♡︎ស្វាមីជំនួស♡︎

57 12 3
                                    

EPISODE 3
«អាយៗ!អាឆ្គួតអួយធំណាស់លោកអើយធំណាស់!» ហូប៊ី ស្រែកមួយទំហឹងពេលឃើញទំហំដល់ធំនៅចំពីមុខខ្លួនបែបនេះ។ បំណងចង់មកបន្លាចគេដល់ពេលគេបន្លាចវិញភ្នែកឡើងសរចឹងហាស៎!។
«វាស្អីណាស់ណាទៅហាស៎?គ្រាន់តែប៉ុននឹងសោះស្រែកមើលតា៎គេចាប់អាកចោលចឹង!» ថេយ៉ុង អត់មិនបានក៏ដាក់ទៅវិញមួយខ្សែស្រែកនោះស្រែកគ្រាន់តែប៉ុននឹងសោះយ៉ាប់មែន។
«ហឺយ!!!លោកឯងនេះរោគចិត្តខ្លាំងណាស់!» ហូប៊ី រត់ចេញមកវិញយ៉ាងលឿនព្រោះខ្ជិលមើលដំរីតូចរបស់ស្វាមីក្លែងក្លាយរបស់គេ។ ឯ ថេយ៉ុង វិញបានត្រឹមតែសើចក្រវីក្បាលហួសនឹងចរិករបស់ប្រពន្ធ។
«អេ៎!!!កុំទាន់រត់នេះឯងមិនទាន់បន្លាចយើងទេណា!» ថេយ៉ុង ក៏ស្រែកទៅវិញពេលអ្នកខាងនោះរត់ចេញយ៉ាងលឿនព្រោះតែអៀននឹងនាយនេះហើយ។
«ហឹស!ក្មេងនេះ» ថេយ៉ុង សើចដើមកបន្តិចហើយក៏រៀបចំខ្លួនអោយរៀបរយហើយក៏ចេញទៅក្រៅដើម្បីមើលប្រពន្ធ។
«អេ៎!!!ឯងនេះដេកហើយហ៎??» ថេយ៉ុង ដើរចេញមកវិញក៏ឃើញថាកាយតូចដេកលើគ្រែតែនាយដឹងក្នុងចិត្តច្បាស់ណាស់ថាកាយតូចមួយនេះមិនទាន់គេងគ្រាន់តែធ្វើពុត។
«នែ៎!!ឮយើងនិយាយទេ?» ដោយសារតែស្ងាត់មិនតបមកវិញ ថេយ៉ុង ក៏ចូលទៅអង្គុយលើគ្រែហើយទាញអ្នកដែរដេកផ្កាប់មុខនោះអោយមកផ្ងាវិញ។
«វាស្អីលោកឯងទៀតហើយ!!!» ហូស៊ុក បើកភ្នែកមកស្តីអោយស្វាមីទាំងធុញទ្រាន់គេហត់ហើយអស់កម្លាំងចង់សម្រាកតែប្តីគេនេះរំខានពេកហើយ!!!។
«តែនេះជាយប់ផ្សំដំណេកណា!» ថេយ៉ុង
«ហើយយ៉ាងមិច?ពួកយើងមិនបានស្រឡាញ់គ្នាពិតប្រាកដឯណា!» ត្រូវហើយពួកគេមិនបានស្រឡាញ់គ្នាផងគ្រាន់តែរៀបការជាមួយគ្នាដោយសារតែគេចវេសពីតាចាស់តាស៎ចាំបាច់ផ្សំដំណេកដែរ?។
"តែឯងបានធ្វើអោយយើងលង់នឹងឯងហើយណាកំប្រុកតូច" ថេយ៉ុង និយាយក្នុងចិត្តភ្នែកក៏សម្លឹងមុខអ្នកខាងក្រោមទ្រូងខ្លួនមិនដាក់។ ក្មេងនេះស្អាតខ្លាំងណាស់អាចថាស្អាតជាងស្រីក៏បានតែទាស់ត្រង់សម្តីអាក្រក់បន្តិច។
«ជុប*គេងទៅចឹង» សម្លឹងមើលយូរពេកក៏ភ្លេចខ្លួនអោនទៅថើបមាត់កាយតូចមួយខ្សឺតហើយក៏ទាញកាយប្រពន្ធមកអោបជាប់នឹងទ្រូង ។
​ ដំបូងៗវាភ្លាមៗពេក ហូប៊ី ចង់ស្រែកដែរតែធ្វើមិនបានបានត្រឹមគាំងហើយក៏អោយគេអោបយ៉ាងណែនបន្តិចក្រោយមក ហូប៊ី ក៏​ត្បុល​ខ្លួនចូលក្នុងដើមទ្រូងហាប់ណែនរបស់ស្វាមីហើយអោបនាយវិញណែនដៃមើលទៅមានក្តីសុខខ្លាំងៗតែម្តង។
​ «រាត្រី​សួស្ដី​បងសម្លាញ់» ហូប៊ី​ គ្រាន់​តែ​ ហូប៊ី​ និយាយ​ចប់​ ថេយ៉ុង​ ងេីបឆ្ងក់ដូចគេទាយ​ នេះគេស្តាប់ច្រឡំឬយ៉ាងម៉េច? ។
​ «នេះ...​ឯង​និយាយ​អីគេ...​?»​ ថេយ៉ុង​ អោន​មុខ​សួរ​អ្នក​ដែរ​ធ្វើ​ពុត​ជា​ដេក​នោះ​ទាំងភ្ញាក់ផ្អេីល​ ដ្បិត​អីមុននេះគេស្តាប់ឮហេីយក៏ច្បាស់ទៀតផងតែគេចង់អោយកាយតូចនិយាយម្តងទៀតដេីម្បីអោយគេកាន់តែច្បាស់ក្នុងចិត្ត​ ។
​ «បានហើយ​គេងទៅខ្ញុំ​ងងុយ​» ហូប៊ី​ ទាញដៃនាយអោយគេងវិញហេីយខ្លួនក៏ត្បុលរកភាពកក់ក្តៅម្តងទៀត​ ឯនាយក្រាស់វិញក្នុងចិត្ត​សប្បាយ​សឹង​តែ​រក​ពាក្យ​និយាយ​ពុំ​បានចង់​តែ​ចាប់​ថេីប​អោយស្លេកមាត់ទេ​ ​កុំ​តែ​ក្មេងដេកទេកុំអីបានមេីលមេអំបៅបាត់។
​ «រាត្រី​សួស្ដី​អាល្អិតកំហូច»​ ចប់សម្តីពួកគេទាំងពីរក៏គេងអោបគ្នាយ៉ាងណែនផ្តល់ភាពកក់ក្តៅនិងក្តីស្រឡាញ់អោយគ្នាទៅវិញទៅមកនៅក្នុងរាត្រីនេះ។
​ ព្រឹក​ថ្ងៃ​ថ្មី​ក៏បានមកដល់​ បេី​ក្រលែក​មកមេីលក្នុងបន្ទប់នេះវិញយេីងឃេីញថា​ ប្តីប្រពន្ធ​ដែររៀបការដោយកិច្ចសន្យាមួយគូរនេះកំពុងតែ​ គេងអោបគ្នាយ៉ាងស្អិ​តប៉េះមិនចេញដូចប្តីប្រពន្ធដែរស្រឡាញ់គ្នាខ្លាំងណាស់ចឹង​។
​ «Morning បាទប្រពន្ធសម្លាញ់​» ថេយ៉ុង​ គេក្រោកយូរគួរសមហេីយតែចិត្តមិនដាច់នឹងងេីបចោលប្រពន្ធសោះទេីបគេសុទ្ធចិត្តដេកមេីលមុខដ៏សែនដូចកំប្រុក! វ៉ា! ! អត់ទេ! ! មុខដ៏សែនស្រស់ស្អាតបានត្រូវ! ។
​ «ម៉ាក់...​ប្រាំនាទី!»​ តាមទម្លាប់ពេលព្រឹកគឺម៉ាក់របស់គេតែងតែមកដាស់គេចឹងហេីយ​ បានជាគេគិតថាម៉ាក់របស់គេកំពុងតែដាស់គេនោះ។
«សឺត! ! ក្មេង​កម្ជិល​អូននេះ​ ក្រោកឬមិនក្រោក! សឺតៗៗៗ! បេីមិនក្រោកបងនឹងថេីបទាល់តែអូនក្រោកសឺតៗៗៗជុប៎ៗៗៗ»​ ដោយដាស់មិនភ្ញាក់ចឹងមានតែប្រេីវិធីនេះហេីយបានក្មេងក្រោក​។ ថេយ៉ុង​ អោនមុខទៅថេីបថ្ពាល់ថេីបថ្ងាស់ថៀបមាត់និយាយរួមគាត់ថេីបពាសពេញមុខហេីយពេលខ្លះក៏ហួសដល់កដែរ​។
​ «អឹម! កុំរំខានបានទេ? គេសុំគេងតិចទៀតណាខ្លួនឯង​ គេហត់ណាស់ណា»​ ក្មេងលេសច្រេីនពិតមែនយប់មិញមិនបានធ្វេីស្អីផងហត់ដែរ​ ឬក៏ហត់នឹងតមាត់ជាមួយនាយ? អូ៎ប្រពន្ធ​ អូនកំបាកពេកហេីយ​។
​ «អូនសម្លាញ់ក្រោក! ! ! ! ! បេីមិនក្រោកទេបងទៅចោលហេីយណា​! » គ្រាន់តែ​ ថេយ៉ុង​ និយាយចប់អ្នកខ្លះស្ទុះងេីបដូចគេទះ​ហេីយតាំងមកអង្គុយពេបមាត់រលីងរលោងដាក់ប្តីទាំងព្រឹក។
​ «អូនយ៉ាងម៉េចនឹង? ហេតុអ្វី​បានអូនស្ទុះក្រោកបែបនេះហេីយមកអង្គុយពេបមាត់អីទាំងព្រឹកចឹងហឹម? ដឹងទេថាវាមិនល្អសម្រាប់ប្តីទេ​! »​ ថេយ៉ុង​ អង្អែលក្បាលក្មេងតូចតិចៗសួរនាំទាំង​បារម្ភ​ អ្នកណាមិនបារម្ភលោកបេីស្ទុះក្រោកដូចគេទាញហេីយមករកយំរកអីនេះ។
​ «មកពីខ្លួនឯងនឹង! គេគេងមិនទាន់ឆ្អែតផងចង់ក្រោកចោលគេ»​ ហូប៊ី​ ពេបមាត់និយាយហេតុផលដែរខ្លួនស្ទុះងេីបបែបនេះប្រាំប្តី។ ថេយ៉ុង​ ឯនេះគាំងបន្តិច​ ចង់សេីចបន្តិចក្មេងនេះគួរអោយស្រឡាញ់ពិតមែន​។
​ «បងសុំទោស! ! ទៅសម្អាតខ្លួនមុនបងទៅ»​ ថេយ៉ុង​អោនថេីបក្បាលប្រពន្ធមួយសឺតហេីយអោយគេចូលងូតទឹកមុនខ្លួនព្រោះគេចង់នៅរៀបចំខោអាវអោយប្រពន្ធ។ តែកាយតូចបែជាធ្វេីមុខស្អុយហេីយក្រវីក្បាលទៅវិញ។
​ «អូននៅខឹងបងឬ? »​ កាយតូចនៅតែក្រវីក្បាលដដែល។
​ «ពរ! » ហូប៊ី​ លេីកដៃទាំងសងខាងឡេីងដេីម្បីអោយប្តីពរខ្លួនទៅងូតទឹក​ តែអាមនុស្សធំនេះវាមិនយល់ន័យហេីយបេី​ និយាយតា៎​ ពរមួយម៉ាត់ចឹងគេមិចដឹងថាអោយពរធ្វេីអី។
​ «ហឹម? ? អូនចង់បានន័យថាម៉េច? »​ ថេយ៉ុង​អេសក្បាលមិនយល់ន័យ។
​ «ពរគេភ្លាម! អោយលឿន​ ហុិកកកកៗ»​ ក្មេងតា៎មិនបានដូចចិត្តយំចឹងហាស៎។
​ «អូ៎ប្រពន្ធ​របស់ខ្ញុំ​អេីយ​! ! ! ម៉ោះបងពរ​ បាត់យំទៅណាក្មេងតូច​របស់បង​»​ ថេយ៉ុង​ លេីកក្មេងតូចមកពរហេីយដៃរបស់នាយទាំងសងខាងទ្រគូទប្រពន្ធ​ ឯប្រពន្ធក្មេងនេះវិញបានគេពរចឹងយាយពីថាអាញឹមឡេីងខ្ជឹបបេីដៃវិញខំអោបកគេឡេីងណែន។
​ «ផាច់ៗ! ! ខ្នាញ់​ណាស់ហា៎ខាំដាច់គូទឡូវនឹង»​ ចង់យាយថាបានទ្រចឹងហេីយអាសាច់គូទនៀកវាហៀដៃទៀតនឹងហា៎អាណាទ្រាំបានបេីមិនបានទះទេប្រកដជាដាច់ខ្យល់ស្លាប់មិនខាន។ គូទប្រពន្ធធំពេកគាត់ទ្រាំមិនបាននឹងហា៎បានប្រលែងពីរដៃជាប់គ្នាចឹងនោះ​។
​ «​ ម៉ាអាប្តីឆ្កួតទះគូទគេ»​ ហូប៊ី​ គក់ខ្នងប្តីឌឹបៗព្រោះខឹងដែរប្តីទះគូទគេមិញនេះបេីយាយពីមាត់វិញហូស៎! ពេបដូចគូទទា។
​ «ប្តីសុំទោសតោះងូតទឹកមីអ្នកសរសេរនឹងតា៎ប៉ែមែនគ្រាន់តែឈុតកន្លែងនឹងចង់មួយភាគ! »😑ចា៎សុំទោសបងញុមកាត់ចោលត្រឹមនឹងហេីយចា៎​ ងូតទឹកជាមួយប្រពន្ធអោយសប្បាយចា៎។ (ខុសមីអ្នកសរសេរអាហូត​ តែមីនឹងតា៎ប៉ែមែនតាស៎(;'༎ຶٹ༎ຶ')
​ បន្ទាប់ពី​ងូតទឹក​ស្លៀក​ពាក់ញ៉ោះផងអីផងហេីយឡូវនេះម៉ោង9ព្រឹក​ហេីយទេីបប្តីប៉ាពន្ធមួយគូរនេះចុះមកខាងក្រោម។ ហេីយថេយ៉ុងក៏ខាតការងារមួយថ្ងៃព្រោះកូនប្រពន្ធរករឿងពេក។
​ ហេីយអាឡូវនេះគាត់កំពុងតែយំអុកឡុកប្តីព្រោះចង់អោយប្តីបញ្ចុកបាយតែអាប្តីនឹងវាមិនបញ្ចុក💀
​ «ហឺយ! ! ! អញអេីយដឹងគិតខុសគិតត្រូវទេហា៎ដែរព្រមចុះកិច្ចសន្យាធ្វេីប្តីជាមួយកូនក្មេងបែបនេះ»​ ថេយ៉ុង​ សែនក្រពុលមុខជាមួយប្រពន្ធយកតែមែនទែនគេគិតចុះគិតឡេីងនឹកស្តាយក្រោយដែរព្រ​មជាមួយ​ ហូប៊ី​ ។
​ «ប្តី! ! ! ! បញ្ចុកបាយអូន! ! »​ ហូប៊ី​ យំអុកឡុកពេញតុបាយ​សូម្បីតែ​អ្នកបម្រើ​ក៏ចម្លែកចិត្តមុនតិចដែរព្រោះមិនដែរឃេីញចរិក​ ហូប៊ី​ អីយ៉ាប់បែបនេះឡេីយ​។
​ «បាទៗបងបញ្ចុកហេីយហាមាត់មកប្រពន្ធ»​ ថេយ៉ុង​ ក៏ព្រមដួសបាយបញ្ចុកប្រពន្ធបេីមិនចឹងទេយំបែកផ្ទះមិនខាន។
​ «អូ៎! មែនហេីយ! បងៗប៉ាម៉ាក់ទៅណា?»​ ហូប៊ី​ សួរទៅអ្នកបម្រេីព្រោះតាំងពីគេចុះមកមិនទាន់ឃេីញម៉ាក់ប៉ាគេទេ។
​ «ចា៎អ្នកប្រុសគឺលោកស្រីនិងលោកម្ចាស់ចេញទៅជេជូព្រោះមានការងារនៅទីនោះទាន»​ អ៊ំរ៉ានី​ ឆ្លើយ​ទៅតាមអ្វីដែរលោកស្រីបានប្រាប់គាត់ទៅកាន់​ ហូប៊ី​ ។ ហូប៊ី​ ក៏ងក់ក្បាលយល់សម្តីគាត់ហេីយក៏បន្តហា​ មាត់អោយប្តីបញ្ចុកបាយទៀត។
​ «នេះលោកញ៉ាំដែរទៅចាំអូនបញ្ចុក»ញ៉ាំបានច្រេីនគួរសម​ ហូប៊ី​ ក៏ចាំទាញស្លាបព្រានិងចានបាយពីប្តីហេីយក៏ដួសបញ្ចុកនាយវិញ។
​ «មិនអីអូនញ៉ាំអោយឆ្អែតសិនចុះបងចាំក្រោយក៏បាន»​ ថេយ៉ុង​ ​បដិសេធ​ ព្រោះគេមិន​ទម្លាប់​ញ៉ាំ​បាយ​ពេល​ព្រឹក​ទេ។
​ «អូនញ៉ាំឆ្អែតហេីយ​ តែលោកមិនទាន់ញ៉ាំអ្វីទេ» ហូប៊ី​ ពេបមាត់ដាក់ប្តី​ គេអង្គុយអោយនាយបញ្ចុកឡេីយឆ្អែតហេីយតែនាយវិញមិនទាន់បានញ៉ាំអីទេ។
​ «អូខេៗ! ! ញ៉ាំ​ក៏​ញ៉ាំ​»​ បន្ទាប់ពី​បានចម្លេីយហេីយ​ ហូប៊ី​ ក៏ដួសបាយបញ្ចុកស្វាមីទាំងស្នាមញញឹម​ ហេីយនាយជាប្តីឯនេះក៏ព្រមអោយប្រពន្ធបញ្ចុកបាយទាំងស្នាមញញឹមដូចគ្នា។ អ្នកបម្រើ​ទាំងអស់ក៏ញញឹ​មពេលឃេីញ​ចៅហ្វាយ​មានក្តីសុខបែបនេះ។
​ បន្ទាប់ពី​បាយទឹករួចរាល់អស់ហេីយពួកគេទាំងពីរក៏មកអង្គុយលេងនៅសួនខាងក្រោយផ្ទះព្រោះមិនចង់នៅក្នុងវាស្អុះស្អាប់ណាស់បានមកអង្គុយក្រៅបែបនេះវាស្រឡះមុខមាត់។
​ ហេីយពេលនេះពួកគេកំពុងតែអង្គុយលេីកម្រាលពណ៌សដែរ​ ថេយ៉ុង​ ក្រាលលេីស្មៅ​ ហេីយពេកនេះ​ ហូប៊ី​ កំពុង​តែ​អង្គុយ​ផ្អែក​ក្បាលនឹងទ្រូងប្តីហេីយស្តាប់ប្តីអានរឿងប្រលោមលោកដែរគេចូលចិត្តហេីយរឿងនោះមានចំណងជេីងថា"សេ្នហ៍​ចៃដន្យ​"ស្តាប់ទៅវាដូចជារឿងពួកគេអញ្ចឹង​ ហិហិ! ។
​ «ចុងក្រោយ​ពួកគេក៏រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ..»​ ថេយ៉ុង​ អានចប់ហេីយក៏អោនមេីលកូនកំប្រុកដែរកំពុងតែទះដៃសប្បាយចិត្តដែរតួអង្គក្នុងរឿងបានជួបគ្នាវិញហេីយរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខបែបនេះ។
​ «ពួកយើង​រៀបការរួចហេីយ​ ប្រពន្ធត្រូវរស់នៅផ្ទះប្តីមិនមែនប្តីរស់នៅផ្ទះប្រពន្ធបែបនេះទេ!»​ ថេយ៉ុង​ ដាក់​ដៃចុះក្រសោប​ចង្កេះ​ប្រពន្ធ​ហេីយអោនថេីបក្បាលក្មេងតូចមួយខ្សឺតហេីយក៏ពោលឡេីងទាំងមិនដឹងក្បាលដឹងកន្ទុយធ្វេីអោយក្មេងតូចឆ្ងល់យ៉ាងខ្លាំង។
​ «លោកចង់បានន័យយ៉ាងម៉េច? អូនមិនយល់ទេ!»​ ហូប៊ី​ សម្លឹង​មុខ​ប្តី​ម៉ក់​ៗព្រោះមិនយល់ន័យរបស់នាយ។
​ «គឺបងចង់អោយអូនទៅរស់នៅផ្ទះរបស់បង»​ ថេយ៉ុង​ បកស្រាយប្រាប់កុំអោយ​ ហូប៊ី​ ឆ្ងល់ទៀត។
​ «តែប៉ាម៉ាក់លោកមិនដឹងទេ​ អូនខ្លាច.»​ ហូប៊ី​ បង្ហាញ​ទឹកមុខ​ព្រួយបារម្ភ​ចេញមក​ មែនហេីយពួកគេរៀបការទាំងមិនបានត្រៀមគឺដេីម្បីតែគេចវេសតែប៉ណ្ណោះបេីទៅហេីយប៉ាម៉ាក់នាយសួរនាំនោះតេីអោយគេឆ្លេីយយ៉ាងម៉េចទៅ?
​ «អូនកុំបារម្ភអីមានបងហេីយកុំខ្លាចអីចឹងពេលម៉ាក់អូនមកចាំយេីងសុំអនុញ្ញាតពីលោក»​ ថេយ៉ុង​ ទាញកាយល្អិតអោយអង្គុយទល់មុខគេហេីយ​ គេក៏អោនទៅថេីបថ្ពាល់ក្រពុំបន្តិចទុកជាការលួងលោម។
​ «អូនតាមលោកគ្រប់យ៉ាង»​ ហូប៊ី​ ញញឹមហេីយបិទភ្នែកបន្តិចដេីម្បីទទួលស្នាមថេីបម្តងទៀតពីស្វាមី។
​ ហេីយពួកគេក៏បន្តសាសងគ្នាតែពីរអ្នករហូតដល់ម៉ោងអាហារថ្ងៃត្រង់ទេីបពួកគេនាំគ្នាចូលក្នុងផ្ទះវិញ។
​ «អូនចង់ដេីរលេងទេ? បងជូនទៅ»​ ក្រោយពេលញ៉ាំបាយហេីយអីហេីយពួកគេក៏នៅផ្ទះមិនដឹងធ្វេីអី​ ថេយ៉ុង​ ក៏បបួលប្រពន្ធដេីរលេងព្រោះមេីលទៅ​ ហូប៊ី​ ដូចជាធុញថប់ខ្លាំងណាស់។
​ «ក៏ល្អ! អូនកុំពុងតែធុញផង»​ ពេលឮប្តីបបួលដេីរលេងបែបនេះមុខរីកដូចគ្រាប់ជីអញ្ចឹង​ ហូប៊ី​ ។
​ «សឺត! ! ប្រពន្ធ​អ្នកណាគួរអោយស្រឡាញ់ម៉្ល៉េះហឹម? »​ ដោយខ្នាញ់និងទឹកមុខរបស់​កាយតូចមិនបាន​ នាយក្រាស់ក៏អោនទៅថេីបបបូរមាត់ទាក់ទាញនោះមួយដង្ហេីមហេីយក៏ចាប់ទាញថ្ពាល់របស់កាយតូចលេង​។
​ «មេីស៎! ! ឈឺណាស់ដាច់ថ្ពាល់អូនអស់ហេីយ»​ ហូប៊ី​ ធ្វេីមុខជូរទាញដៃស្វាមីចេញពីថ្ពាល់ហេីយអង្អែលថ្ពាល់ខ្លួនឯងតិចៗពេលនេះប្រហែលក្រហមឡេីងជាំហេីយបាត់ទេដឹងនេះ។

​ To be continued
𝑁𝐼𝐾𝐴
​ ខានសរសេររឿងយូរហេីយដល់ពេលមកសរសេរវិញដូចភ្លាវៗ​ ចឹងហេីយបេីសិនជាមានកន្លែងខុសឆ្គងអីសូម​ខន្តីអភ័យទោសផងណា​ ហេីយខ្ញុំនឹងព្យាយាមសរសេរអោយបានច្រេីននិងកាន់តែល្អជាងនេះ♡︎シ✍︎︎
​ ស្រឡាញ់​អ្នកអានពេញបេះដូង( ˘ ³˘)♥︎

ស្វាមីជំនួស Where stories live. Discover now