ភាគទី៦

497 41 1
                                    


មានអ្នកខ្លះនិយាយថា ពេលវេលាដើរទៅមុខរហូត មែនហើយ វាទៅមុខ តែមិនបានទៅណាឆ្ងាយ នៅជុំវិញ វិលហើយនិងត្រឡប់ មនុស្សទេដែលអ្នកទៅ ទៅហើយទៅមិនត្រឡប់ទៀតផង។ ថ្ងៃនេះជាមង្គល ថ្ងៃរៀបការ ទើបជីមីនក្រោកតាំងពីព្រលឹម ស្លៀកពាក់ខោអាវស្អាតបាត ចុះទៅជាន់ក្រោម ឃើញថាខ្លួនលឿនទៅហើយ តែអនាគតប្ដីមកលឿនជាងខ្លួនទៅទៀត។
<<មកលឿនដល់ហើយ>>ជីមីននិយាយ ដើរទៅជិត ខណះដែលប៉ាម៉ាក់នៅឆ្ងាយ ឈរបញ្ជាអ្នកអោយគេរៀបចំ ឃើញថារៀបចំជិតហើយរួចរាល់ទៅហើយ ព្រោះមានអ្នកធ្វើច្រើន ម្យ៉ាងទៀតធ្វើតាំងពីម្សិលម្ល៉េះ។ 
<<ម៉ោង6កន្លះ>>សូហ្គាលើកដៃ គោះនាឡិការ។
<<សម្រាប់ខ្ញុំវានៅយប់នៅឡើយ>>
<<ព្រោះអែងរវល់ដេក បិទភ្នែក មិនឃើញពន្លឺថ្ងៃ>>សូហ្គានិយាយទាំងមុខស្មើរ ព្រោះបើបិទភ្នែកដេកហើយ មានទៅឃើញស្អីទៀត ងងឹតស៎ស្លុត ដូចជីមីននិយាយអញ្ចឹង។
<<រឿងពិតប្រាកដ>>ជីមីនញាក់ស្មារ ខ្ជិលប្រកែក បើសិនវាជារឿងពិតប្រាកដមែននិងអែង។
<<ជិតរួចហើយ ក្រុមការងារធ្វើលឿន ប្រហែលកន្លះម៉ោងរួចរាល់ មិនគួតែលើសពីនិងទេ>>
<<លោកអ្នកជ្រើសរើសការរៀបចំបែបនេះមែនទេ>>ជីមីនសម្លឹងមើលទៅការៀបចំ ពរពេញដោយផ្ការ នៅតាមកាំជណ្ដើររោយត្រទាប់ផ្ការ និងដៃជណ្ដើររៀបចំពាក់ផ្ការយីងរយោង មានដាក់កែវពន្លឺពណ៍មាសធំ នៅជណ្ដើរចន្លោះធំ តុបតែងភូមិគ្រិះស្អាតសឹងតែដូចវាំងទៅហើយ។
<<ថ្លៃថ្នូរ មើលទៅស្អាតបែបរ៉ូមែនទិច ពណ៍ស្រាលមិនដិតខ្លាំង រាងប្លែកពីគេ តែតម្លៃថ្លៃណាស់>>
ចាប់តាំងពីឆ្លើយថារៀបការ គេក៏រិះរកអ្វីៗ អោយស្រេច និងប្រើជាលុយសុតរបស់ខ្លួនទាំងអស់ ចំណែករឿងផ្ទះ គឺទៅនៅផ្ទះវីឡាគេ ដែលសាងសង់ទុកតាំងពី2ឆ្នាំមុន តែមិនសូវបានទៅនៅប៉ុន្មាន ប៉ុន្តែថ្ងៃមុនអោយគេទៅសម្អាតហើយ រៀបការហើយទៅនៅទីនោះតែម្ដង។ គេជាមនុស្សម៉ត់ជត់ បើអោយជីមីនជ្រើសរើសច្បាស់ជាវុលពេញនិង ទើបគេសុំលោកផាក ថាគេជាអ្នកចាត់ចែងទាំងអស់វិញ។
<<មើលទៅអស់រាប់លានឯណោះ លោកមិនបាច់ចំណាយច្រើនដល់ថ្នាក់និងក៏បាន>>ជីមីនបែរមកមើលមុខគេ ហើយឈានជើងចូលជិត 
<<ព្រោះខ្ញុំខ្លាចថាការហើយ បានដែកវត្ដទាំងអស់គ្នា>>
<<មើលងាយពេកហើយ>>សូហ្គាខាំធ្មេញណែន ត្រឹមសម្បិត្តប៉ុណ្ណឹងកាពិៗទេ រាល់ងៃសឹងតែដេកក្រាលលុយផង តែខ្ជិលអួត។ សូម្បីតែថ្លៃបណ្ដាការជីមីន ដែលលោកផាកបង្គាប់ ថ្លៃកប់ពពក ក៏គេអ្នកចេញដែល លោកប៉ាអ្នកម៉ាក់ត្រឹមជួយបន្ដិចៗប៉ុណ្ណោះ នេះបើអ្នកធម្មតាៗក្អួតឈាមទាំងដុំបាត់ទៅហើយ។
ជីមីនពេបមាត់ មានមិនមានមិនដឹង សំខាន់អោយតែរៀបការហើយ មានលុយចិញ្ចឹមខ្លួនអោយរស់ទៅបានហើយ សុំតែប៉ុណ្ណឹងទេ។
<<ជីមីនឡើងទៅលើ តែងខ្លួនទៅកូន>>កំពុងតែនិយាយញោះគ្នាសុខៗ អ្នកស្រីលូក៏ដើរមកហៅ អោយទៅរៀបចំខ្លួន មានពីធីសំពះផ្ទឹមនៅពេលថ្ងៃ។
<<បាទម៉ាក់>>ជីមីនឆ្លើយ អ្នកស្រីក៏ងក់ក្បាលដើរចេញទៅ។
<<ខ្ញុំទៅហើយ នឹកខ្ញុំផងប្រុសចាស់>>ជីមីននិយាយទាំងសើច ប្រុងថាលួចថើបថ្ពាល់ទៀត តែថាប្រពីណៃ មិនអោយធ្វើរឿងបែបនិង  ទើបខកចិត្ត បែរខ្នងដើរឡើងទៅខាងលើវិញ។
ពេលឡើងមកដល់បន្ទុប់ ក៏ឃើញអ្នកផាត់មុខ2នាក់កំពុងតែរៀបចំរបស់របរ ដាក់អោយស្រួលបួល និងម្នាក់ទៀតរៀបឈុតរៀបការពាក់និងម៉ារ៉ាកាំង។
<<ពិធីរៀបចំនៅថ្ងៃត្រង់ ពួកយើងមិនទាន់រៀបផាត់ទេ ដេកយកកម្លាំងសិនទៅ កុំអោយសូវហត់ ពេលចាប់ផ្ដើម>>
<<បាទ>>ជីមីនសើចញឹម ដើរទៅអង្គុយពីលើពូក ហើយដាក់ខ្លួនដេក ចំណែកពួកនារីក៏ធ្វើការដោយស្ងៀមស្ងាត់ មិនយូប៉ុន្មានក៏លុងលក់ ព្រោះទម្លាប់ភ្ញាក់ម៉ោង8ព្រឹក ស្មើរនេះទើបម៉ោង7ទើបលក់ស្រួលវិញទៀត។
ពេលថ្ងៃត្រង់កូនកំលោះក្រមុំក៏ចេញទៅក្រៅ បង្ហាញខ្លួន ក្រាបផ្ទឹមគ្នា មិនមានអ្នកណាឆ្ងាយ តែសាច់ញាតិខ្លួនអែងនិង ពេលយប់ទើបមានភ្លៀវមកចូលរួម។
<<ផ្សារភ្នែកណាស់>>ជីមីនអង្គុយ ងាកខ្លួនបន្ដិច ខ្សិបដាក់ត្រចៀកសូហ្គា ពេលទ្រាំមិនបាន ព្រោះភ្លើងកាំមេរ៉ាចាប់ថតរូបភាពច្រើនពេក ឡើងផ្សារភ្នែកទៅហើយ។
<<ទ្រាំសិនទៅ ជិតរួចហើយ>>ស៊ូហ្គានិយាយ ជីមីនក៏ព្រិចៗភ្នែក រួចបន្ដពិធីទៀត ទាំងឈឺភ្នែក ចំណែកសូហ្គាចេះតែងាកមើលរហូត ខ្លាចថាទ្រាំមិនបាន ហូរទឹកភ្នែកណ្ដាលវាលអីបែបនិង។

ភរិយាវ័យក្មេង(End)Where stories live. Discover now