ភាគទី១ : " បើកកិនទៅ "
នៅលើដងវិថីនាពេលយប់យ៉ាងធំល្វឹងល្វើយ ស្ងាត់ជ្រងំ ឡានសេរីទំនើបព័ណ៌ខ្មៅមួយគ្រឿងកំពុងតែបើកយ៉ាងលឿនស្លេវ
ផាំង💥
<< ចាហ្វាយយើងបុកមនុស្សហើយ>> ដាយវេតដែលត្រូវជាចំណិត ម៉ាហ្វៀប្រចាំប្រទេស ដែលជាអ្នកបើកឡានងាកទៅខាងក្រោយនិយាយប្រាប់ទៅកាន់ចាហ្វាយខ្លួន។<< បើកកិនទៅ>>
សម្លេងដ៏ត្រជាក់ស្រេបវ៉ាងយីប៉ ម៉ាហ្វៀប្រចាំប្រទេស និយាយដោយហីៗ ។<< ប៉ុន្តែចាហ្វាយវាដូចជាមិនសម>>ដាយវេត និយាយដោយការរារែកខុសពីអ្នកមាននាមជាចាហ្វាយកំពូលចិត្តដាច់និងមហាឃៅឃៅ។
<< មិនឮយើងប្រាប់ទេ ហេស >> យីប៉បញ្ចេញសម្លេងមាំដ៏ផ្តាច់ការបស់ខ្លួនយ៉ាងគួរអោយខ្លាច ។
<< ប៉ុន្តែចាហ្វាយ~~~>>ដាយវេតនិយាយបង្អូសសម្លេងដោយមិនអស់ចិត្ត
<< យើងអោយពេលឯង៣នាទីយកគេចេញរឺបំបុកចោល>>យីប៉
<< បាទៗចាហ្វាយ>>
ដាយវេតក៏ស្ទុះបើកទ្វារចេញពីឡានទៅមើលក្មេងប្រុសដែលនៅពីមុខឡានខ្លួន លើកគេបង្វែរមុខមកផ្ងារវិញ ឃើញផ្ទៃមុខសុទ្ធតែឈាម និង សម្លៀកបំពាក់។ដាយវេតក៏ស្ទុះលើកយកគេទៅជ្រុងម្ខាងនិងឆ្លៀតតេទៅឡានពេទ្យអោយយកក្មេងតូចម្នាក់នេះផង សកម្មភាពភាពទាំងអស់បានរំខានសសៃប្រសាទនាយជាខ្លាំងនាយមិនចូលចិត្តនៅក្នុងការយឺតយ៉ាវ ត្រូវមកឈប់ជួយសង្គ្រោះក្មេងម្នាក់វិញគិតថាវាសមទេ? ប៉ុន្តែក្រឡេកមួយខ្វាច់ឃើញផ្ទៃមុខតូចពោពេញទៅដោយឈាម ប៉ុន្តែទម្រង់មុខ ក៏បានធ្វើអោយនាយចាប់អារម្មណ៍ភ្លឹកជាខ្លាំង។
យីប៉ក៏ចុចបើកកញ្ចក់ឡាន
<< នាំគេចូលមក>>យីប៉និយាយដោយសម្លេងមាំដូចជាគ្មានរឿងអ្វីកើតឡើង ។
<< ថាមិចចាហ្វាយ>>ដាយវេតសួរដោយការភ្ញាក់ផ្អើលមិនច្បាស់នឹងការនិយាយរបស់អ្នកម្ខាងទៀត។
<< យើងប្រាប់ថានាំគេចូលឡានមក>>យីប៉
<< បាទ ចាហ្វាយ>> ដាយវេតបន្ទាប់ពីយល់ស្ថានការរួចក៏លើកបីកាយតូចដែលនៅក្នុងរង្វង់ដៃចូលទៅបើកទ្វារឡានមករកដាក់អោយនៅកៅអីមុខទៅហើយប៉ុន្តែក៏ស្រាប់តែមានសម្លេងមាំនិយាយឃាត់