ភាគទី២: អារម្មណ៍!
ផ្លូវងងឹតដ៏ស្ងាត់ជ្រងុំ ឡានសេរីទំនើប របស់តោកំណាចវ៉សង យីប៉ បានបើកទៅចតនៅមុខភូមិគ្រិះរបស់ខ្លួន ដើរចូលទៅខាងក្នុងឆ្លងកាត់អ្នកបម្រើឈរតម្រៀបជួរគ្នាទាំងសងខាងជាការគោរពដល់ម្ចាស់ភូមិគ្រិះ ។
<< គេយ៉ាងមិចហើយ>>យីប៉និយាយទាំងសម្លេងត្រជាក់សួរទៅកាន់ដាយវេតដែលឈរនៅពីមុខខ្លួន។
<< សភាពប្រសើរឡើងៗហើយបាទ>>ដាយវេតយីប៉មិននិយាយអ្វីទៀតក៏ដើរឡើងទៅខាងលើទៅកាន់បន្ទប់របស់ខ្លួន បើកទ្វារចូលទៅខាងក្នុងបង្ហាញអោយឃើញនូវកាយតូចដែលកំពុងតែគេងនៅលើគ្រែដោយពាក់អាវអ្នកជំងឺ។
នាយក៏ដើរកាន់តែជិតគ្រែ ឡើងពីចំហៀងដាក់ខ្លួននៅលើងសាច់ពូកទន់ៗនេាះយកដៃម្ខាងទៅវែកសក់ស្រឡូនតិចៗទាំងដែលម្ចាស់ខ្លួនកំពុងតែគេងយ៉ាងស្ងៀមស្ងាត់។<< ហេតុអីក៏ឯងគួរអោយចង់ថ្នាក់ថ្នមបែបនេះ>>យីប៉នោយាយទាំងវែកសក់អ្នកម្ខាងទៀតតិចៗ សម្លឹងមើលទៅផ្ទៃមុខតូចច្រមិច ដោយអារម្មណ៍ប្រាថ្នា។
សឺត~~~
ការថើបរវាងអ្នកទាំងពីរបានកើតឡើង នាយថើបថ្ងាស់ដោយថ្នមៗបង្អូសបីខ្ទង់ច្រមុះរហូតដល់បបូរមាត់តូចច្រមិចផ្កាឈូកព្រឿងយ៉ាងគួរអោយខ្នាញ់ ខាំញិចៗនៅលើបង្ករជាឈាមចេញមករឹមៗ។
<< អឹក~>>
រាងតូចក្រហឹមនៅក្នុងបំពង់កដោយមានការរំខាននៅលើបបូរមាត់ខ្លួន ត្របកភ្នែកបើកសន្សឹមៗ សម្លឹងមើលទិដ្ឋភាពនៅជុំវិញខ្លួនទាំងទឹកមុខ មិញមាំង ។<< លោកៗ ជាអ្នកណា>> បបូរមាត់តូចនិយាយទាំងញ័រតតាត់សម្លឹងមើលមនុស្សប្រុសដែលនៅចំពោះមុខដោយភាពភ័យខ្លាច។
<< វ៉ាង យីប៉>>
<< វ៉ាង យីប៉ ហ្ហឹក~~ហ្ហឹកៗ>> គ្រាន់តែដឹងឈ្មេាះអ្នកម្ខាងទៀតភ្លាមរាងតូចយំយកយំយកតែម្តង។<< ហេតុអីក៏យំ ឈប់យំភ្លាម>>យីប៉និយាយដោយមុខមាំ ។
<< ហ្ហឹក~~~ហ្ហឹក~~~>>ពាក្យសំដីទាំងនេាះមិនបានធ្វើអោយរាងតូចបាត់យំ
ទេរឹតតែតម្លឹងសម្លេងយំបន្ថែមទៀត។