ភាគ៧

529 43 0
                                    

ភាគទី5:យកប្រពន្ធដើរកម្សាន្ដ
ថ្ងៃថ្មី ជាថ្ងៃបន្ទាប់ពីមានគូរជីវីត ស៊ូហ្គាមិនបានគិតច្រើន ងើបតាំងពីព្រលឹម ចូលផ្ទះបាយ ធ្វើម្ហូបរួចរាល់ហើយ ក៏ឡើងទៅបន្ទប់វិញ លាយទឹកក្ដៅ អោយកំពូលភរិយា ដែលដេកស្ពាបនៅនិងលើគ្រែ ព្រោះត្រូវគេធ្វើបាបខ្លាំងដៃពេក។
<<ជីមីន>>សូហ្គាដើរទៅ អង្គុយនៅគែមគ្រូ ចាប់ស្មាតូច អង្អែលតិចៗ ហៅដោយសម្លេងស្រាលៗ។
<<ហុឹម..>>ពេលមានអ្នកមករំខាន ជីមីនក៏បើកភ្នែកព្រឹមៗ ដេកផ្ងារវិញ លើកភួយឡើងដណ្ដប់ស្មើរក៎។
<<ហៅអីគេ>>
<<ក្រោក ម៉ោង7:40ហើយ>>
<<ហុឹម.....>>ជីមីនងក់ក្បាល ក្រោកអង្គុយក្ដោបភួយ ទោះចង់បន្ដចរឹក ដេកសង្គុកពីមុនក៏មិនកើតដែល បានប្ដីហើយរៀនកែកុនចរឹកខ្លះ កុំអោយដូចអ្នកអានពេក។
<<បងចេញទៅក្រៅមុនទៅ អូនងូទទឹកសិន>>
<<អោយលឿនផង>>
<<ដឹងហើយ>>
សូហ្គាក្រោកឈរ បែរខ្នង ដើរទៅក្រៅបាត់ ជីមីនក៏រហ័នរហួន ចុះពីលើគ្រែ ដើរទប់ចង្កេះ ទៅកាន់បន្ទុកទឹក បិទទ្វាចាក់គន្លឹះវិញ ទាញភួយចេញពីខ្លួន រួចដើរទៅឈរពីមុខកញ្ចក់។
<<ស្នាមច្រើនម្ល៉េះ>>ឃើញហើយក៏រអ៑ូរងូវៗ ពិសេសស្នាមតាមកញ្ចឹងក៎ មានជាំដុំធំៗ ខ្នងមានមួយៗតែប៉ុណ្ណោះ មិនដឹងថាខាំឬថើបទេ ប្រុសសម្អុយ.....។
<<ឈឺម្ល៉េះវើយ>>ពេលនេះចង់ស្រែកអោយបែកបន្ទប់មែនទែន ធ្វើតាមចិត្តឈឺល្វើយ តែរម្ងាប់អារម្មណ៍សិន ប្ដីយើង ប្ដីយើងអ្នកធ្វើ ប្ដីយើងអ្នកខាំ ការរួមរក្សគេខ្លាំង ដូចច្នេះព្រមទទួលបណ្ដើរៗទៅ បើឈឺចាប់ ក៏ប្ដីយើងទេ។
<<ចិត្តល្អលាយទឹកអោយទៀត>>កាខឹងទាំងប៉ុណ្ណាររត់រសាយចោលដូចក្លិនផោម ពេលដើរទៅអាង ហើយដាក់ដៃទៅក្បង់មួយភ្លែត ស្នាមញញឹមក៏រីកឡើងដូចផ្ការត្រូវសំណើម ឃើញគេព្រងើយៗអញ្ជឹងស្មានថាមិនចេះរឿងយកចិត្តទុកដាក់តើ។
មិនបាច់គិតច្រើន ក៏ចុះចូលក្នុងអាងទឹក ដាក់ខ្លួនអង្គុយត្រាំក្នុងនោះ ទាល់តែមានអារម្មណ៍ធូរស្រាលហើយ ទើបងើបចេញ មកឈរក្រោមទឹកផ្ការឈូក ងូតទឹកវិញម្ដង។ ពេលងូតរួចរាល់ហើយ ក៏ងាកចុះឡើងឃើញកន្សែងពោះគោនៅពាក់និងជញ្ជាំង ក៏ដើរទៅយក មករុំខ្លួន រួចស្រវ៉ាក្ដោបភួយ ដើរត្រេតត្រតចេញទៅវិញ។
<<គ្រាន់តែភួយមួយសោះដូចលំបាកវេតនាដល់ហើយ>>ធ្វើមិច បើខ្លួនអែងខ្លួនតូចញិបនិង?ភួយឡើងកម្រាស់ណាណី លេងចាប់អោបមកអញ្ចឹង មិនព្រមកាន់មកអោយស្រួលបួលទេ ខ្មីនអើយខ្មីន!!!!!
ពេលរៀបចំបត់ភួយដាក់លើគ្រែអោយរួចរាល់ហើយក៏បោសដៃ ធ្វើមុខជឿជាក់។
<<យ៉ាងមិច?ម៉ាក់ថាខ្ញុំមិនចេះបត់ភួយ ហុឺស ឃើញទេ ខ្ញុំធ្វើបាន ម៉ាក់ចេះតែមើលងាយសម្ថភាពខ្ញុំ>>កាលនៅទីនោះ រឿងស្អីបែបនេះមិនដែលធ្វើទេ ក្រោកឡើងមានអ្នកឡើងមករៀបចំអោយស្រេច ទើបបានអ្នកម៉ាក់ ចោទប្រកាន់ថាមិនចេះ ទាំងដែលកាពិតខ្លួនចេះធ្វើសោះ។
ជីមីនបែរខ្លួនដើរទៅទូខោអាវ បើកមើល តែត្រូវខាំមាត់ជ្រួញចិញ្ចើម ព្រោះគ្មានខោអាវខ្លួនអោយពាក់សូម្បីតែមួយ។
<<យករបស់គេស្លៀកសិនក៏បាន>>ថាហើយក៏រុករើមើលខោអាវដែលតូចជាងគេ យកមកកាន់និងដៃ ដើរចូលបន្ទុកទឹក មួយភ្លែត ដើរចេញមកវិញ ឈរឆ្លោះមើលខ្លួននៅក្នុងកញ្ចក់ បានហើយទើបដើរចុះទៅក្រោម។
<<គេទៅណាបាត់ហើយ>>ងាកឆ្វេង ងាកស្ដាំ តែមិនឃើញប្ដី នៅទីនោះ ទើបដើរចេញទៅក្រៅ ពាក់ស្បែកជើងចំពៀម ធ្វើខ្លួនធម្មតាៗ។
<<បង .....>>ពេលឃើញសូហ្គា ក៏ស្រែកហៅ ញញឹមរីកថ្ពាល់ក្រតាយៗ រត់ទៅរកអ្នកដែលអង្គុយនៅនិងស្មៅ កាន់ស្អីក៏មិនដឹង។
<<ធ្វើអីគេនិង>>
<<ចងផ្លែសន្ទូច>>ស៊ូហ្គានិយាយតែមាត់ ដៃនិងភ្នែក កំពុងតែភ្ចង់ចងដាក់ផ្លែសន្ទូចចងវា រួចរាល់ ក៏សាកមកកាន់នៅដងវិញ រុំរវៃសាកល៎មើល។
<<ឡូយដល់ហើយ អូនធ្លាប់ឃើញគេស្ទូចត្រី តែមិនធ្លាប់ស្ទូចទេ វាពិបាកទេ?>>ជីមីនអង្គុងចោងហោង និយាយនិងសួរ មិនអោយស្ងាត់ សូហ្គាក៎ងាកមើល ជ្រឹមភ្នែក ឃើញថាស្លៀកខោអាវខ្លួន តែមិនមាត់ ព្រោះដឹងថាអត់អីស្លៀក។
<<ចង់ស្ទូច?>>
<<ហុឹម អូនចង់សាក>>ជីមីនងក់ក្បាលផ្ងក់ៗ យ៉ាងលឿន។
<<ទៅទេ?>>
<<ទៅណា?>>
<<ស្ទូចត្រី>>ថាចង់ស្ទូច ដល់ពេលទៅអោយសាក បែរជាសួរថាទៅណាវិញ មិនយល់ពីក្មេងនេះមែនហើយ។
<<មែនក៏អី>>ជីមីនបើកភ្នែកធំៗ សួរបញ្ជាក់ ម្ដងទៀត ខ្លាចគេកុហក នាំតែខ្លួនខកចិត្តទទេរៗ។
<<ហុឹម...>>សូហ្គាក្រហឹមដើមក៎ ចាត់ទុកថាវាជាការងារពេលសម្រាកទៅចុះ ម្យ៉ាងទៀត គេក៏ចង់ត្រៀមទៅដែល តែបើទុកអោយជីមីននៅផ្ទះម្នាក់អែងមិនកើត យកទៅជាមួយនិងហើយល្អ។
<<អរគុណច្រើនប្ដី>>ជីមីនខិតទៅសង្គ្រប់អោបក៎គេ ថើបខ្សឺតៗ មិនខ្ចីកំណាញ់ នែ...អារឿងលួងលោម យកចិត្ត អញ្ចឹងហាសទុកចិត្តលើខ្លួនចុះ។
<<បានហើយ ថប់ដង្ហើម>>សូហ្គាបេះដៃជីមីនចេញពីក៎គេ ថើបមធ្យមទេ ងំរឹតក៎សឹងតែមិនអោយដកដង្ហើមចេញ តែថើបម៉ាកៗនិងត្រៀមងាប់អោយហើយទៅ។

ភរិយាវ័យក្មេង(End)Where stories live. Discover now