានជាគេនិយាយមិន
បាននោះ។
«គឺលោកហា៎ឲ្យខ្ញុំសុំទោសផងមកពីខ្ញុំនេះភ័យពេកហើយណាមួយខ្ញុំមកឃើញឡានរបស់លោកបើកទ្វារចោលទើបឡើងជិះយករួចខ្លួនសិនទៅ» ហូប៊ី ងាកក្រោយលើកដៃសំពះនាយក្រាស់ធ្វើមាត់ស្រួចៗបើកភ្នែកភ្លឹសៗដាក់ ថេយ៉ុង មើលទៅគួរ
អោយស្រឡាញ់ខ្លាំងណាស់។
«បានៗ!យើងមិនថាអីទេ» ថេយ៉ុង សម្លឹងមុខ ហូប៊ី មិន
ដាក់ភ្នែកសោះព្រោះតែភាពស្រស់ស្អាតនិងគួរអោយស្រឡាញ់របស់ ហូប៊ី ធ្វើឲ្យ ថេយ៉ុង លង់តែម្តង។
«អរគុណលោកណាស់» ហូប៊ី សើចស្ងេញដាក់ ថេយ៉ុងឯ ថេយ៉ុង ឃើញបែបនេះគេសើចទៅវិញទាំងមិនដឹងខ្លួន។
"ហឺយក្មេងនេះហេតុអ្វីបានជាគួរអោយស្រឡាញ់យ៉ាងនេះ?" ថេយ៉ុង និយាយក្នុងចិត្តហើយក៏នឹកឃើញសួរ ហូប៊ី ថា...។
«អូ៎មែនហើយ!ហើយឯងទៅរត់ពីណាមកហេតុអ្វីក៏ស្លៀកពាក់បែបនេះ..កុំប្រាប់ណាថាឯងរត់ចោលរោងការ?!!» ថេយ៉ុង សម្លឹងរាងតូចពីក្បាលដល់ចុងជើងក៏ឃើញថា ហូប៊ី ស្លៀកពាក់ឈុតកូនក្រមុំទើបគេ
លើកដៃចង្អុលមុខ ហូប៊ី ហើយស្រែកឡើងទាំងភ្ញាក់ផ្អើល។
«ពិតមែនហើយ» ហូប៊ី ងក់ក្បាលហេីយនៅធ្វេីមុខស្លឺៗដាក់នាយទៀត ធ្វើឲ្យនាយគ្រឺតខ្នាញ់សឹងតែចាប់ថេីប។
«ឆ្កួតពិតមែន!!!ហើយម៉េចបានរត់ចោលរោងការបែបនេះ??» ថេយ៉ុង ដាល់កៅអីមួយទំហឹងហើយក៏សួរទៅនាយតូចវិញទាំងហួសចិត្ត។
«យ៉ាងម៉េច?លោកចង់អោយខ្ញុំទៅរៀបការជាមួយតាចាស់ពោះប៉ោងនិងមែនទេ?» ហូប៊ី ងាកក្រោយម្តងទៀតសម្លក់ ថេយ៉ុង ថ្មែនេះគេខំរត់គេចចង់ស្លាប់
ហើយអ្នកណាមិនចង់រៀបការនោះតែនេះគេរៀបការជាមួយតាចាស់ណា!!ហឺយគ្រាន់តែគិតក៏ព្រឺរោមដែរ។
«សួរស្រួលបួលសោះចាំបាច់សម្លក់ដែរឬ??»
ថេយ៉ុង ងាកមុខចេញនិយាយតិចៗម្នាក់ឯងតែ ហូប៊ី ក៏ឮដែរគ្រាន់តែឮតិចៗមិនសូវច្បាស់។
«នេ៎លោកបើនិយាយអីសូមនិយាយឲ្យឮៗមកមិនបាច់និយាយក្រោយខ្នងទេ» ហូប៊ី ដាក់ទៅនាយវិញផាំងៗមិនគិតថាខ្លួនកំពុងតែសុំជំនួយពីគេសោះ។
«ឈប់និយាយជាមួយឯងហើយ!!ហើយកាលបានឯងចុះពីលើឡានយើង?» ថេយ៉ុង ងាកមកនិយាយជាមួយហូប៊ី ហើយក៏សួរព្រោះឃើញ ហូប៊ី អង្គុយក្នុងឡានគេយូរពេក។
«លោកហា៎បើខ្ញុំទៅវិញច្បាស់ណាស់ថាប៉ារបស់ខ្ញុំចាប់ឲ្យរៀបការជាមួយតាចាស់និងទៀតហើយ» ហូប៊ី ឮ ថេយ៉ុង និយាយហើយធ្វើឲ្យគេភ័យតែម្តងព្រោះគេមិនចង់ទៅវិញទេព្រោះខ្លាចតានោះចាប់សុី។
ទើបគេប្រឹងនិយាយធ្វើសម្លេងតូចមុខខ្ជូតៗដាក់ ថេយ៉ុងក្រែង ថេយ៉ុង ចិត្តទន់ឲ្យគេនៅក្នុងឡាននិងបានមួយយប់។
«យើងមិនដឹងទេ» ថេយ៉ុង និយាយបែបហីៗ
ហើយក៏ទាញទូរស័ព្ទមកចុកធ្វើមិនដឹង។
«អាឆ្កួតនេះ» ហូប៊ី លួចជេរ ថេយ៉ុង ក្នុងចិត្តឯភ្នែក
វិញក៏លួចសម្លក់រាងក្រាស់ម្តងកាលផងដែរ។
YOU ARE READING
ស្វាមីជំនួស
Romanceបើសុខៗមានក្មេងតូចគួរអោយស្រឡាញ់មកអង្វរអោយរៀបការជាមួយខ្លួនជំនួសអ្នកផ្សេងតើអ្នកគិតយ៉ាងម៉េចព្រមឬក៏អត់? "ឯងត្រូវដឹងថាយើងគ្រាន់តែជំនួសពេលនេះក៏ដល់ពេលដែរយើងត្រូវទៅវិញដែរព្រោះអស់តួនាទីយើងហើយ សង្ឃឹមថាទង្វើល្អៗរបស់យើងវានឹងធ្វើអោយឯងសប្បាយចិត្ត អឹម!! សុំទោសដែរ...