#jungwon home
នៅក្នុងបន្ទប់ដែរមានជញ្ជាំងពណ៍ខៀវ នឹងវាំងននពណ៍ទឹកសមុទ្យដែរត្រូវបានចាំងចូលមកដោយពន្លឺថ្ងៃបង្ហាញ់ឲ្យយើងឃើញមានកម្លោះសង្ហាម្នាក់កំពុងតែអង្គុយគិតយ៉ាងស្មុកស្មាញ់ទៅលើរឿងដែរសង្សាសម្លាញ់របស់គេគឺni-kiបាត់ការចង់ចាំ
[ហើយតើខ្ញុំត្រូវទៅណែនាំថាខ្លួនឯងត្រូវជាអ្វីនឹងគេ? តើខ្ញុំគួរតែនិយាយប្រាប់គេទេថាកាលពីមុនគេធ្លាប់ស្រឡាញ់ខ្ញុំ? តើខ្ញុំគួរតែប្រាប់គេទេថាខ្ញុំជាសង្សារបស់គេ តើគេជឿយើងឬអត់ន៎?]ដោយគិតយូរហើយនៅតែមិនចេញព្រមទាំងខូចចិត្តតិចៗផងនោះ jungwonក៏បានដើរចេញពីបន្ទប់ទៅកាន់ផ្ទះបាយដើម្បីរកអ្វីមកញ៉ាំដើម្បីបំបាត់សេដ
#ផ្ទះបាយ
Jungwonបានទៅបើកមើលក្នុងទូរទឹកកកហើយតែគឺថាគ្មានសល់អីញ៉ាំសោះគេក៏ស្អែកសួរម៉ាក់របស់គេដែរកំពុងអង្គុយមើលទូរទស្សន៍នៅឯបន្ទប់ទទួលភ្ញៀវជិតនោះ
«អ្នកម៉ាក់ហា!!!នេះយើងអស់អីសម្រាប់ញ៉ាំហើយមែនទេ?»jungwon
«អរមែនហើយម៉ាក់ភ្លេចគិតថាយប់មិញម៉ាក់បានយកអាហារនៅក្នុងទូរខ្លះៗទៅចែកអ៉ីអ្នកជិតខាងថ្មីដែរទើបតែរើមកនៅព្រោះគាត់មិនទាន់បានទៅទិញអាហារមកទេវាយប់ពេក បើកូនឃ្លានចាំបន្តិចសិនចាំម៉ាក់ទៅផ្សាទិញរបស់មកដាក់ក្នុងទូរទឹកកកទុកឲ្យកូនវិញ»ម៉ាក់jungwonតបហើយក៏ប្រុងនឹងដើរចេញទៅក្រៅបម្រុងថាទៅផ្សាតែក៏ត្រូវបានjungwonរត់ចេញពីផ្ទះបាយមកឃាត់
«ម៉ាក់ចេញទៅធ្វើអីមេឃវាជិតនឹងភ្លឿងហើយនឹង? ទុកឲ្យកូនទៅទិញយកមកញ៉ាំខ្លួនឯងក៏បានដែរកុំឲ្យពិបាក»jungwonនិយាយហើយក៏ទាញអាវក្រៅយកមកពាក់នឹងកាន់ឆាតមួយដើរចេញទៅ
#តាមផ្លូវ
រាងស្ដើងJungwonដើរតាមផ្លូវម្នាក់ឯងទាំងទឹកមុខក្រៀមក្រមដោយក្នុងចិត្តនឹកឃើញតែរូបភាពដែរគេតែងតែដើរលេង នឹងរត់លេងជាមួយនឹងni-ki jungwonនឹកគិតបណ្ដើររីឯភ្នែកក៏ចាប់ផ្ដើមក្រហមឡើងមកចង់យំផងអីផងតែម្ចាស់ខ្លួនក៏ខំទប់ទឹកភ្នែកហើយដើរបន្តទៅទៀត
#ក្នុងផ្សាទំនើប
រាងស្ដើងjungwonអីរើសអីវ៉ានបានមួយសន្ទុំធំស្រាប់តែមានសម្លេងមួយបានស្រែកហៅគេ
«កូនវ៉ុន?? នេះកូនមកផ្សាដែរអី? ល្មិចក៏មិនព្រមប្រាប់ម៉ាក់ផងនឹងអាលមកជាមួយគ្នា»ម៉ាក់ni-kiដើរចូលមកព្រមទាំងនិយាយសួរនាំទៅកាន់jungwon
«បាទម៉ាក់ខ្ញុំទើបតែមកដល់ដែរទេ ហើយពេលខ្ញុំមកក៏មិនហ៊ានទៅហៅអ្នកម៉ាក់ដែរព្រោះគិតថាអ្នកម៉ាក់ប្រហែលជារវល់»jungwonតប តែគេមិនសូវជាចាប់អារម្មណ៍និយាយជាមួយម៉ាក់ni-kiទេព្រោះគេរវល់តែសម្លឹងទៅកាន់ni-kiដែរឈរជិតម៉ាក់របស់គាត់នោះ
«មិនអីទេកូន អញ្ចឹងយើងរើសអីវ៉ានជាមួយគ្នាហើយទៅផ្ទះជាមួយគ្នាទៅល្អទេ?»ម៉ាក់ni-ki
«បាទ»jungwonនិយាយទាំងអៀនៗធ្វើមើលតែមិនដែរដើរជាមួយni-kiនឹងម៉ាក់គេពីមុនមកអញ្ចឹង
#skip#
jungwonនឹងni-kiប្រៀបដូចជាចាប់ផ្ដើមពីអ្នកមិនស្គាល់គ្នាមកសារជាថ្មីតែម្ដងនេះវាខុសស្រលះពីកាលពីមុនគឺ ni-kiមិនរឹកធំដូចកាលមុនទៀតទេ គេគឺរស់រាយ ចូលចិត្តញញឹមញញេម ហើយមួយទៀតគេដូចជាមានអារម្មណ៍ល្អទៅលើjungwonច្រើនជាងកាលពីមុនទៅទៀត
Thank you for reading >.<
YOU ARE READING
Best friend forever / Wonki
Romanceចាប់ផ្ដើមពីអ្នកមិនដែលស្គាល់គ្នាហើយក៏ឈានដល់មិត្តភ័ក្កបន្ទាប់មកក៏ជាមនុស្សសំខាន់