♡︎ស្វាមីជំនួស♡︎

64 6 0
                                    

      ងាកមកមើលថេយ៉ុងឯនេះវិញ បន្ទាប់ពីដើរចេញពីបន្ទប់ហើយគេមិនបានទៅណាឆ្ងាយទេគឺគេមកសម្ងំនៅអាងទឹកខាងក្រោយហើយសួរខ្លួនឯងអោយច្បាស់ថាមានអារម្មណ៍យ៉ាងម៉េចទៅកាយតូច
     ប៉ុន្តែ!គិតចុះគិតឡើងនៅតែគិតមិនចេញទើបធ្វើអោយស្មុកយ៉ាងខ្លាំងហើយស្មាលនេះម៉ោង3ព្រឹកទៅហើយ នេះគេអង្គុយទីនេះឡើងមួយម៉ោង? ស្លាប់ហើយ!!។

     «មិនបានទេទៅរកគេវិញសិន!» អង្គុយយូរទៅៗចេះតែនឹកបារម្ភពីប្រពន្ធដែលដេកយំដោយសារខ្លួននៅបន្ទប់ ទើបសម្រចចិត្តដើរទៅវិញ។

     មកដល់បន្ទប់ដូចដែលស្មានគឺហូស៊ុកនៅតែយំហើយយំខ្លាំងទៀតផងទើបធ្វើអោយថេយ៉ុងខឹងនឹងខ្លួនឯងដែលធ្វើបាបចិត្តប្រពន្ធហើយអោយប្រពន្ធយំម្នាក់ឯងបែបនេះ។

     «ស៊ុក!» ថេយ៉ុងហៅឈ្មោះប្រពន្ធតិចៗហើយក៏ដើរទៅអោបនាយតូចពីក្រោយណែនដៃទឹកភ្នែកកូនប្រុសស្រក់ចុះជាលើកដំបូងថេយ៉ុងលួចបង្ហូរទឹកភ្នែកក្រោយខ្នងប្រពន្ធស្ងាត់ៗ។

     «ស៊ុកបងសុំទោស សុំទោសដែលធ្វើអោយអូនយំបងសុំទោសដែរមិនច្បាស់លាស់ជាមួយអូននិងខ្លួនឯងតែបងចង់ប្រាប់អូនថាបងស្រឡាញ់អូនក្មេងល្ងង់ បងមិនដឹងទេថាបេះដូងមួយនេះវាបានស្រឡាញ់អូនតាំងពីរពេលណាតែពេលនេះបងដឹងហើយថាបងស្រឡាញ់អូនបងពិតជាមិនអាចខ្វះអូនបានមែនស៊ុក» ថេយ៉ុង និយាយទាំងទឹកភ្នែកហូរមិនឈប់ មកដល់ពេលនេះហើយគេគួរតែបើកចិត្តបើកបេះដូងទទួលយករាងតូច ព្រោះពួកគេទាំងបានក្លាយជាប្តីប្រពន្ធគ្នាហើយ បើនៅតែចិត្តរឹងទៀតមិនដឹងថាទៅថ្ងៃខាងមុខទៀត អាចនៅជាមួយគ្នាបានឬក៏អត់ទេ ។ ចំណែកឯហូស៊ុកវិញក្រោយពេលស្តាប់សម្តីស្វាមីនិយាយហើយ វាធ្វើអោយគេកាន់តែរំជួលចិត្តយំកាន់តែខ្លាំង។

     « ហិហិ! ថេយ៍អូនសុំទោស ហុិកៗ កុំទៅចោលអូនទៀតអី អូនខ្លាចហុិកៗ!» អាល្អិត ងាកខ្លួនមកអោបអ្នកជាប្តីណែនហើយពោលពាក្យសុំទោសញាប់មាត់។ ដឹងទេមុននេះគេភ័យខ្លាំងណាស់គេគិតថាថេយ៉ុងខឹងគេហើយក៏ទៅចោលគេបាត់ទុកអោយគេនៅតែម្នាក់ឯង តែពេលនេះអារម្មណ៍ដែលភ័យខ្លាច អារម្មណ៍ដែលល្ហល្ហេវមុននោះបានលុបបំបាត់ចេញពីការគិតរបស់គេហើយព្រោះពេលមនុស្សដែលគេស្រឡាញ់កំពុងតែគេងអោបគេ ផ្តល់ភាពកក់ក្តៅមកអោយគេ។

You've reached the end of published parts.

⏰ Last updated: Apr 28 ⏰

Add this story to your Library to get notified about new parts!

ស្វាមីជំនួស Where stories live. Discover now