ភាគទី2:ប៉ានិងសម្លាប់វា

635 113 2
                                    

ពន្លឺព្រះអាតិទ្យ រះពន្លឺស្មើរចុងអគារខ្ពស់ បំភ្លឺផែនដីសាថ្មីម្ដងទៀត។

ជីមីនបើកភ្នែកព្រឹមៗ ឈឺក្បាលជ្ទោកៗ ក្រៅពីឈឺក្បាលហើយ រាងកាយក៏ឈឺសង្កៀរដូចគ្នា។ នាយតូចសម្លឹងមើលទៅពិដានខាងលើ មើលឃើញឡើងក្រឡាប់ចាក់ វិលខ្ញាល់ ហើយចាប់ផ្ដើមបុកពោះកើតជារកក្អួតភ្លាម។

<<កើតអី>>សូហ្គាដែលកំពុងតែដេកនៅលើសាឡុង ស្ទុះក្រោកឡើង ហើយដើរមកជិតជីមីន ដែលកំពុងតែងើបអង្គុយ ទប់ទ្រូង និងចាប់ផ្ដើមបែរមុខចេញពីគ្រែ។

<<អេ...អេ...ទៅបន្ទប់ទឹកភ្លាម>>សូហ្គាដឹងថាជីមីនរកក្អួត ទើបនិយាយ និងខ្ទប់មាត់តូចត្រមិច កុំអោយក្អួតទាន់។
ជីមីនលេបទឹកមាត់ចូលពោះវិញ ក្រវីក្បាលឡើង បើគ្រាន់តែកម្រើកខ្លួនក៏មិនចង់រួចផង ហើយដើរទៅបន្ទប់ទឹកយ៉ាងមិចកើត?ឆ្គួតពិតមែនហើយ។

<<ក្រោកមក>>សូហ្គាគ្រាអោយជីមីនក្រោក តែជីមីនក្រាញមិនព្រម ខ្វិបមាត់ជិត ទើបគេខ្ជិលនិយាយច្រើន ទាញភួយមករុំអោយ ហើយចាប់បីឡើង នាំចូលបន្ទប់ទឹកយ៉ាងរហ័ស។

<<អ៑ួក...>>គ្រាន់តែចូលមកដល់បន្ទប់ទឹកភ្លាម ជីមីនក៏ក្អួតយកៗ ដោយមានសូហ្គាជាអ្នករឹតខ្នងអោយពីក្រោយ។

<<យ៉ាងមិចហើយ>>សូហ្គាសួរ ពេលជីមីនងើបមុខ
ឡើង និងហុចទឹកអោយ ដើម្បីក្ពុលមាត់។

ជីមីនយកទឹកមកក្ពុលមាត់ រួចហុចកែវអោយវិញ នៅអង្គុយវែនៗនៅនិងការ៉ូដដែល ភ្នែកឡើងទន់ មុខស្លក់ ព្រោះតែក្អួតច្រើនពេក ដឹងហើយថាផឹកទៅវាមិនស្រួលក្នុងខ្លួន តែនៅតែប្រព្រឹត្ត ហាមចិត្តមិនបាន ឃើញហើយ លើកដាច់ៗ លទ្ធិផលគឺបែបនេះអែង។

<<I'm not okay>>
<<ទៅពេទ្យទេ>>
<<បើលោកជួយថយចេញអោយឆ្ងាយប្រហែលជាល្អ ជាងនេះ>>
<<ថី?>>សូហ្គាលើកចិញ្ចើមសួរ ក្មេងនេះធ្វើរឹកដូចខ្ពើមគេណាស់អញ្ចឹង។
<<ខ្ញុំចង់ធ្វើធុរះផ្ទាល់ខ្លួន>>
<<Okay>>សូហ្គាងក់ក្បាល រួចបែរខ្នង បើកទ្វាចេញទៅក្រោយ។ ជីមីនមើលទាល់តែសូហ្គាចេញផុតបាត់ ទើបពេបមាត់យំស្ងាត់ៗ។
<<កូនសុំទោស...សុំទោសប៉ាម៉ាក់...សុំទោស..ហុិក..ហុិក..សុំទោសដែលធ្វើខ្លួនមិនល្អ>>ជីមីនយំសុំទោសអ្នកមានគុណ ខ្ទប់មុខយំយកៗ បើអាចកែខៃពេលវេលាថយក្រោយ ខ្លួននិងមិនធ្វើចរឹកបែបនេះជាដាច់ខាត។ តែដូចដឹង ពេលវេលាវាមានតែទៅមុខ និងពេលបច្ចុប្បន្នដើរទៅជាមួយគ្នា ដូចច្នេះរឿងយប់មិញ កន្លងហួសទៅហើយ វាក្លាយទៅជាអតីត តែឈាមស្រស់ពណ៍ក្រហម រួមសាច់តែមួយជាមួយនិង ប្រុសកំលោះយប់មិញបាត់ទៅហើយ និងប្រាកដថាក្លាយជាចំណងចងការចងចាំរហូត។

ភរិយាវ័យក្មេង(End)Where stories live. Discover now