EPISODE 6
'Living room'
« បេីប៉ាបបួលហេីយកូនមិនទៅវាដូចជាមិនសមណាមួយខានយូរហេីយ » ថេយ៉ុង លែងកម្សត់ប្រែជាញញឹមសឹងតែស្ងួតជេីងធេ្មញពេលឮ លោកគីម បបួលទៅកន្លែងទាំងនោះ។ អាចនិយាយបានថាវាជាលើកទីមួយដែលគេព្រមទៅនោះព្រោះមនុស្សដូចជាគេមិនចូលចិត្តកន្លែងអស់ទាំងនោះទេ។ « តោះទាន់ម៉ែឯងនៅរវល់ជាមួយកូនប្រសារ » ចប់សម្តីពួកគេទាំងពីរក៏នាំគ្នាចេញទៅខាងក្រៅហេីយក៏យកឡាន់ផ្ទាល់ខ្លួនទៅព្រោះមិនចង់អោយកូនចៅនៅទេីសមុខទេីសមាត់។
'Kitchen'
« អ្នកម៉ាក់ថេយ៍គេចូលចិត្តញ៉ាំអ្វីជាងគេហេីយគេស្អប់អ្វីជាងគេទៅ? » ចំណែកឯអ្នកនៅផ្ទះបាយនេះកំពុងតែញាប់ដៃញាប់ជេីងធ្វេីម្លូបដេីម្បីផ្កាប់ចិត្តស្វាមីទាំងមិនដឹងថាស្វាមីទាំងពីរលួចចេញទៅក្លិបទាំងក្បាលល្ងាច។
«កូនថេយ៍ចូលចិត្តស៊ុបសារាយហេីយនិងបាយឆាគីមឈីហេីយរបស់ដែលគេស្អប់នោះគឺរបស់ហិរនិងគ្រឿងម្ជូរបេីនរណាយកម្ជូរមកដាក់មុខគេនោះច្បាស់ជាផែនដីរលាយហេីយ» លោកស្រីគីមរៀបរាប់ពីចំណងចំណូលចិត្តរបស់កូនប្រុសប្រាប់ទៅកូនប្រសារទាំងញញឹម។ បន្ទាប់ពីនោះនាក់ទាំងពីរក៏នៅធ្វេីម្ហូបហេីយក៏ឆ្លៀតនិយាយគ្នាពីនេះពីនោះ។ ប្រហែលមួយម៉ោងម្ហូបបីបួនមុខក៏បានរួចរាល់ជាស្រេចហេីយសុទ្ធតែម្ហូបដែល ថេយ៉ុង និងលោកគីមចូលចិត្ត។
« អ៊ំយ៉ាង ឃេីញ លោកបងនិងប្រុសថេយ៍ទេ?» បន្ទាប់ពីរៀបចំទុកដាក់ហេីយអស់លោកស្រីនិងហូប៊ីក៏ចេញមករកស្វាមីរៀងខ្លួនតែមិនឃេីញក៏រកថានិងសួរកូនប្រសារតែមិនទាន់បានសួរផងហូប៊ីក៏ក្រវីក្បាលបាត់ចឹងហេីយមានតែសួរអ៊ំមេផ្ទះ។
«ខ្ញុំមិនដឹងទេលោកស្រីតែខ្ញុំឃេីញពួកគាត់ចេញឡានទៅខាងក្រៅបាត់ហេីយ» អ៊ំយ៉ាងក៏ឆ្លេីយតាមអ្វីដែរគាត់ឃេីញ។
«មិនអីទេចាំខ្ញុំមេីលតាម GPS» ថាហេីយលោកស្រីក៏ដេីរទៅយកទូរស័ព្ទមកមេីលដោយទាំងកូនកំប្រុកដេីរតាមពីក្រោយត្រុតៗព្រោះចង់ដឹងថាស្វាមីទៅទីណា។
YOU ARE READING
ស្វាមីជំនួស
Lãng mạnបើសុខៗមានក្មេងតូចគួរអោយស្រឡាញ់មកអង្វរអោយរៀបការជាមួយខ្លួនជំនួសអ្នកផ្សេងតើអ្នកគិតយ៉ាងម៉េចព្រមឬក៏អត់? "ឯងត្រូវដឹងថាយើងគ្រាន់តែជំនួសពេលនេះក៏ដល់ពេលដែរយើងត្រូវទៅវិញដែរព្រោះអស់តួនាទីយើងហើយ សង្ឃឹមថាទង្វើល្អៗរបស់យើងវានឹងធ្វើអោយឯងសប្បាយចិត្ត អឹម!! សុំទោសដែរ...