ភាគទី1🔞

1.4K 186 6
                                    

(សាច់រឿងនិងមានកែជាថ្មីខ្លះ)

ភ្លើងអំពូលពណ៍ពងមាន់ បំភ្លឺនៅកណ្ដាលបន្ទប់ ខណះដែលមានសភាពស្ងប់ស្ងៀម មានតែសម្លេងដកដង្ហើមដង្ហក់របស់ប្រុសកំលោះ ដែលកំពុងតែដេកត្រាំទឹកត្រជាក់ក្នុងអាងខ្នាតធំ ទោះជាស្មើនេះកំពុងតែចុះត្រជាក់ធ្លាក់ព្រិលកកស្ទះក៏ដោយ ក្នុងខ្លួនគេក្ដៅរង្ងើដូចភ្លើងដូចគេដុតអោយក្ដៅរលាកស្បែករងុំ។
<<ហុឹម...>>សូហ្គា ក្រហឹមដើមក៎ ផ្អែកខ្នងនិងអាងចំណែកក្បាលដាក់កើយនិងខ្នើយ បន្ធូរអារម្មណ៍អន្ទះអន្ទែងដោយសារជាតិថ្នាំសម្រើប ប៉ុន្តែគេត្រាំសឹងតែ1ម៉ោងរីកទាំងខ្លួនទៅហើយ កម្ដៅក្នុងខ្លួននៅតែមិនទាន់ចុះទៀត។

<<មិនគួរណាចាញ់បោកនាងទេ អេរ៉ា>>គេរអ៑ូ នឹកឃើញដល់អេរ៉ា ដែលបង្គាប់បង្ខំគេអោយផឹកស្រារហូត តាំងពីដើមកម្មវិធីកាលពីល្ងាចមិញម្ល៉េះ ហើយគេក៏ព្រមតាម ព្រោះមិនដឹងថាក្នុងនោះមានថ្នាំសម្រើប។ ហើយបន្ទាប់ពីនោះ អេរ៉ាជាសង្សាររបស់គេ ក៏ស្នើរសុំមកមើលថែគេដោយផ្ទាល់ តែគេមិនព្រម ដឹងថាមិនអាចទប់តម្រូវការបាន បើសិននៅតែពីនាក់ ហេតុផលគឺមិនចង់អោយខាងនារីខូចខាត ទោះជានាងអ្នកដាក់ស្ពានអោយគេឆ្លងក៏ដោយ។

<<ហេតុអីក៏នៅតែក្ដៅបែបនេះ>>ម្រាមដៃវែងស្ទាបរាងកាយខ្លួនអែង ប៉ះកន្លែងណាក៏រលាករង្កើក ទើបគេដកដៃចេញវិញ ដកដង្ហើមមួយៗ អោយធូរស្រាល ប៉ុន្ដែមិនទាន់និងបានដកដង្ហើមស្រួលផង សម្លេងផ្រូសផ្ទ្រាស នៅបន្ទប់ខាងក្រៅក៏ឮឡើង ទើបគេចងចិញ្ចើម ក្រោកឈរ ស្រវ៉ាកន្សែងនៅក្បែរ ដៃមករុំនិងចង្កេះប្របេះៗ ដើរចេញទៅក្រៅ។

<<ធ្វើស្អីនិង>>សម្លេងរឹងកព្រឹស ស្រែកកំហក ដាក់អ្នកដែលដើរ រាវឡើងលើគ្រែធំរបស់គេ។ ទាំងដែលគេមិនដែលស្គាល់ថាជាអ្នកណា កូនចៅអ្នកណាផង។

<<aww ប្រុសសង្ហារ>>រាងតូចល្អិតដូចស្រី ក្រោកពីពូក អង្គុយត្បែងជើង ញញឹមពព្រាយដាក់សូហ្គា មើលក៏ដឹងថាស្រវឹងជោកខ្លួន។

<<អេ..កុំមកជិត>>សូហ្គាថយក្រោយភ្លាម ពេលសុខៗអ្នកនៅលើគ្រែ ស្រាប់តែចុះមកភ្លាម ដើរមកជិតគេ។ ក្លិនខ្លួនក្រអូប សាច់ស៎ម៉ត់ខៃ បូកនិងចង្កេះតូច មុខមូលក្រញិបទៀត កាន់តែធ្វើអោយគេខ្លាច ខ្លាចថាមិនអាចទប់ជាតិថ្នាំ តម្រូវការបាន។

ភរិយាវ័យក្មេង(End)Where stories live. Discover now