#មួយរយះក្រោយមក
ទ្រឺង~~~ សម្លេងទូរស័ព្ទរោរ៍
«លោកម្ចាស់!ពួកយើងមានដំណឹងល្អចង់ប្រាប់លោក»អ្នកសើបការណ៍
«ហាស?ជាអ្វីទៅ»ប៉ាni-ki
«គឺពួកយើងបានរកឃើញកន្លែងរស់នៅរបស់លោកប្រុសតូចហើយ»អ្នកសើបការណ៍
«ហាស?ពិតមែនហេស?តើនៅទីណា?ឆាប់ប្រាប់យើងមក?»ប៉ាni-kiនិយាយទាំងរំភើបចិត្ត
«គឺអ្នកប្រុសតូចនៅជាមួយស្រ្ដីចំណាស់ម្នាក់ក្នុងភូមិតូចមួយនៅក្នុងព្រៃមិនឆ្ងាយពីកន្លែងអ្នកប្រុសតូចបាត់ខ្លួនប៉ុន្មានទេ»អ្នកសើប
«អូនៗគេរកឃើញកូនrikiហើយ»ប៉ាrikiស្រែកទៅប្រាប់ម៉ាក់របស់rikiទាំងមិនទាន់ដាក់ទូរសព្ទ័ចុះផង
«អូនទៅស្លៀកពាក់ទៅ យើងទៅយកកូនយើងអីលូវនេះមកវិញ»ប៉ាrikiក៏និយាយបន្ដទៅកាន់ប្រពន្ធដែរកំពុងយំដោយសាររំភើបពេក ព្រោះជាតិជាម្ដាយកាលណាដឹងថាកូនខ្លួនមិនទាន់ស្លាប់ក៏កើតក្ដីរំភើបឥតឧបមារ
«ចាស»ម៉ាក់rikiតបតែមួយម៉ាតហើយក៏រូតរេះរត់ឡើងទៅខាងលើទាំងប្រញាប់ប្រញាល់
«តើអូនចង់ទៅជាមួយបងទេ?»ប៉ាrikiសួរទៅប្រពន្ធម្នាក់ទៀតរបស់គាត់ដែរកំពុងឈរស្ដាប់នឹងមើលគ្រាន់សកម្មភាពទាំងមិននិយាយអ្វីសោះ
«អត់ទេ បងទៅចុះ»
«ចាំពេលនាំកូនrikiមកដល់ផ្ទះចាំអូនសាក់និយាយជាមួយគេរឿងដែរអូនមកនៅក្នុងផ្ទះនេះដែរ»អ្នកស្រីpark
«បងគិតថាកូនrikiគេធំហើយ គេច្បាស់ជាយល់»ប៉ាrikiនិយាយព្រមទាំងអង្អែលក្បាល់ប្រពន្ធ
«អូនរួចហើយតាំងយើងទៅ»ម៉ាក់rikiចុះមកទាំងប្រញាប់ប្រញាល់
«Okតោះ»ប៉ាrikiនិយាយហើយក៏បន្ដើរគ្នាពីរអ្នកប្ដីប្រពន្ធទៅឡើងឡានហើយជិះទៅបាត់ទៅ
#11am
កាត់ទៅsunghoonដែរទើបតែចេញពីសាលារមកផ្ទះវិញតែក៏ត្រូវបានរាងស្ដើងjungwonកាកសួរ
«ក្រែងផ្លូវផ្ទះឯងនៅជាមួយjakeហី?យ៉ាងមិចក៏ដើរមកតាមនឹងវិញ?»
«ឯងដូរផ្ទះឬ?»រាងស្ដើងjungwonសួរផងរត់តាមផងតែsunghoonគេមិនចង់ឆ្លើយជាមួយឡើយបានត្រឹមតែអីមៗៗនឹងងួកក្បាលតែប៉ុននឹង ដែរជាហេតុធ្វើឲ្យjungwonឆ្ងល់ជាខ្លាំងថាប៉ិhoonមួយរយះក្រោយនេះកើតអីតាំងពីចូលកងមកចរឹកដូចប្លែកៗខុសពីធម្មតា
ស្រាប់តែពេលjungwonមកដល់ផ្ទះក៏ឃើញsunghoonដើរចូរផ្ទះរបស់ni-kiហើយក៏ឃើញមានអ៊ុំស្រីចម្លែកម្នាក់ទៀតនៅទីនោះដែរតែគេមិនទាន់រត់ទៅសួរតែម្ដងទេព្រោះខ្លាចsunghoonសម្លាប់ចោលព្រោះដើរមកមិញសួរគេគ្រែលដែរល្មមគេធុញដែរហើយ
(ព្រឹកមិញjungwonទៅសាលាលឿនពេកបានជាមិនដឹងថាsunghoonមកនៅផ្ទះni-kiហើយណាមួយអីលូវនឹងjungwonក៏មានការងារផាត់ថែមធ្វើពេលទំនេរផងដែរទើបមិនចាប់អារម្មណ៍ថាមានមនុស្សមកនៅផ្ទះni-kiបន្ថែម)#កាត់មកមើលsunghoonនៅជាមួយម៉ាក់គេតែ2នាក់វិញ
«ម៉ាក់ ធ្វើអីញ៉ាំបាយនឹង?»
«អាយ ឈ្ងុយហា»sunghoonនិយាយព្រមទាំងអោនទៅហិតម្ហូបដែរម៉ាក់គេទើបធ្វើឆ្អិនហើយលើកមកដាក់នៅលើតុបាយមុននេះបន្តិច
«ទាំងនេះជាម្ហូបដែរប៉ាកូនប្រាប់ថាប្អូនកូនគេចូលចិត្ត»ម៉ាក់sunghoonនិយាយ
«តិចទៀតគេមកដល់ហើយព្រោះប៉ាកូននឹងម៉ាក់តូចរបស់កូនកំពុងតែទៅយកគេមក»
«អ្នកសើបបានរកឃើញគេហើយ»ម៉ាក់sunghoonបន្ដ
ប្រាវ~~~ សម្លេងទំលាក់ស្លាព្រា
ស្លាព្រាត្រូវបានធ្លាក់ពីដៃsunghoonដែរគេហៀបនឹងដួសម្ហូបនោះមកភ្លក់ឲ្យដឹងរស់ជាតិ«ប្អូន?»
«ខ្ញុំគ្មានប្អូនទេ»sunghoonនិយាយហើយក៏រត់ឡើងទៅលើបាត់
«កូននេះធំហើយនៅធ្វើចារឹកដូចកូនក្មេងទៀត»ម៉ាក់sunghoonនិយាយព្រមទាំងក្រវីក្បាល់ហើយក៏ដើរទៅរើសស្លាព្រាដែលsunghoonទុកចោលអម្បាញ់មិញមកទុកដាក់ឲ្យត្រឹមត្រូវវិញ
#កាត់មកមើលប៉ាni-kiនឹងម៉ាក់ni-kiវិញក្រោយពីធ្វើដំណើរតាមរថយន្តយ៉ាងយូរពួកគាត់ក៏មកដល់ទីតាំងហើយក៏បន្ដធ្វើដំណើរដោយថ្មើរជើងទៅក្នុងព្រៃទៀត ទីបំផុត......
Tobe....
Thank you for reading 😊🤍
![](https://img.wattpad.com/cover/295587734-288-k561189.jpg)
YOU ARE READING
Best friend forever / Wonki
Romanceចាប់ផ្ដើមពីអ្នកមិនដែលស្គាល់គ្នាហើយក៏ឈានដល់មិត្តភ័ក្កបន្ទាប់មកក៏ជាមនុស្សសំខាន់