ថ្ងៃបន្ទាប់ ទាំងពីរនាក់ក៏បានមកវិមានគីមតាមអ្វីដែរបាននិយាយ ហេីយពេលនេះពួកគេក៏កំពុងតែបណ្តេីរគ្នាចូលខាងក្នុង ដេីម្បីយកអីវ៉ាន់ទុកនិងទៅជួបម្តាយឪពុកក្មេកផងដែរ។
«ថេយ៍ អូនខ្លាចៗយ៉ាងម៉េចមិនដឹងទេ» ពេលនេះ ដៃ ហូប៊ី ឡេីងត្រជាក់អស់ហេីយដោយសារតែភ័យខ្លាំងពេក អ្នកណាមិនភ័យទៅលោក មកជួបម្តាយឪពុកក្មេកលេីកដំបូងបែបនេះមិនទាំងដឹងផងថាពួកគាត់កាចឬស្លូត តែសុំអោយស្លូតទៅចុះ។
«ទៅខ្លាចអីប៉ាម៉ាក់បងស្លូតៗទេ» ថេយ៉ុង ក្រសោបដៃភរិយាជាប់ដេីម្បីកាត់បន្ថយការខ្លាច ក្នុងចិត្តចង់សេីចតិចអីតិចពេលឃេីញអាការៈខ្លាចៗរបស់កាយតូច។
«អ៊ំយ៉ាង! ប៉ាម៉ាក់នៅបន្ទប់ទទួលភ្ញៀវឬ?» ពេលចូលមកដល់ខាងក្នុង ថេយ៉ុង ក៏សួរទៅអ៊ំដែលថែរក្សាផ្ទះហេីយក៏ជាជំនិតរបស់លោកម្ចាស់ផ្ទះនេះផងដែរ។ «យ៉ា! ! អ្នកប្រុសរបស់អ៊ំនេះទេីបតែមកពីណាហាស៎បាត់ឡេីងច្រេីនថ្ងៃ! ហេីយនេះអ្នកណាគេ? មិត្តអ្នកប្រុសមែនទេ?» អ៊ំយ៉ាង ងាកក្រោយពេលថារកនឹងឆ្លេីយតែក៏ត្រូវបេីកភ្នែកធំៗភ្ញាក់ផ្អេីលមិនតិចពេលអ្នកប្រុសរបស់គាត់បង្ហាញខ្លួនវិញបន្ទាប់ពីបាត់អស់ជាងមួយអាទិត្យ តែក៏ងាកទៅចាប់អារម្មណ៍ជាមួយកម្លោះតូចដែរកំពុងឈរទាញជាយអាវនាយពីក្រោយនោះទៅវិញ។
«បេីអ៊ំសួរច្រេីនម្លឹងៗអោយខ្ញុំឆ្លេីយមួយណា?» មែនហេីយបេីសួរមិនដកដង្ហេីមបែបនេះអោយគេឆ្លេីយមួយណាទៅយ៉ាប់មែន។
«ឆ្លើយមួយណាក៏បានអោយតែអ្នកប្រុសគិតថាសម»
«អីឡូវចេះចាំមកវិញខ្ញុំឆ្លេីយសំណួរអ៊ំតែពេលនេះប្រាប់មកថាប៉ាម៉ាក់នៅឯណា?»«ដូចដែលអ្នកប្រុសនិយាយ» ថាចប់គាត់ក៏ក្រលាស់សក់ដេីរចេញយ៉ាងអំភេីយធ្វេីអោយអ្នកខ្លះសេីចខ្ទប់មាត់ព្រោះតែចរិកគួរអោយស្រឡាញ់របស់អ៊ំក្មួយមួយគូរនេះ។
«អូនសេីចអី?» ថេយ៉ុង ធ្វើមុខក្រម៉ូវព្រោះគេខ្មាស់ហ្នឹងប្រពន្ធ។
«អូនមិនបានសេីចទេ! អីឡូវទៅរកប៉ាម៉ាក់បងសិនទៅ» ហូប៊ី ធ្វេីភ្នែកឡេឡឺដាក់ប្តីហេីយក៏ដេីរចេញទៅមុនបាត់ធ្វេីដូចខ្លួនឯងស្គាល់ចឹង។
«អូនចាំបងផង» ទាំងពីរនាក់ក៏បណ្តេីរគ្នាមកបន្ទប់ទទួលភ្ញៀវដែរវារាងឆ្ងាយបន្តិចដែរ គិតទៅផ្ទះគេធំខ្លាំងយ៉ាងនេះបេីថ្ងៃណាស្រវឹងរកផ្លូវចូលបន្ទប់មិនឃេីញមិនដេកក្នុងបន្ទប់ទឹកបាត់ទេដឹងហិហិ។
YOU ARE READING
ស្វាមីជំនួស
Romanceបើសុខៗមានក្មេងតូចគួរអោយស្រឡាញ់មកអង្វរអោយរៀបការជាមួយខ្លួនជំនួសអ្នកផ្សេងតើអ្នកគិតយ៉ាងម៉េចព្រមឬក៏អត់? "ឯងត្រូវដឹងថាយើងគ្រាន់តែជំនួសពេលនេះក៏ដល់ពេលដែរយើងត្រូវទៅវិញដែរព្រោះអស់តួនាទីយើងហើយ សង្ឃឹមថាទង្វើល្អៗរបស់យើងវានឹងធ្វើអោយឯងសប្បាយចិត្ត អឹម!! សុំទោសដែរ...